អ្នកគ្រប់គ្នាប្រហែលជាធ្លាប់បានដឹងហើយអំពីអច្ឆរិយៈទាំង ៧ របស់ពិភពលោកតាំងពីបុរាណកាលមក។ ប៉ុន្តែអ្នកអាចនឹងមិនជឿថាមានអគារដ៏អស្ចារ្យជាច្រើនទៀតដែលសមនឹងទទួលបានការកោតសរសើរដ៏អស្ចារ្យ ពីយើងគ្រប់គ្នា។
គេហទំព័រ Sad Life បានសំរេចថា នឹងបង្ហាញអ្នកទាំងអស់គ្នានូវអគារទំនើបមួយចំនួនដែលអាចចុះឈ្មោះក្នុងបញ្ជីអច្ឆរិយៈបាន។
យើងបានរកឃើញពួកវាជាច្រើន! គ្រាន់តែក្រឡេកមើលអាគារទាំងនេះ ពួកវាអាចបន្លំការស្រមើលស្រមៃរបស់យើង ជាមួយនឹងភាពមិនគួរឱ្យជឿរបស់ពួកវា។ អរិយធម៌របស់យើងគួរតែមានមោទនភាពចំពោះស្នាដៃស្ថាបត្យកម្មទាំងនេះ។
១. អគារ Lotus នៅ Wujin ប្រទេសចិន
ផ្ការីកចេញពីបឹងសិប្បនិម្មិតមួយនៅកណ្តាលទីក្រុង Wujin ប្រទេសចិនគឺអាគារ Lotus ។ អាគារដ៏ស្រស់ស្អាតនេះមានឈ្មោះ និងទំរង់ពីផ្កាឈូករីក។ គំនិតរបស់ស្ថាបត្យករ គឺបង្កើតបរិយាកាសអស្ចារ្យទោះបីជាមានអាកាសធាតុ ឬរដូវកាលផ្លាស់ប្តូរក៏ដោយ។ អគារនេះគឺជាកន្លែងការិយាល័យផែនការនៃទីក្រុង។
២. សណ្ឋាគារមិនគួរឱ្យជឿនៅភ្នំអាល់ (Alps)
នេះគឺគ្រាន់តែជាគំនិតមួយ ដែលយើងនៅមិនទាន់ឆ្លងកាត់វាបាននៅឡើយទេ។ សណ្ឋាគារនេះគ្រោងនឹងសាងសង់នៅភ្នំអាល់។ អ្នកបង្កើតគំរោងអគារនេះ ឈ្មោះAndrii Rozhko ហើយគាត់ត្រូវបានបំផុសគំនិតដោយទេសភាពភ្នំយ៉ាងខ្លាំង។ សណ្ឋាគារនេះគឺផ្សាភ្ជាប់នឹងច្រាំងថ្មចោទ និងមានកញ្ចក់ខាងមុខដ៏ទាក់ទាញ។
៣. ប្រាសាទ ផ្កាឈូកស្ថិតនៅ Bahapur ប្រទេសឥណ្ឌា
អគារដ៏អស្ចារ្យមួយទៀតដែលមានរាងជាផ្កាឈូកគឺជាកន្លែងគោរពបូជាដ៏សំខាន់នៃជំនឿ Baha។ ទ្វាររបស់វាបើកចំហសម្រាប់មនុស្សគ្រប់គ្នាដោយមិនគិតពីសាសនារបស់ពួកគេ។ ទ្វារ ៩ នាំទៅសាលកណ្តាលនៃប្រាសាទដែលជានិមិត្តរូបនៃសាមគ្គីភាពរបស់សាសនាទាំងអស់។
៤. ផ្ទះ Cubic Houses នៅរ៉ូតធើដាំ (Rotterdam )ប្រទេសហូឡង់
មានបណ្តុំផ្ទះចំនួន ៤០ នៅលើផ្លូវ Overblaak ក្នុងទីក្រុង Rotterdam ។ ពួកវាបានផ្តល់នូវចំណាប់អារម្មណ៍ថា ពិភពលោកទាំងមូលពិតជាអស្ចារ្យ។ ផ្ទះទាំងនេះត្រូវបានសាងសង់ដោយស្ថាបត្យករ ឈ្មោះ Piet Blom ហើយជញ្ជាំង និងបង្អួចទាំងអស់ត្រូវបានតំរៀបនៅមុំ ៤៥ ដឺក្រេ។
៥. អគារ Atomium នៅទីក្រុងព្រុសសែល ប្រទេសបែលហ្ស៊ិក
អ្នកដែលបានឃើញអាគារនេះប្រហែលជាគិតថា វាគ្រាន់តែជារូបចម្លាក់ដ៏ធំមួយធ្វើពីដែកប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយវាគឺជាអាគារដែលមានលក្ខណៈពិសេសពេញលេញ។ តាមរយៈការដើរតាមបំពង់ មនុស្សម្នាក់ៗអាចធ្វើដំណើរទៅដល់សារមន្ទីរវិទ្យាសាស្ត្រ ឬភោជនីយដ្ឋានបាន។ អាតូមមីញ៉ូម (Atomium )បង្ហាញពីអាតូមដែកចំនួន ៩ ដែលមានរាងដូចកោសិការរាងកាយរាងដែរជាគូបនៃដែកគ្រីស្តាល់។
៦. ទីក្រុងសិល្បៈ និងវិទ្យាសាស្ត្រនៅទីក្រុង Valencia ប្រទេសអេស្ប៉ាញ
នេះគឺជាឧទាហរណ៍ដែរលេចធ្លោមួយទៀតនៃស្ថាបត្យកម្មទំនើប ហើយវាមានទីតាំងនៅកណ្តាលឧទ្យានទឹក នៅវ៉ាលែនសៀ។ វាមើលទៅហាក់បីដូចជា យើងបានដឹងពីអនាគតកាលរបស់យើង។ អគារនេះមានអគារចំនួន ៥ រួមមាន៖ Covered Plaza , រោងកុនIMAX , ឧទ្យាន, សារមន្ទីរវិទ្យាសាស្ត្រ និងឧទ្យានមហាសមុទ្រ។
៧. មជ្ឈមណ្ឌល Heydar Aliyev នៅបាគូប្រទេសអាស៊ែបៃហ្សង់
Heydar Aliyev Center ជាកន្លែងដែលគេចង់ដឹង ចង់ឃើញ និងមានការទទួលស្គាល់បំផុតនៅបាគូ។ ស្ថាបត្យករស្រីដ៏ឆ្នើមម្នាក់ឈ្មោះ Zaha Hadid ដែលត្រូវបានគេស្គាល់ថាជាមនុស្សដែលស្រឡាញ់រូបរាងរបស់ alien ហើយបានរចនារូបរាងនេះឡើង។ នៅខាងក្នុងមានសាលតាំងពិព័រណ៍ និងការិយាល័យ។
៨. ផ្សារទិញឥវ៉ាន់ Emporia នៅ Malmo ប្រទេសស៊ុយអែត
ផ្សារទំនើបនេះ គឺធំជាងគេនៅ Scandinavia ។ កញ្ចក់ពត់ពីរជាន់ព័ទ្ធជុំវិញរនាំង អង្កត់ទ្រូងដែលកាត់តាមអាគារហាក់ដូចជាវាកំពុងតែធ្លាក់ចុះ។ នៅខាងក្នុង អ្នកទស្សនា និងអ្នកដើរផ្សារអាចងាយស្រួលរកឃើញជណ្តើរយន្តដែលមានពណ៌ស្រស់ឆើតឆាយ ក្រៅពីការអង្គុយលេងលើកៅអីដ៏ស្រស់ស្អាត ពួកគេក៏អាចមើលសួនច្បារដ៏ស្រស់បំព្រងផងដែរ។
៩. អគារ La Muralla Roja នៅ Calpe ប្រទេសអេស្ប៉ាញ
មានគម្រោងលំនៅដ្ឋាននៅភាគខាងត្បូងនៃប្រទេសអេស្ប៉ាញដែលមនុស្សគ្រប់គ្នាចូលចិត្តរស់នៅ។ ឈ្មោះរបស់វាអាចត្រូវបានបកប្រែជា "ជញ្ជាំងក្រហម" ហើយអាគារធ្វើឱ្យមានការបញ្ជាក់ច្បាស់អំពីស្ថាបត្យកម្មដ៏ពេញនិយមនៃតំបន់អារ៉ាប់មេឌីទែរ៉ាណេ។ នៅខាងក្នុងអាគារពណ៌ក្រហម បានបំពាក់ទៅដោយ របស់របរពណ៌ស្វាយ និងខៀវ។
១០. សារមន្ទីរសិល្បៈអេស៊ាននៅសិង្ហបុរី
សារមន្ទីរនេះ គឺជាកន្លែងទាក់ទាញដ៏សំខាន់មួយរបស់ប្រទេសសិង្ហបុរី។ រូបរាងរបស់វាដូចជាផ្កាឈូក។ អគារខ្ពស់ៗ ចំនួន ៣ នៅផ្ទៃខាងក្រោយដែលមានកប៉ាល់នៅពីលើ គឺសណ្ឋាគារម៉ារីណាបាយសាន់ដែលជាសណ្ឋាគារដ៏ប្រណិត និងជាស្នាដៃស្ថាបត្យកម្មមួយទៀតរបស់ប្រទេសសិង្ហបុរី។
១១. អគារ Capital Gate នៅ Abu Dhabi ប្រទេសអារ៉ាប់រួម
នៅកម្ពស់ ៥២០ ហ្វីត និងមាន ៣៥ ជាន់វាគឺជាអគារខ្ពស់ជាងគេមួយនៅក្នុងទីក្រុង។ កំណត់ត្រាហ្គីនណេសពិភព បានបញ្ជាក់ថា Capital Gate គឺជា ប៉មដែលគេបានបង្កើតឡើងខ្ពស់ជាងគេបំផុតនៅលើពិភពលោក ។ ឈ្មោះទី ២ នៃអាគារខ្ពស់នេះគឺ The Leaning Tower។
១២. ផ្សារទំនើប Markthal នៅ Rotterdam ប្រទេសហូឡង់
ផ្សារនេះគឺស្រស់ស្អាតបំផុតនៅលើពិភពលោក។ សូម្បីតែព្រះមហាក្សត្រិយានីនៃប្រទេសហូឡង់ក៏បានមកចូលរួមពិធីបើកសម្ភោធផងដែរ។ ផ្សារនេះមានទីតាំងស្ថិតនៅខាងក្នុងអាគារលំនៅដ្ឋាន ដែលមានលក្ខណៈសំខាន់បំផុត។ ផ្នែកខាងក្នុងនៃអគារនេះត្រូវបានតុបតែងដោយមានលក្ខណៈជាសិល្បៈ ទាំង ផ្លែឈើ បន្លែ ត្រី និងផ្កា។ នោះហើយជាមូលហេតុដែលអ្នកខ្លះហៅផ្សារនេះថា Sistine Chapel នៃ Rotterdam ។ ស្នាដៃសិល្បៈអាចមើលឃើញនៅទីនេះ។
១៣. សារមន្ទីរ Guggenheim នៅ Bilbao ប្រទេសអេស្ប៉ាញ
នេះគឺជាអាគារមួយក្នុងចំណោមសំណង់ដ៏អស្ចារ្យបំផុតនៅលើពិភពលោក។ ស្ថាបត្យករ Philip Johnson បានពិពណ៌នាថាវាជា“ អគារដ៏អស្ចារ្យបំផុតនៅសម័យកាលរបស់យើង” ។ សារមន្ទីរមានទាំងការតាំងពិព័រណ៍អចិន្រ្តៃយ៍ និងបណ្តោះអាសន្ន។ ពិព័រណ៍អចិន្រ្តៃយ៍ត្រូវបានរំលឹកដល់សិល្បៈនៃសតវត្សទី ២០ ។
១៤. អគារ Kunsthaus Graz នៅហ្គ្រេសប្រទេសអូទ្រីស
សាលសិល្បៈទំនើបនេះហៅថា“ មិត្តក្រៅភព” ។ វាមានរូបរាងជាបេះដូងត្រីបាឡែន។ សាល Kunsthaus ត្រូវបានបង្កើតឡើងតាមបែបច្នៃប្រឌិតថ្មីរបស់ស្ថាបត្យករ។
រង្វាន់៖ ស្ថាបត្យកម្មដែលមានមុំមិនធម្មតា
អាការប្រព័ន្ធផ្សព្វផ្សាយរបស់លោក Victor Enrich មកពីទីក្រុងបាសេឡូណា បានបង្កើតអគារដែរមិនគួរឱ្យជឿ។
តើមួយណាដែលធ្វើឱ្យអ្នកចាប់អារម្មណ៍បំផុត? តើអ្នកធ្លាប់បានឃើញពួកវាណាមួយនៅក្នុងជីវិតពិតរបស់អ្នកហើយ រឺនៅ? សូមប្រាប់យើងនូវគំនិតរបស់អ្នក!
ប្រែសម្រួល៖ Crusher
ប្រភព៖ Bright Side