លោក Andoni Bastarrika គឺជាសិល្បករម្នាក់ដែលអាចប្រេីប្រាស់ខ្សាច់បានយ៉ាងលម្អិតដេីម្បីធ្វេីរូបផ្សេងៗដូចជា គោ ត្រីឆ្លាម សេះ និងសត្វដទៃទៀត។ លោក Bastarrika បាននិយាយថាដំណើរសិល្បៈរបស់គាត់ជាមួយដីខ្សាច់បានចាប់ផ្តើមនៅរដូវក្តៅឆ្នាំ ២០១០ នៅលើឆ្នេរខ្សាច់ជាមួយកូនស្រីពីរនាក់របស់គាត់។ រូបចម្លាក់ដំបូងបង្អស់ដែលគាត់បានធ្វើ គឺជានាងមច្ឆាតូចមួយ។ ការធ្វើរូបទាំងនេះ វាធ្វេីឱ្យគាត់រកឃើញអ្វីដែលគាត់ហៅថា អំណោយផលពីធម្មជាតិរបស់គាត់ «ភាពស្ទាត់ជំនាញ» នៃដៃរបស់គាត់។ គាត់បានចំណាយពេល ១០ ឆ្នាំ ដើម្បីអភិវឌ្ឍអំណោយនេះ។
ព័ត៍មានបន្ថែម៖ Instagram | Facebook
ប្រភព៖ boredpanda
អត្ថបទដោយ៖ kunleus