ឥណ្ឌូនេស៊ី ៖ គិតត្រឹមឆ្នាំ ១៩៧០ កុលសម្ព័ន្ធ Korowai ដ៏អាថ៌កំបាំងនៅប៉ែកពាយ័ព្យតបន់ប៉ាពួនៃប្រទេសឥណ្ឌូណេស៊ីញូហ្គីណេ មិនបានស្គាល់អំពីអត្ថិភាពរបស់មនុស្សផ្សេងទៀតនៅលើផែនដីទេ។
ការរស់នៅរបស់ពួកគេគឺដាច់ឆ្ងាយពីមនុស្សទូទៅ នៅក្នុងព្រៃដែលមិនមានមនុស្សទៅដល់។ កុលសម្ព័ន្ធនេះត្រូវបានគេស្គាល់ដោយសារផ្ទះឈើប្លែកៗរបស់ពួកគេដែលសង់ខ្ពស់លើព្រៃដោយសសរតូចៗដែលត្រូវបានរចនាឡើងដើម្បីចៀសវាងការវាយប្រហារពីកុលសម្ព័ន្ធគូប្រជែង និងពីសត្វសាហាវ។
ប្រជាជនកុលសម្ព័ន្ធ Korowai នៅភាគខាងលិចប៉ាពួក្នុងខេត្តប៉ាពូរបស់ឥណ្ឌូនេស៊ីមិនដែលជួបអ្នកខាងក្រៅទេរហូតដល់ឆ្នាំ ១៩៧០។
កុលសម្ព័ន្ធនេះត្រូវបានគេចោទប្រកាន់ពីការស៊ីសាច់មនុស្សទោះបីមិនមានភស្តុតាងច្បាស់លាស់ដែលបង្ហាញថាពួកគេស៊ីសាច់មនុស្ស។
ផ្ទុយទៅវិញកុលសម្ព័ន្ធដែលរស់នៅលើផ្ទះខ្ពស់ផុតចុងឈើជាង ៣០ ហ្វីតត្រូវបានគេដឹងថាបរិភោគដង្កូវដែលពួកគេរកបានពីក្នុងព្រៃ។
រូបថតពិតប្រាកដត្រូវបានបានថតដោយអ្នកថតរូបឈ្មោះ Eric Baccega នៅពេលគាត់ទៅកាន់កុលសម្ព័ន្ធនេះ។
គេគិតថាមានសមាជិកកុលសម្ព័ន្ធប្រហែល ៣០០០ នាក់។
Korowai ប្រកាន់ខ្ជាប់នូវប្រពៃណីចាស់បុរាណដោយចែករំលែករឿងព្រេងនិទាន និងមន្តស្នេហ៍រហូតមកដល់សព្វថ្ងៃនេះហើយជឿជាក់ថាបុព្វបុរសដែលបានស្លាប់របស់ពួកគេអាចវិលត្រឡប់មកទឹកដីនៃការរស់នៅបានគ្រប់ពេល។
ប្រជាជនមួយចំនួនបានគេនិយាយថាពួកគេខ្លាចមនុស្សលោកខាងលិចដោយសារតែពួកគេមិនដែលឃើញ ហើយហៅពួកលោកខាងលិចថា “ ខ្មោចបិសាច” ។
ទំនាក់ទំនងដែលបានចងក្រងជាឯកសារលើកដំបូងជាមួយបស្ចិមប្រទេសគឺនៅពេលដែលក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមបានជួបជាមួយសមាជិកនៃត្រកូលមួយនៅខែមីនាឆ្នាំ ១៩៧៤ ។
នៅខែឧសភាឆ្នាំ ២០០៦ មគ្គុទេ្ទសក៍ទេសចរណ៍និងអ្នកយកព័ត៌មានលោក Paul Raffaele បានដឹកនាំក្រុមការងារទូរទស្សន៍អូស្រ្តាលីទៅជួបកុលសម្ព័ន្ធនេះ។
បុរសម្នាក់ដែលបានប្រាប់ក្រុមអ្នកយកព័ត៌មានថាក្មួយប្រុសអាយុ ៦ ឆ្នាំរបស់គាត់ត្រូវបានអ្នកភូមិចោទប្រកាន់ថាជាជាអាបធ្មប់ហើយកំពុងស្ថិតក្នុងគ្រោះថ្នាក់ដែលអាចត្រូវបានកាត់ទោស។
នៅក្នុងអត្ថបទមួយ Raffaele បាននិយាយថា " Korowai ស្ថិតក្នុងចំណោមកុលសម្ព័ន្ធមួយចំនួនតូចដែលជឿថាស៊ីសាច់មនុស្ស។ "
« Korowai ភាគច្រើននៅតែរស់នៅដោយមិនមានចំណេះដឹងពីពិភពលោកខាងក្រៅ ហើយជារឿយៗមានជម្លោះជាមួយគ្នា។ អ្នកខ្លះត្រូវបានគេចោទថាជាអាបធ្មប់ត្រូវសម្លាប់និងត្រូវក្លាយជាអាហារដែលកុលសម្ព័ន្ធនេះហៅថា "khakhua" ។
ខាងក្រោមនេះជារូបភាពមួយចំនួនរបស់ពួកកុលសម្ព័ន្ធ Korowai៖
ប្រភព៖ Dailymail
អទ្ថបទដោយ៖ វីរៈ