ជាយូរមកហើយមុនពេលដែលសួនសត្វមួយនេះផ្លាស់ទៅទីតាំងបច្ចុប្បន្នរបស់វានៅឯភាគខាងជើងឧទ្យាន Regent សួនសត្វទីក្រុងឡុងគឺជាកន្លែងទាក់ទាញដ៏ពេញនិយមមួយប្លែកៗគ្នា។ ចាប់ពីសតវត្សរ៍ទី ១២ ដល់ដើមសតវត្សរ៍ទី ១៩ អ្នកនៅទីក្រុងឡុងបានក្លាយជាមនុសដំបូងធ្លាប់ឃើញ និងលឺសំលេងសត្វកម្រនៅរាជវាំង Tower of London Menagerie។
អ្នកទេសចរទៅមើលសួនសត្វអាចចាប់បានទេសភាពពិតប្រាកដនៃទីលានប្រយុទ្ធសម្រាប់សត្វ ដែលបន្សល់ទុក រួមទាំងមើលខ្លាឃ្មុំប៉ូលដែលព្រលែងឲ្យហែលចាប់ត្រីនៅទន្លេថេម (River Thames)។ នៅសម័យនោះសត្វដូចជា“ ខ្លាឃ្មុំស” ឬសត្វតោត្រូវបានផ្លាស់ប្តូរជាអំណោយក្នុងចំនោមរាជវង្សអង់គ្លេស។ ប៉ុន្តែសព្វថ្ងៃនេះមានតែការផ្ដល់ឲ្យនូវរូបសិល្បៈ និងរូបចម្លាក់ដែលពិពណ៌នាអំពីសត្វមួយចំនួន ដែលធ្លាប់ដាក់ជួលនៅអគារប្រវត្ដិសាស្ដ្រមួយនេះ។ ទីតាំងនៃស្នាដៃសិល្បៈទាំងនេះត្រូវបានគេនិយាយថានៅជិតកន្លែងដែលធ្លាប់មានសត្វពិតៗនៅក្នុងទ្រុងកាលពីសតវត្សទី១៨។
ព្រះអង្គ William the Conqueror ដែលជាអ្នកគ្រប់គ្រងចក្រភពអង់គ្លេសឆ្នាំ១០៦៦ដល់១០៨៧ ដែលបានចាប់ផ្តើមប្រមូលសត្វកម្រ មួយចំនួនពីសមាជិកក្រុមរាជវង្សក្សត្រនានា។ តាមសេចក្តីរាយការណ៍! ព្រឬះអង្គបានរក្សាទុកសត្ថទាំងនោះ នៅឯវិមានរបស់ព្រះអង្គនៅ Woodstock Park ។ នៅប្រហែលឆ្នាំ ១១០០ ព្រះរាជបុត្ររបស់ព្រះអង្គព្រះនាម Henry ទី១ បានធ្វើរបងហ៊ុមព័ទ្ធព្រៃមួយនិងសង់អគារធ្វើទ្រង់ប្រមូលសត្វទាំងនោះ។ គេដឹងថាព្រះអង្គបានរក្សាទុកប្រភេទសត្វផ្សេងៗគ្នាដូចជាតោ អូដ្ឋ ខ្លាដំបង ខ្លារខិន ឆ្មាព្រៃ lynxes សត្វទីទុយ និងកាំប្រម៉ា។ ព្រះរាជបុត្រ Henry បានបញ្ជាមិនឲ្យផ្ដល់ចំណីឆ្អែតៗដល់សត្វទាំងនោះទេ ហើយពេលព្រះអង្គចង់ទតមើល ព្រះអង្គឲ្យគេព្រលែងពីទ្រុងហើយឲ្យវាខំគ្នា ឬក៏ដេញប្រម៉ាញ់វាជាការកម្សាន្ត។
មិនមានឯកសារណាមួយបញ្ជាក់ពីអត្ថិភាពនៃអាគារ Tower Menagerie នៅជំនាន់ស្ដេចហេនរីទី ១ ទេ ប៉ុន្តែកំណត់ត្រានៃការបង់ប្រាក់ចាស់សម័យបុរាណដែលបានប្រគល់ឱ្យអ្នកថែរក្សាសត្វតោនៅប្រហែលឆ្នាំ ១២១០ បានប្រាប់ថា ស្តេចចន (King John, )ដែលបានសោយរាជ្យនៅអង់គ្លេសក្នុងចន្លោះឆ្នាំ ១១៩១ និង ១២១៦ បានថែរក្សាសត្វព្រៃមួយចំនួននៅប៉មជិតវាំងមួយនេះហើយព្រះអង្គបានរក្សាចិញ្ចឹមសត្វខ្លាឃ្មុំខ្លះដែរ។
អ្នកស្នងរាជ្យបន្តពីស្តេចចន គឺ ហេនរីទី ៣ បានបន្តប្រពៃណីរក្សាសត្វនៅប៉មនៃទីក្រុងឡុង។ ព្រះអង្គច្បាស់ជាពេញព្រះហរទ័យណាស់ ព្រះចៅអធិរាជរ៉ូម៉ាំងហ្វ្រេឌ្រិចទី ២បានជូនអំណោចជាសត្វខ្លារខិនមួយក្បាលក្នុងពិធអាពាហ៍ពិពាហ៍ដ៏របស់ព្រះអង្គ។ ទោះបីជាពេលនោះសត្វខ្លារខិនត្រូវគេយល់ជ្រឡំថាជាសត្វតោក៏ដោយ។ ព្រះបរមរាជវាំងរបស់ព្រះអង្គមានរូបតោបី ដែលសព្វថ្ងៃនេះត្រូវបានបង្ហាញលើអាវឬនិមិត្តសញ្ញាក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស។
ថ្ងៃដំបូងនៃពិធីបើកសួនសត្វគឺការមកដល់ដំបូងនៃខ្លាឃ្មុំពណ៌ស និងដំរីមកពីទ្វីបអាហ្វ្រិក។ ទាំងនេះគឺជាអំណោយផ្សេងទៀតដែលបានផ្តល់ឱ្យហេនរីទី ៣ ពីស្តេចន័រវេស និងស្ដេចបារាំងប្រហែលជានៅឆ្នាំ ១២៥២ និង ១២៥៥ ។
មិនយូរប៉ុន្មាន! បន្ទាប់ពីនាំចូលសត្វដំរីថ្មីៗជាច្រើន សត្វទាំងអស់ផ្លាស់ប្តូរទីតាំងទៅអគារមួយជិតច្រកចូលធំមានឈ្មោះថា Lion Tower។ ទ្រង់សួនសត្វកន្លែងចាស់ត្រូវបានវាយកម្ទេចនៅទសវត្សឆ្នាំ ១៨០០ ហើយទ្រុងសត្វកន្លែងដែលមានច្រកចេញចូលជាជួរ ៗព័ទ្ធជុំវិញរបងដែក។សម័យនោះអ្នកសាងសង់ទ្រង់សត្វចែកជាពីរគឺសួនតំបន់ខាងលើ បើកឲ្យចេញនៅពេលថ្ងៃ ហើយពេលយប់ចូលទ្រង់មួយទៀតនោះខាងក្រោម
ជាអកុសល! សត្វជាច្រើនបានរក្សាទុកនៅក្នុងអគារ Tower Menagerie បានស្លាប់ដោយសារតែស្ថានភាពមិនសមប្រកប។ លក្ខខណ្ឌរស់នៅសត្វមិនស្ថិតនៅក្នុងជម្រកធម្មជាតិរបស់ពួកគេទេ ហើយពួកវាត្រូវបានរក្សាទុកនៅក្នុងទ្រុងតូចមួយ។ សត្វខ្លះគ្រប់គ្រងបានល្អជាងសត្វដទៃទៀតដូចជាតោ និងខ្លាចាដើម។ ទោះជាយ៉ាងណាក៏ដោយ ដំរីរស់មិនបានយូរទេ។ ទោះបីជាដាក់ទ្រុងដាច់ដោយឡែក រួមទាំងមានមនុស្សដែលខិតខំប្រឹងប្រែងថែរក្សាគាត់ក៏ដោយក៏សត្វនេះបានស្លាប់យ៉ាងសោកសៅតែប៉ុន្មានឆ្នាំបន្ទាប់ពីបានមកដល់សួនសត្វនេះ។
ដើមឡើយសត្វទាំងនោះបើឲ្យមើលសម្រាប់តែព្រះរាជា និងមន្រ្តីថ្នាក់កំពូលទេ តែនៅក្នុងសតវត្សទី ១៦ ក្រោមរជ្ជកាលរបស់ម្ចាស់ក្សត្រីអេលីហ្សាបែតទី ១ សួនសត្វបានបើកអោយមនុស្សគ្រប់គ្ចូលមើលនា។ ដោយសារចូលមើលសេរីពេកហើយគ្មានការហាមឃាត់មួយចំនួនផងនោះ គ្រោះថ្នាក់មួយចំនួនបានកើតឡើងដែលបង្កឱ្យមានការព្រួយបារម្ភអំពីសុវត្ថិភាព។ មានការចោទប្រកាន់ថាមនុស្សមួយចំនួនរួមទាំងអ្នកចិញ្ចឹមសត្វ និងភ្ញៀវទេសចរត្រូវបានសត្វមួយចំនួនខាំសម្លាប់។
ក្នុងឆ្នាំ១៧០០តមក អ្នកគ្រប់គ្រងសួនសត្វបានចាប់ផ្ដើមយកថ្លៃចូលទស្សនានៅច្រកចូល ប៉ុន្តែពួកគេអាចមិនចាំបាច់បង់ប្រាក់ដោយគ្រាន់តែយកឆ្មាំ ឬឆ្កែមួយក្បាលឲ្យធ្វើជាចំណីតោដ៏ស្រេកឃ្លាន។
សត្វដូចជាតោ ខ្លា ខ្លាឃ្មុំ និងឆ្កែព្រៃ hyenas នៅតែត្រូវបានគេចាប់មកដាក់ទីនៅទីនោះរហូតដល់ចុងសតវត្សរ៍ទី ១៨ ។ ក្រោយមកនៅចុងសតវត្សទី១៨ដើមសតវត្សទី១៩សត្វទាំងអស់នេះលែងឃើញក្នុងអគារTower of London ទៀតហើយ។ សត្វចំនួនត្រូវបានផ្ទេរទៅសួនសត្វទីក្រុងឡុងដ៍ដែលទើបបើកថ្មីនៅឧទ្យាន Regent's Park ហើយខ្លះទៀតត្រូវបានបញ្ជូនទៅសួនសត្វនៅឯក្រៅប្រទេសក្នុងទីក្រុង Dublin ។ នៅទីបំផុត! រាជវាំង The Tower Menagerie ត្រូវបានបិទទាំងស្រុងនៅឆ្នាំ ១៨៣៥ តាមការបញ្ជារបស់អ្នកឧកញ៉ា Wellington៕