នៅពេលដែលសង្រ្គាមលោកលើកទី ២ បានចាប់ផ្តើមលោកហ្ស៊ីណូវីយូកូឡូបាណូវ(Zinoviy Kolobanov)មានបទពិសោធន៍ផ្នែកយោធាក្រាស់ក្រែលរួចទៅហើយ។ ឧទាហរណ៍គាត់បានប្រឡូកក្នុងសង្គ្រាមធនៅហ្វាំងឡង់ឆ្នាំ ១៩៣៩-១៩៤០ ក្នុងអំឡុងពេលនោះ បានរួចជីវិតដោយរត់គេចចេញពីរថក្រោះកំពុងឆេះដល់ទៅ៣ដង។
នៅឆ្នាំ ១៩៤១Kolobanovបានធ្វើជាមេបញ្ជាអង្គភាពក្នុងកងរថក្រោះមួយក្នុងកំឡុងពេលដែលទាហានអាឡឺម៉ង់ ធ្វើដំណើរឆ្ពោះទៅកាន់ Leningrad (ឥឡូវSt. Petersburg) ។ នៅជិតភូមិ Voskovitsy អង្គភាពរបស់ Kolobanov បានទទួលបញ្ជា ដើម្បីការពារផ្លូវដែលនាំទៅដល់ទីប្រជុំជន Krasnogvardeysk (ឥឡូវនេះឈ្មោះ Gatchina ចម្ងាយ ២៦ ម៉ាយល៍នៅខាងក្រៅទីក្រុង Leningrad) ។
ខណៈដែលកងរថក្រោះរបស់លោកបានតែ៥គ្រឿងម៉ាក KV-1, Kolobanov បានប្ដូរអង្គភាពរបស់លោកទៅកាន់ផ្លូវឆ្លងកាត់ដ៏សំខាន់មួយដេលជាកន្លែងលោកទទួលបញ្ជាក់ពីថ្នាក់លើឲ្យការពារទីនោះ។ លោកបានឲ្យរងក្រោះ២គ្រឿងបិទផ្លូវទៅកាន់ Krasnogvardeysk ហើយទន្ទឹមនឹងនេះដែរ! គាត់បានចតរថក្រោះរបស់គាត់ជាយុទ្ធសាស្រ្តចម្ងាយ ៣០០ ម៉ែត្រនៅក្នុងទីតាំងសំកាំងមួយដែលសត្រូវមើលមិនឃើញ។
នៅពេលរថក្រោះរបស់អាឡឺម៉ង់បានចូលមកជិត ហើយកងទ័ពរបស់ពួកគេមានទំនុកចិត្តខ្លាំងពេក។ អ្នកខ្លះថែមទាំងអង្គុយនៅលើគម្របចេញចូលផងដែរ។ ច្បាស់ណាស់! ពួកគេមិនបានមើលឃើញរថក្រោះរបស់ Kolobanov នៅនឹងកន្លែងនោះទេ។ កូនទាហានម្នាក់ឈ្មោះ Andrey Usov ជាអ្នកបាញ់កាំភ្លើងក្នុងរថក្រោះរបស់ Kolobanov បានកម្ទេចរថក្រោះដំបូង និងចុងក្រោយក្នុងចំណោមរថក្រោះចំនួន ២២ របស់អាល្លឺម៉ង់នៅក្នុងជួរសត្រូវ ហើយបានរារាំងពួកគេនៅលើផ្លូវតូចចង្អៀតព័ទ្ធជុំវិញដោយវាលភក់ទៅមុខក៏មិនរួចថយក្រោយក៏មិនរួច។ រថក្រោះដែលនៅសល់ត្រូវបានតម្រង់កាណុងរកគោលដៅដែលត្រូវបាញ់ តែរងក្រោះរបស់ Kolobanov បានបាញ់តបតវិញ។
ចំពេលមានភាពច្របូកច្របល់នោះ គ្រាប់រំសេវរបស់រថក្រោះសត្រូវមួយចំនួនបានផ្ទុះ ខណៈដែលគ្រាប់ផ្សេងទៀតបានរអិលចូលទៅក្នុងវាលភក់ហើយរថក្រោះមួយចំនួនទៀតបត់បង្វែរអត់កើត ប៉ុន្តែពួកគេបានបាញ់តម្រង់មកយ៉ាងខ្លាំង។ ជាសំណាងល្អរថក្រោះ KV-1 បានបង្ហាញថាកាំភ្លើងយន្តអាឡឺម៉ង់មិនអាចធ្វើអ្វីបាននោះទេ។
បន្ទាប់ពីការប្រយុទ្ធនេះចប់ មានស្នាមគ្រាប់ជាង ១០០ នៅលើតួរថក្រោះរបស់ Kolobanov ប៉ុន្តែរថ់ក្រោះទាំង៥គ្រឿងគ្មាននរណាម្នាក់បានបំពាក់ស្រោបពាសដែកទេ។ Kolobanov បានកម្ទេចរថក្រោះសត្រូវចំនួន ២២ គ្រឿង ហើយអង្គភាពទាំងមូលរបស់លោកបានបំផ្លាញរថដឹកផ្សេងសរុបចំនួន ៤៨ ជាស្ថាពរ ដោយបញ្ឈប់កងកម្លាំងអាល្លឺម៉ង់ត្រឹមនេះ។
ភ្លាមៗបន្ទាប់ពីការប្រយុទ្ធដ៏ល្បីល្បាញបំផុតរបស់គាត់ត្រង់តំបន់នោះ Zinoviy Kolobanov បានរងរបួសយ៉ាងធ្ងន់ធ្ងរនិងបានជាសះស្បើយឡើងវិញនៅឆ្នាំ ១៩៤៥។ ចប់សង្គ្រាមគាត់បានរស់នៅទីក្រុង Minsk រហូតដល់គាត់ទទួលមរណភាពក្នុងឆ្នាំ ១៩៩៤។នៅឆ្នាំ១៩៧០ ទូរេទស្សន៍របស់បេឡារុសមួយបង្កើតភាពយន្តអំពីវីរភាពរបស់គាត់ថ្នាក់លើមិនអនុញ្ញាតិ៕