សណ្ឋាគារ Ark ត្រូវបានរចនាឡើងដោយ Remistudio ដោយមានជំនួយពីស្ថាបត្យករមកពីអន្តរជាតិ។ សណ្ឋាគារនេះត្រូវបានគេស្គាល់ថាជាស្ថាបត្យកម្មដែលអាចជួយសង្គ្រោះគ្រោះមហន្តរាយពិតៗ។ ឥលូវនេះយើងកំពុងរំលងការផលិតរបស់ Noah's Ark ក្នុងរឿងប្រឌិតបែបវិទ្យាសាស្ត្រក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ។ នេះគឺជាសណ្ឋាគារ Ark ដែលនឹងសាងសង់ហើយក្នុងពេលដល់ខ្លីខាងមុខ។ ត្រូវបានរចនាឡើងដើម្បីទប់ទល់នឹងទឹកជំនន់ដែលអាចនឹងកើតឡើងនាពេលអនាគតពីការកើនឡើងនៃកម្ពស់ទឹកសមុទ្រ។
សណ្ឋាគារនេះត្រូវបានរចនាឡើងឱ្យមានរាងដូចសំបកខ្យង និងផ្តល់នូវបរិស្ថានបៃតងសម្រាប់ភ្ញៀវ ហើយមានភាពធន់នឹងរលកជំនោរ និងគ្រោះមហន្តរាយធម្មជាតិដទៃទៀត។ នៅខាងក្រៅសណ្ឋាគារនេះធ្វើពីឈើ ដែក និងស្រទាប់ប្លាស្ទិក។ លើសពីនេះទៅទៀតសណ្ឋាគារនេះប្រើប្រាស់ខ្សែកាបជាច្រើនដើម្បីភាពរឹងមាំ និងគ្របដណ្តប់លើផ្ទៃដី ១៤.០០០ ម៉ែត្រការ៉េ។
អគារនេះអាចត្រូវបានសាងសង់នៅក្នុងតំបន់អាកាសធាតុផ្សេងៗគ្នាមិនថានៅលើដីឬនៅកណ្តាលសមុទ្រឡើយ។ សណ្ឋាគារនេះអាចទប់ទល់នឹងការរញ្ជួយដីបានពីព្រោះរចនាសម្ព័ន្ធក្រោមដីប្រហាក់ប្រហែលនឹងសំបកខ្យងដោយគ្មានគែមឬជ្រុង។ រចនាសម្ព័ន្ធកោងសង្កត់ធ្ងន់លើសមត្ថភាពក្នុងការចែកចាយបន្ទុកនៅទូទាំងអាគារក្នុងពេលមានការរញ្ជួយដី។
លើសពីនេះទៀតរចនាសម្ព័ន្ធអគារអាចអណ្តែតក្នុងករណីដែលកំពស់ទឹកឡើងពីមហាសមុទ្រជុំវិញពិភពលោក។ អគារនេះនឹងអណ្តែតលើផ្ទៃទឹកដោយសេរី។
Alexander Remizov មកពីក្រុមហ៊ុនឌីហ្សាញ Remistudio និយាយថាអគារ Ark គឺជាការប៉ុនប៉ងដើម្បីឆ្លើយសំនួរថាៈ "ប្រសិនបើគ្រោះមហន្តរាយកើតឡើងនៅជុំវិញពិភពលោកតើមនុស្សនឹងត្រូវទៅណា?
ប្រភព៖ archdaily.com
អត្ថបទដោយ៖ ក្នុងស្រុក