មានក្រុមមនុស្សឆ្លៀតឱកាសនិយមជាច្រើន បានចូលលួចប្លន់នៅពាសពេញសហរដ្ឋអាមេរិក ដោយបានទាញយកអត្ថប្រយោជន៍ពីកុប្បកម្មលើការស្លាប់របស់George Floyd ដោយប៉ូលីសនៅក្រុង Minneapolis។ Apple Store គឺជាគោលដៅចំបងដែលក្រុមឱកាសនិយមចូលវាយកំទិចហាងនិងប្លន់យកផលិតផលរបស់ Apple ដោយសារតែមានតម្លៃលក់ខ្ពស់។
ប៉ុន្តែវាមិនមែនជារឿងស្រួលទេដែលចង់បានប្រយោជន៍ពីក្រុមហ៊ុនយក្សមួយនេះ! អ្វីៗមិនបានសមបំណងទេសម្រាប់អ្នកលួច។
ការបង្ហោះលើបណ្តាញសង្គមមួយបានបង្ហាញកាលពីថ្ងៃច័ន្ទថាក្រុមហ៊ុន Apple បានធ្វើការចាក់សោរឧបករណ៍ទាំងអស់ដែលចោរលួចយកទៅ។
ការព្រមាននៅលើអេក្រង់ទូរស័ព្ទ iPhone ដែលត្រូវបានលួចនោះត្រូវបានបង្ហោះនៅក្នុងបណ្តាញសង្គម Twitter ថា ៖
“ សូមប្រគល់ត្រលប់មកកាន់ Apple Walnut Street វិញ” ។“ឧបករណ៍នេះត្រូវបានបិទហើយកំពុងត្រូវបានតាមដាន។ ការប្រកាសនេះនឹងដល់ដៃអាជ្ញាធរមូលដ្ឋាន” ។
ដូច្នេះបើទោះបីជាចោរទាំងបានលួចឧបករណ៍អេឡិចត្រូនិចរបស់ Apple ដូចជា iPhone គឺគ្មានន័យនោះទេ ព្រោះប្រៀបបាននឹងដុំថ្មប្រើអីមិនកើត៕
ប្រភព៖ dailysabah
អត្ថបទដោយ៖ វីរៈ