សង្គ្រាមលោក​លើក​ទី១៖ ​ទម្លាក់គ្រាប់ព្រួញពី​លើ​យន្តហោះ មុន​ពេលរក​ឃើញ​វិធីសាស្រ្តទម្លាក់គ្រាប់បែក (មានវីដេអូ)

សង្គ្រាមលោកលើកទី ១ គឺជាពេលវេលាដ៏គួរឱ្យរន្ធត់មួយក្នុងការធ្វើជាទាហាននៅសមរភូមិជួរមុខ។ ប្រជាជាតិនានាបានប្រញាប់ប្រញាល់ក្នុងការអភិវឌ្ឍ និងអនុវត្តយ៉ាងឆាប់រហ័សនូវឧបករណ៍ថ្មី និងមានប្រសិទ្ធភាពបំផុតសម្រាប់​បំផ្លាញសត្រូវ។ មុនពេលមានសង្គ្រាមកងទ័ពទាំងអស់ មិនដឹងពីការលទ្ធផលបំផ្លិចបំផ្លាញពិតប្រាកដ អំពីរថក្រោះ អ្នកបើកយន្តហោះចម្បាំង ឬការ​ផ្ទុះធុងហ្គាសផ្សេងៗនោះទេ។ អ្វី​ដែលទាហានជំនាន់នោះ​ស្គាល់ច្បាស់ជាង​គេ​គឺ​កាំភ្លើង។

Screenshot_3

ទេ! វាមិនមែនដូចជាគ្រាប់ព្រួញដែលអ្នកធ្លាប់ឃើញដែល​បាញ់​ជា​មួយធ្នូនោះ​ទេ។ អាវុធទាំងនេះមានប្រវែងដូចខ្មៅដៃ​ ហើយ​វា​បង្ក​គ្រោះ​ជាង​គ្រាប់​ព្រួញធម្មតា​ទៅ​ទៀត។ ព្រួញឬ​គ្រាប់ដែកទាំងនេះ បារាំងជាអ្នកបង្កើត ខណៈពួកគេត្រូវបានគេចាត់ទុកថាវាមានគ្រោះថ្នាក់ខ្លាំងបំផុត។​អាវុធប្រភេទនេះបានបង្កការភ័យខ្លាចយ៉ាងខ្លាំងនៅក្នុងជួរកងទ័ពសត្រូវ ទោះបីជាគ្រាប់ប្រភេទនេះធ្លាក់កម្រមិនត្រូវមនុស្សក៏ដោយ ដោយសារពួកគេអាចបំផ្លាញគ្រប់​យ៉ាង​ហើយ​បើ​ត្រូវរបស់​នេះ​ធ្លាក់ចំ​ វិញ​វា​ធ្វើ​របួស ស្លាប់សាហាវ​ណាស់។

Screenshot_5

អាវុធនេះត្រូវបានបង្កើតឡើងនៅដំណាក់កាលដំបូងនៃសង្គ្រាមលោក​លើក​ទី​១ក្នុងឆ្នាំ ១៩១៥ នៅពេលដែលគ្រាប់បែក​ទម្លាក់ពី​លើ​យន្តហោះមិនទាន់​ត្រូវបានបង្កើតឡើង។ ព្រួញខ្លីនេះមានប្រវែងប្រាំអ៊ីញ និងមុតនៅចុងម្ខាងដោយកន្លះអ៊ីញហើយធ្ងន់គ្រាន់បើ។  ៤ អ៊ីញកន្លះដែលនៅសេសសល់ត្រូវបានគេផលិតដើម្បីឱ្យអាវុធមានផ្នែកឆកដូចអក្សរ“ X” ។ ព្រួញទាំងនោះត្រូវបានគេដាក់ក្នុងមួយប្រអប់ ៥០០ គ្រាប់ហើយដាក់ក្នុងប្រហោងកាប៊ីនយន្ដហោះ។

Screenshot_4

នៅពេលដែលអ្នកបើកយន្តហោះចង់​ទម្លាក់ ពួកគេគាត់គ្រាន់តែទាញខ្សែរមួយពេល​នៅ​ពីលើក្រុមទាហានសត្រូវ។ យន្តហោះ​មួយ​អាច​ទម្លាក់បាន​រាប់​លានគ្រាប់ បើ​គិត​ជា​ផ្ទៃដី៥០០ម៉ែត្រការ៉េ។

Screenshot_5

អ៊ីតាលីបានបង្កើតព្រួញព្រួញប្រភទនេះនៅមុនសង្រ្គាម ប៉ុន្តែមិនយូរប៉ុន្មានបណ្តាប្រទេសទាំងសងខាង បង្កើតហើយទម្លាក់លេណដ្ឋានរបស់​ពួក​គរ​ទៅ​វិញ​ទៅ​មុខ។ វាមានតំលៃថោកហើយងាយស្រួលធ្វើដែលនេះមានន័យថាពួកគេត្រូវបានប្រើប្រាស់ឥតឈប់ឈរ អ្នក​បើកយន្តហោះមានអារម្មណ៍ថាធ្លាក់កម្រចំគោលដៅណាស់។

Screenshot_6

ម៉្យាងវិញទៀត! អាឡឺម៉ង់បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការប្រើប្រាស់ព្រួញលើកងទ័ពបារាំង។ ពួក​គេ​ផលិត​ជា​ច្រើន​ហើយ​យក​ទៅ​ទម្លាក់​លើ​កងទ័ពបារាំង​ដោយ​រឿង​នេះ​មាន​អត្ថបទ​គេ​សរសេរ​ថា បារាំង​ជា​អ្នករកឃើញអាវុធប្រភេទ​នេះ​ហើយ​អាល្លឺម៉ង់​ជា​អ្នកផលិត"invention Française, fabrication Allemande." 

56ec12a2aac8147e1f7cacc0576d5e72

ព្រួញទម្លាក់ពី​លើ​យន្តហោះ​នេះប្រើប្រាស់​បាន​ប៉ុន្មានខែដំបូងក្នុង​សង្គ្រាមប៉ុណ្ណោះ នៅពេលការ​ទម្លាក់គ្រាប់បែកត្រូវបានគេចាត់ទុកថាមានប្រសិទ្ធភាពជាង។ ប៉ុន្តែការរចនាព្រួញមុតស្រួចដែលត្រូវបានប្រើសម្រាប់សង្គ្រាមជំនាន់ក្រោយៗ ពិសេស​ក្នុង​សង្គ្រាមវៀតណាម​ដឬល​កងទ័ពយៀកកុងធ្វើ​ជា​អន្ទាក់ ឬ​អង្គប់ក្នុង​ព្រៃ​ដូជ​ជា​ចម្រូងក្នុង​រណ្ដៅ ជាដើម៕