មនុស្សទាំង៦នាក់នេះមានសមត្ថភាពពិសេសដែលយើងគ្រប់គ្នាគួរតែបានស្គាល់

នៅពេលយើងគិតអំពីវីរបុរសអស្ចារ្យដែលមានសមត្ថភាពដ៏អស្ចារ្យនោះ យើងនឹងគិតពីតួអង្គប្រឌិតដូចជា Superman, Spider-man, Wolverine ជាដើម។ អំណាចដែលពួកគេមាននោះទាក់ទាញចំណាប់អារម្មណ៏មនុស្សសាមញ្ញពីព្រោះយើងគ្រប់គ្នាមិនអាចធ្វើបានហើយពួកយើងតែងតែចង់ធ្វើដូចពួកគេ។

អ្នកមិនដឹងទេថាមានមនុស្សពិតប្រាកដដែលដើរជាមួយយើងហើយពួកគេមានសមត្ថភាពអស្ចារ្យ។ នេះគឺជាភស្តុតាងដែលថាមនុស្សដ៏អស្ចារ្យមាននៅក្នុងជីវិតពិត។

នេះគឺជាឧទាហរណ៍ចំនួន ៧ របស់មនុស្សដែលមានសមត្ថភាពពិសេសដែលមិនគួរឱ្យជឿ។

១. លោក Liew Thow Lin ត្រូវបានគេហៅគាត់ថាជាមនុស្សដែក

លោក Liew Thow Lin មកពីប្រទេសម៉ាឡេស៊ីត្រូវបានគេស្គាល់ដោយសារសមត្ថភាពដ៏អស្ចារ្យរបស់គាត់ក្នុងការដាក់វត្ថុលោហៈឱ្យជាប់និងខ្លួនរបស់គាត់។

ជាទូទៅគាត់ទៅសម្ដែងក្នុងព្រឹត្តិការណ៍សប្បុរសធម៌អំពីទេពកោសល្យរបស់គាត់។ លោកអាចដាក់លោហៈធាតុនៅលើខ្លួនរបស់លោកបានរហូតទៅដល់ពីរគីឡូក្រាមក្នុងមួយដុំហើយគាត់អាចដាក់ដែកសរុបចំនួន ៣៦គីឡូក្រាម។ រឿងដែលកាន់តែចម្លែកនោះគឺអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យបច្ចេកវិទ្យាម៉ាឡេស៊ីមិនអាចរកឃើញដែនម៉ាញ៉េទិចនៅក្នុងរាងកាយរបស់ Liew បានទេ។ វាបង្ហាញថារូបកាយរបស់គាត់ពិតជាបង្ហាញនូវកម្រិតនៃការកកិតដែលអាចឱ្យគាត់ដាក់វត្ថុដែកឱ្យជាប់លើខ្លួនរបស់គាត់បាន។

២. លោក Daniel Browning Smith ដែលត្រូវបានគេហៅថា ប្រុសកៅស៊ូ

លោក Smith គឺជាអ្នកជំនាញខាងការបត់បែនហើយគាត់កើតនៅ Meridian, Mississippi ។ គាត់ត្រូវបានគេទទួលស្គាល់ថាជាបុរសដែលអាចបត់បែនឬមានខ្លួនប្រាណទន់បំផុតនៅក្នុងប្រវត្ដិសាស្ដ្រហើយមានកំណត់ត្រាពិភពលោកហ្គីណេសចំនួន ៧ ។

៣. លោក Shi Liliang – បុរសម្នាក់ដែលអាចដើរលើទឹកបាន

សមត្ថភាពក្នុងការរត់ឆ្លងកាត់ផ្ទៃទឹកហាក់ដូចជាមិនអាចទៅរួចទេព្រោះវាត្រូវបានរកឃើញនៅក្នុងស្នាដៃនៃការប្រឌិតតែនៅទីនេះដើម្បីបង្ហាញថាពិភពលោកខុស។

បុរសម្នាក់នេះអាចរត់ឆ្លងកាត់ទឹកប្រវែង ១២៥ ម៉ែត្រដោយប្រើក្តារបន្ទះចំនួន ២០០ ដែលដាក់នៅលើផ្ទៃទឹក។ ហើយសមត្ថភាពរបស់គាត់នេះទាមទាឱ្យមានភាពរហ័សបំផុត និងតុល្យភាព។ លោក Shi បានព្យាយាមបីដងមុនពេលគាត់អាចបំបែកកំណត់ត្រាចាស់របស់គាត់១២០ ម៉ែត្រ។

៤. លោក ថៃង៉ុក – បុរសដែលមិនដេកទាល់តែសោះ

លោក ថៃង៉ុក ជាជនជាតិវៀតណាមដែលកើតនៅឆ្នាំ ១៩៤២ ។ គាត់ត្រូវបានគេស្គាល់ដោយសារតែគាត់អះអាងថាគាត់មិនបានដេកចំនួន ៤៧ ឆ្នាំមកហើយ។

ពួកគេបានរាយការណ៍ថាលោកង៉ុកទទួលបានសមត្ថភាពមិនដេកបានក្រោយពីមានជំងឺគ្រុនក្នុងឆ្នាំ ១៩៧៤ ។ហើយត្រូវបានគេរាយការណ៍ទៀតថាគាត់មិនទទួលរងផលប៉ះពាល់ណាមួយនិងមានសុខភាពល្អគ្រប់គ្រាន់ដើម្បីលើកជ្រូកទម្ងន់ 50 គីឡូក្រាម ហើយអាចលើកបាន៤គីឡូម៉ែត្រថែមទៀតផង។

៥. លោក Rathakrishnan Velu ដែលគេហៅថាបុរសធ្មេញដែក

អ្នកគួរតែធ្វើតាមការណែនាំរបស់ពេទ្យធ្មេញនិងថែរក្សាធ្មេញរបស់អ្នក។ Velu Rathakrishnan មកពីប្រទេសម៉ាឡេស៊ីបានទាញរថភ្លើងដឹកអ្នកដំណើរពីរគ្រឿងដោយប្រើតែធ្មេញរបស់គាត់តែប៉ុណ្ណោះ។

លោក Velu បានទាញរថភ្លើងពីរដែលមានទម្ងន់សរុប ២៦០.៨ តោនដែលមានប្រវែងសរុបចំនួន ៤.២ ម៉ែត្រនៅតាមផ្លូវដែកនៅស្ថានីយ៍រថភ្លើងក្រុងគួឡាឡាំពួរនៅថ្ងៃទី ១៨ ខែតុលាឆ្នាំ ២០០៣។

៦. Wim Hof  ត្រូវបានគេហៅថាបុរសទឹកកក

លោក Wim Hof ត្រូវបានគេស្គាល់ថាជាសមត្ថភាពមិនគួរឱ្យជឿក្នុងការទប់ទល់នឹងសីតុណ្ហភាពទាបបំផុតក្នុងរយៈពេលយូរ។ គាត់ជាអត្តពលិកខ្លាំងម្នាក់របស់ហុលឡង់ហើយគាត់មានសមត្ថភាពក្នុងការស៊ូទ្រាំនឹងសីតុណ្ហភាពត្រជាក់ទៅនឹងវិធីដកដង្ហើម Wim Hof របស់គាត់។ បច្ចេកទេសរបស់គាត់គឺផ្អែកលើវិធីសាស្ត្រសមាធិ Tummo ទីបេដោយគ្មានសមាសធាតុសាសនា។

គាត់មានកំណត់ត្រាពិភពលោកសរុបចំនួន ២៦ ដែលរួមមានមនុស្សដែលនៅក្នុងទឹកកកបានយូរជាងគេ។ Hof បានបង្ហាញពីសមត្ថភាពរបស់គាត់ក្នុងការទប់ទល់នឹងសីតុណ្ហភាពទាបដោយឡើងកម្ពស់ ៦.៧ នៅឯភ្នំអេវឺរ៉េសដោយស្លៀកតែខោខ្លីនិងស្បែកជើងប៉ុណ្ណោះ។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ GOODTIMES