តើរូបភាពមួយណាដែលអ្នកពេញចិត្តជាងគេ ជ្រើសយកមក ហើយផ្ទៀងផ្ទាត់ថា វាពិតជាដូចចរិតពិតពីធម្មជាតិរបស់អ្នកដែរឬទេ?
១. ជ្រើសយករូបទីA
បើអ្នកជ្រើសយករូបទីA នោះមានន័យថា អ្នកជាមនុស្សមានភាពរស់រវើក និងរួសរាយរាក់ទាក់ណាស់ ដូច្នេះហើយ ចរិតពិតពីធម្មជាតិរបស់អ្នកគឺ អ្នកខ្លាចភាពឯកា ខ្លាចការដែលត្រូវនៅតែម្នាក់ឯង។ អ្នកក៏តែងតែបង្ហាញនូវប្រតិកម្មភ្លាមៗ ធ្វើដូចមិនមានរឿងអ្វី ដើម្បីបិទបាំងពីអារម្មណ៍តានតឹងដែលខ្លួនកំពុងតែមាន។
២. ជ្រើសយករូបទីB
បើអ្នកជ្រើសយករូបទីB នោះមានន័យថា អារម្មណ៍ខាងក្រៅរបស់អ្នក គឺងាយនឹងប៉ះទង្គិច អ្នកឆាប់បង្ហាញពីអារម្មណ៍រំភើប ឬកើតទុក្ខភ្លាមៗ ប៉ុន្តែធាតុពិត ចរិតពីធម្មជាតិរបស់អ្នក គឺជាមនុស្សដែលរឹងមាំណាស់ អ្នកអាចប្រឈមមុខជាមួយបញ្ហាគ្រប់យ៉ាងដែលបានកើតឡើង មិនដែលគេចវេស ឬរត់ចេញពីបញ្ហានោះឡើយ។
៣. ជ្រើសយករូបទីC
បើអ្នកជ្រើសយករូបទីC នោះមានន័យថា ចរិតលក្ខណៈអ្នកខាងក្រៅ គឺប្រៀបដូចជាកូនក្មេងម្នាក់អ៊ីចឹង តែធាតុពិតចរិតពីធម្មជាតិរបស់អ្នកគឺ ជាមនុស្សពូកែលាក់អារម្មណ៍ ធ្វើពុត បិទបាំងការពិត អ្នកពូកែខាងរវើរវាយ រហូតពេលខ្លះ ធ្វើឱ្យខ្លួនឯងកើតទុក្ខក្រៀមក្រំខ្លាំងដែមទៀតផង។
៤. បើអ្នកជ្រើសយករូបទីD
បើអ្នកជ្រើសយករូបទីD នោះមានន័យថា អ្នកជាមនុស្សមានហេតុផលខ្លាំង ព្រោះចរិតពីធម្មជាតិរបស់អ្នកគឺ សុចរិត ទៀងត្រង់ ដូច្នេះ អ្នកត្រូវតែល្អិតល្អន់ មត់ចត់ ពេលខ្លះ មើលទៅហាក់ដូចជាមនុស្សម្នាក់ដែល តឹងតែងខ្លាំងណាស់។ ប្រសិនបើអ្នកស្រឡាញ់នរណាម្នាក់ អ្នកមិនងាយនឹងបង្ហាញចេញឱ្យគេដឹងទេ តែអ្នកគិត និងមានចិត្តច្បាស់លាស់ចំពោះម្នាក់នោះ៕
ប្រភព ៖ tagsis