បាត់ដំបង៖ យោងតាមនាយកដ្ឋានផ្សព្វផ្សាយអប់រំបានបញ្ជាក់ថា ព្រះពុទ្ធរូបដ៏ធំដែលត្រូវបានដាប់ឆ្លាក់ដោយដៃជាងចម្លាក់ខ្មែរ នៅលើផ្ទាំងថ្មពិតៗ នៅភ្នំសំពៅទឹកដីខេត្តបាត់ដំបងសាងសង់ជិតរួចរាល់ហើយ ។ បន្ទាប់ពីរំលេចព្រះពុទ្ធបដិមាដ៏ធំមហិមាមួយអង្គនេះជាសាងសង់រួចជាផ្លូវការ ភ្នំសំពៅនឹងក្លាយជាកន្លែងដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។
រូបបដិមាដែលដាប់ពីលើភ្នំសំពៅនេះ ស្ថិតនៅតាមដងផ្លូវជាតិលេខ៥៧ (អតីតផ្លូវជាតិលេខ១០) ក្នុងស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ ដោយឡែកភ្នំសំពៅនេះមានកំពស់ប្រមាណ ១០០ ម៉ែត្រ ចំងាយ ១២ គីឡូម៉ែត្រពីក្រុងបាត់ដំបង ។
ជាងនេះទៅទៀតនៅក្បែរតំបន់ភ្នំសំពៅ ក៏មានចង្កោមភ្នំសំខាន់ៗមួយចំនួនទៀត ដែលទាក់ទងនឹងរឿងព្រេងខ្មែរជាច្រើនគឺរឿងរាជកុលនាងរំសាយសក់ មានភ្នំក្តោង ភ្នំក្រពើ ភ្នំអណ្តើក ភ្នំទ្រុងមាន់ ភ្នំទ្រុងទា ភ្នំនាងរំសាយសក់ ភ្នំតាគ្រាម ដែលសុទ្ធតែរមណីយដ្ឋានធម្មជាតិ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ
ដកស្រង់ដោយ៖ ក្នុងស្រុក