ឆ្ងាយតែកាយ ​តែបេះដូងនៅតែជាខ្មែរ! ​បងប្អូនកម្ពុជាក្រោម ​ពេលរៀបការ ​តែងឈុតប្រពៃណី ​និងរៀបចំមង្គលការបែបខ្មែរមិនចន្លោះត្រង់ណាឡើយ

ប្រទេសកម្ពុជាយើង ​កាលពីសម័យុនបានបាត់ទឹកដិជាច្រើនដល់ប្រទេសជិតខាងជុំវិញ ​ដែលរួមដូចជាខ្មែរលើ ​ឬខ្មែរសុរិន្ទទឹកដីមួយភាគបានទៅលើប្រទេសថៃ ​ឯខ្មែរកម្ពុជាក្រោម ​មួយប៉ែកធំបានទៅលើប្រទេសវៀតណាម។

នៅក្នុងនោះដែរ ​បើទោះបីជាខ្លួនត្រូវឃ្លាតឆ្ងាយព្រំប្រទល់សីមា ក្លាយទៅជាប្រទេសដទៃ  ឈាមជ័រជាខ្មែរ ​បេះដូងជាខ្មែរនៅតែមាន ​ដោយប្រជាជន ​និងកូនចៅជំាន់ក្រោយដែលមានដើមកំណើតជាខ្មែរនៅតែថែរក្សាអក្សរសាស្រ្ត ​វប្បធម៌ និងទំនៀមទម្លាប់ខ្មែរដដែល។

100621207_655741498338273_5968943431114817536_n

100089153_655741405004949_6846211078511132672_n

នៅក្នុងនោះជារឿយៗគេតែងតែឃើញថា ​ប្រជាជនខ្មែរកម្ពុជាក្រោមដែលស្ថិតនៅលើទឹកដីវៀតណាមរមែងតែងតែរៀបចំសកម្មភាពទាក់ទងនឹងប្រពៃណីខ្មែរជាច្រើនទាំងសិល្បៈចម្រៀង ពិធីបុណ្យសាសនា និងកម្មវិធីជាប្រពៃណីខ្មែរជាដើម ​សុទ្ធសឹងតែតាមក្បួនខ្នាតខ្មែរទាំងអស់ពិសេសគឺការរៀបចំមង្គលការតែម្តង។

ដោយភាគច្រើនពិធីមង្គលការ ការស្លៀកពាក់គឺបែបប្រពៃណីខ្មែរ ​ដែលជាការបញ្ជាក់អំពីអត្តសញ្ញាណប្រពៃណីរបស់បងប្អូនខ្មែរនៅលើទឹកដីកំណើតកម្ពុជាក្រោម ដែលមានទឹកចិត្តចូលរួមថែរក្សាប្រពៃណីបានគង់វង្សតរៀងទៅមិនឱ្យបាត់បង់ឡើយ៕

100622413_655741255004964_3691251969726349312_n

100810397_655741178338305_8904933261629718528_n

100621207_655741498338273_5968943431114817536_n

100062452_655741651671591_4430291179942182912_n

100085196_655741751671581_1961118909583065088_n

101273475_655741701671586_188844570929266688_n

100713093_655741325004957_8189042555044757504_n

100768898_655741538338269_6196460737980792832_n