បន្ទាយមានជ័យ៖ កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ មានគ្រួសារមួយបានប្រមូលគ្រាប់មីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្គ្រាម មករក្សាទុកនៅផ្ទះ ស្ថិតនៅក្នុងភូមិទំនប់ដាច់ ឃុំអូរ ៣ ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ មិនត្រឹមតែប៉ុណ្ណោះពួកគាត់បានយកសំណល់គ្រឿងផ្ទុះទាំងនោះទៅចងព្យួរនៅលើដើមអំពិលនៅក្បែរផ្ទះសម្រាប់កំសាន្តទៀតផង។ គ្រាប់មីនទាំងនោះមានចំនួនជិត ៣០ គ្រាប់ហើយភាគច្រើនសុទ្ធតែមានប្រសិទ្ធភាពផ្ទុះ។
បើតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ឯកឧត្តម ហេង រតនា បានបន្តថា: ការប្រកបមុខរបរដើរស៊ីឈ្នួលដោះមីននេះជាគំនិតដ៏គ្រោះថា្នក់បំផុត និងព្រមទាំងត្រូវបានច្បាប់ហាមឃាត់ការប្រើប្រាស់ និងរក្សាទុកគ្រាប់មីន ឬអាវុធជាតិផ្ទុះ។ វាជារឿងសំណាងណាស់ដែលគ្រាប់មីនទាំងនោះវាមិនបានផ្ទុះ។
ឯកឧត្តមក៏បានអំពាវនាវ និងណែនាំប្រជាពលរដ្ឋទាំងអស់រួមគ្នាការពារសុវត្ថិភាពគ្រាប់មីន ប្រសិនបើឃើញអ្នកណាប្រើប្រាស់ ឬរក្សាទុកគ្រាប់មីន សូមរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន កំលាំងនគរបាល ឬកំលាំងស៊ីម៉ាក់ជាបន្ទាន់៕
ហួសចិត្តតែម្តងលោកព្រះ!នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ នៅភូមិទំនប់ដាច់ ឃុំអូរ៣ជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានគ្រួសារមួយបានប្រមូលគ្រាប់មីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្គ្រាម មករក្សាទុកនៅផ្ទះ បានចងព្យួរនៅលេីដេីមអំពិលសំរាប់កំសាន្តអារម្មណ៍លេង! គ្រាប់មីនទាំងនោះមានចំនួនជិត៣០គ្រាប់ ហេីយគ្រាប់មីនភាគច្រេីននៅមានប្រសិទ្ធភាពផ្ទុះ!
ហួសវាចានឹងថ្លែងជាមួយគំនិតដ៏គ្រោះថ្នាក់បំផុតនេះ ហេីយអាចប្រកបមុខរបរដេីរសុីឈ្នួលដោះមីនផងដែរ! ប្រជាពលរដ្ឋរូបនេះ ត្រូវប្រឈមមុខច្បាប់ហាមឃាត់ការប្រេីប្រាស់និងរក្សាទុកគ្រាប់មីនផង ប្រឈមមុខច្បាប់អាវុធជាតិផ្ទុះផង..... មេីលរូបរាងអ្នកប្រព្រឹតិ្តស្បែកដណ្តប់ឆ្អឹង!ករណីនេះសំណាងណាស់ ដែលមិនទាន់ផ្ទុះឬគ្មានក្មេងៗលេងវា ព្រោះវាងាយផ្ទុះណាស់! សូមអំពាវនាវប្រជាពលរដ្ឋទាំងអស់រួមគ្នាការពារសុវត្ថិភាពពីគ្រាប់មីន ដោយឃេីញអ្នកណាម្នាក់ប្រេីប្រាស់ ឬរក្សាទុកគ្រាប់មីន ត្រូវរាយការណ៍មកសមត្ថកិច្ចរួមមានអាជ្ញាធរមូលដ្ឋាន ឬកងកំលាំងនគរបាល ឬកំលាំងសុីម៉ាក់ជាបន្ទាន់!
It’s unbelievable case!
Today 10 June 2020 at Tomnopdach village, Obeicheun commune, Ouchrov district, Banteay Meanchey province there is a housing area used active landmines as their enjoyable desecration on a tree and planted around the small house! Almost 30 anti personnel landmines were found scatter around this small area! These men shall face Anti Personnel Landmines Law and Cambodian Security of Small Arms and Explosive Law....!!!
ដកស្រង់ដោយ៖ ក្នុងស្រុក