Ivan Sidorenko: ពី​ជាង​គំនូរមកជាកំពូលអ្នកបាញ់ស៊ីប​​ក្នុង​សង្គ្រាមលោកលើកទី ២ ផ្ដាច់​ជី វិតទាហានអាស៊ីអាល្លឺម៉ង់​៥០០នាក់ប្រើ​កាំភ្លើងល្បីម៉ាក Mosin-Nagant

Ivan Sidorenko ដើមឡើយ​គឺ​ជា​ជាង​គំនូរម្នាក់​ដែល​មាន​ទឹក​ដៃគ្រាន់​បើ តែ​ចូល​ដល់​សម័យ​សង្គ្រាម​គាត់​បាន​ប​ង្រៀនខ្លួន​ឯងក្លាយ​ជា​កំពូល​ទាហាន​លប​បាញ់​ម្នាក់​ក្នុង​កងទ័ពក្រហម​សូវៀត។ មិន​មែន​ជា​លេង​សើច​ពី​ជាង​គំនូរមក​ក្លាយ​ជា​អ្នកកាន់កាំភ្លើង​ពិត​ជា​សាហាវ​ហើយ​វា​ក៏​ជា​សិល្បៈមួយសម្រាប់គាត់។

លោក Ivan Sidorenko បានចុះឈ្មោះក្នុងជួរកងទ័ពក្រហម​ក្នុង​ខណៈពេល​លំបាកមួយ។ គាត់ជានិស្សិតបញ្ចប់ការសិក្សានៅវិទ្យាល័យនិងមហាវិទ្យាល័យសិល្បៈ។ ប៉ុន្តែការ​ចូលបម្រើយោធាបានបង្ហាញឲ្យ​គាត់​ក្លាយជា​កំពូល​អ្នក​បាញ់កាំភ្លើងស៊ីប​ដ៏​គ្រោះ​ថ្នាក់​មួយ។ Sidorenko បានរស់នៅដោយពាក្យស្លោកមួយ “one shot, one kill” និងនិង​ក្លាយ​ជាទាហាន​ដ៏​មាន​ស្នាដៃបំផុតរបស់សហភាពសូវៀតដែលនឹងសម្លាប់ទាហាន​អាល្លឺម៉ង់ចំនួន ៥០០ នាក់ក្នុងកំឡុងសង្គ្រាមលោកលើកទី ២ ។

អីចឹង​ហើយ! វីរបុសដែល​ជា​កំពូល​អ្នក​បាញ់ស៊ីបដ៏​ច្បាស់​បំផុតរបស់​ទាហានក្រហម​សូវៀត​បាន​កើតមក​ហើយ។

ជីវិតនិង​អាជីពរបស់ Ivan Sidorenko មុន​ពេល​ជា​ទាហាន៖

10 Most Lethal Snipers Of WWII 0

ទោះ​បី​ជា​គាត់​បាន​ក្លាយ​ជា​វីរបុរសរបស់​ប្រជាជនសូវៀត ឬ​រុស្សី​ក្នុង​សង្គ្រាម​លោក​លើក​ទី​២ និង​ជា​កំពូល​អ្នក​បាញ់​ស៊ីប​ដ៏​គ្រោះ​ថ្នាក់​ក្នុង​ជួរ​កងទ័ព​ទាហាន​ក្រហម តែ​គាត់​កើត​ក្នុង​ត្រកូលកសិកក្រីក្រ តែ​រស់​នៅ​យ៉ាង​សុខស្រួល។ លោក​កើត​នៅ​ថ្ងៃ​ទី​១២​ខែ​សីហាឆ្នាំ១៩១៩ ក្នុង​តំបន់ Smolensk Oblast ប្រទេស​រុស្សី​ដែល​មាន​ព្រំប្រទល់​ជិត​ប្រទេស​បេឡារុស។ Sidorenko ឈប់​រៀន​ត្រឹម​ថ្នាក់​ទី១០​ក្នុង​វិទ្យាល័យតែ​ប៉ុណ្ណោះ។

អ្វីដែលគួរឱ្យកត់សំគាល់នោះ! ការ​ស្រឡាញ់ក្នុង​អាជីពដំបូងរបស់គាត់គឺសិល្បៈ។ គាត់បានចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យ Penza (Penza Art College ) ដែលកន្លែង​នោះគាត់បានសិក្សារហូតដល់ឆ្នាំ ១៩៣៩។ ជាមួយនឹងការផ្ទុះឡើងនៃសង្គ្រាមលោកលើកទី ២ លោក Ivan Sidorenko បានមកជួយប្រទេសរបស់គាត់ហើយបានចុះឈ្មោះក្នុងជួរកងទ័ពក្រហម​ដូច​ជា​យុវជនដទៃ​ទៀត​ដែរ។

Pavlichenko_in_the_US_with_two_other_delegates,_1942_(cropped)

នៅឆ្នាំ ១៩៤១ Sidorenko បានចូលរៀននៅសាលាយោធាទ័ពជើងគោក Simferopol Military Infantry School នៅគ្រីមៀ។ នៅទីនោះគាត់បានរៀនពីរបៀបដើម្បីក្លាយជាអ្នក​បាញ់កាំភ្លើងត្បាល់( mortar) និង​កាំភ្លើងធំរយៈ​ចម្ងាយឆ្ងាយ។ Sidorenko បានក្លាយជាទាហានម្នាក់នៃផ្នែកមួយក្នុងអង្គភាពមួយនេះនៅសមរភូមិទីក្រុងមូស្គូ(Battle of Moscow)។

ក្នុង​កងកាំភ្លើងធំ​!​គាត់​មិនមានការងារត្រូវ​ធ្វើ​ច្រើន​នោះ​ទេ​ពេល​ដែលក្រុមទាហានរបស់​គាត់​សម្រាក​គាត់​បាន​ចាកចេញ​ពី​ក្រុម​ហើយ​ទៅ​លប​សម្លាប់ទាហានអាល្លឺម៉ង់ដោយ​ខ្លួន​ឯង។ គាត់​អាច​សម្លាប់​ពី​ចម្ងាយ​ដោយ​រៀន​បាញ់​កាំភ្លើងស៊ីបខ្លួនឯង​ហើយ​រៀន​ពួននិងលាក់ខ្លួន​ដូច​ជាទាហាន​អាជីពអីចឹង​ដែរ។ គាត់បានប្រើកាំភ្លើង Mosin-Nagant ដែលផលិតនៅប្រទេសរុស្ស៊ីដោយប្រើកែវពង្រីក ហើយ​ថ្វីដៃរបស់​គាត់​បានឡើង​មួយ​កម្រិត​ទៅ​មួយកម្រិតនិង​សម្លាប់​ទាហានណាស៊ីបាន​ច្រើន​ណាស់។ មិនយូរប៉ុន្មាន! មេបញ្ជាការកងទ័ពក្រហមបានកត់សម្គាល់អំពី​ស្នាដៃរបស់​គាត់។

Vladimir Nikolaevich Pchelintsev

ទោះ​បី​ជាគាត់​បាន​រៀន​អំពី​របៀបបាញ់កាំភ្លើងត្បាល់ តែ​ជំនាញបាញ់ស៊ីបរបស់​គាត់​ពិត​ជា​ល្អ​ជាង​ដាច់​។ គាត់​បាន​ជ្រើសរើស​កូន​ទាហាន​របស់​គាត់​ដែល​មាន​ទេពកោសល្យ ភ្នែកច្បាស់ និង​មាន​ចំណេះដឹង​ពី​ការ​អាវុធរបស់​ខ្លួនច្បាស់។ លើស​ពី​នេះ​គាត់​បាន​បង្រៀន​កូន​សិស្សជា​ច្រើន​នាក់​ឲ្យ​បាញ់​ត្រង់។ គាត់​អាច​យក​កូន​សិស្សរបស់​គាត់​ទៅ​អនុវត្តិផ្ទាល់ក្នុង​សមរភូមិ​ ហើយ​បង្រៀនក្នុង​ពេល​ប្រយុទ្ធជាក់ស្ដែង។ វា​គឺ​ជា​វិធីសាស្រ្តនិង​ជាកលល្បិចរបស់​គាត់​ដែល​គេ​ចាប់​អារម្មណ៍។

គាត់បានបំផ្ទុះរថយន្ដដឹកប្រេងរបស់អាឡឺម៉ង់ និងត្រាក់ទ័របីគ្រឿងហើយបានរុញច្រានការ​សម្រុកចូលរបស់កងទ័ពអាឡឺម៉ង់ ព្រមទាំងផ្ដាច់ខ្សែបណ្ដាញផ្គត់ផ្គង់របស់ពួកគេដោយជោគជ័យ។ ពាក្យស្លោករបស់ Sidorenko គឺ“បាញ់​មួយ​គ្រាប់​ងាប់មួយឬ​ជា​ភាសាអង់គ្លេស “One shot, one kill,”ហើយ​ពាក្យ​នេះទាហាន​បាញ់ស៊ីប​រូប​ណា​ក៏​ចងចាំវាដែរ ។

8acbe299abe8ffeabd75f5bb3562154e

ទាហានដែល​ Sidorenko ​ពិត​ជាមានជំនាញនិង​មាន​ឥទ្ធិពលខ្លាំង​ក្នុង​ការ​ការពារ​ទីក្រុងមូស្គូ។ កងទ័ពរបស់​គាត់​ពិត​ជា​គ្រោះថ្នាក់​ណាស់​ដែល​បាន​បង្ហូរឈាម​ទាហាន​អាល្លឺម៉ង់​រាប់​រយ​នាក់​ដោយ​ជំនាញបាញ់ស៊ីបរបស់​ខ្លួន។​បើ​កូន​សិស្សរបស់​គាត់​ធ្វើ​មិន​បាន​ល្អ ទុក​ឲ្យ​គាត់​ធ្វើ​ម្ដង។​ពួក​គេ​ជា​ទាហាន​ដែល​មាន​ជំនាញបំផុត។ Sidorenko បានឡើងសក្ដិ ក្លាយជាអ្នកជំនួយការមេរបស់បញ្ជាការកងវរសេនាតូចថ្មើរជើងលេខ ១១២២ នៅទីស្នាក់ការកណ្តាល។ ពេលទៅដល់ទីនោះ គាត់បានបណ្តុះបណ្តាលអ្នកលបបាញ់ចំនួន ២៥០ នាក់ដែលអ្នកខ្លះបានចូលសមរភូមិប្រយុទ្ធគ្មានស្រមោលដូចជាគាត់អញ្ចឹង។

Sidorenko​ បន្ត​ធ្វើ​សង្គ្រាម​និង​បាញ់​មួយ​រាប់​មួយ​ដល់​សមរភូមិ Baltic Front លើកទី​មួយ​ក្នុង​ឆ្នាំ​១៩៤៤។ ក្នុង​រយៈ​ពេល​៣ឆ្នាំ​!​មាន​របាយការណ៍​ថា​ Ivan Sidorenko ​ផ្ដាច់​ជីវិត​ទាហានអាល្លឺម៉ង់៥០០នាក់។ ចំនួននេះអាចត្រូវបានបំប៉ោងតួរលេខ ទោះបីសហភាពសូវៀតបាន​ប្រកាសឃោសនាអំពី“ ការគោរពទាហានបាញ់ស៊ីបរបស់ខ្លួន” ដើម្បីបំភ័យសត្រូវរបស់ពួកគេ។ លើសពីនេះទៀត! មេបញ្ជាការចាំបាច់ត្រូវពឹងផ្អែកលើរបាយការណ៍ផ្ទាល់របស់អ្នកបាញ់ស៊ីបខ្លួនឯង សម្រាប់កំណត់ចំនួនឲ្យត្រឹមត្រូវ។ Sidorenko និង​អ្នក​លបបាញ់ដទៃ​ទៀត ចាត់​ទុក​ថាវា​ជា​រឿងកុហកយ៉ាងងាយ។

ទោះយ៉ាងណា! នៅថ្ងៃទី ៤ ខែមិថុនាឆ្នាំ ១៩៤៤ លោក Ivan Sidorenko បានទទួលងារជាវីរបុរសនៃសហភាពសូវៀតសម្រាប់សមត្ថភាពខ្ពស់របស់គាត់។ បើនិយាយពទាហានបាញ់ស៊ីបដែល​សម្លាប់​សត្រូវ​បាន​ច្រើន​ជាង​គេ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២ Sidorenko ជាប់ត្រឹមលេខ ២ ប៉ុណ្ណោះ។ បុរសជនជាតិហ្វាំងឡង់ Simo Haya បានឡើង​ឈរ​លេខ​១​បន្ទាប់​មានការអះអាងថាបានសម្លាប់សត្រូវសចំនួន ៥៤២ នាក់។​បើ​កត់​ត្រា​ឲ្យ​ច្បាស់​គាត់​ប្រហែល​ជាប្រមាញ់​បាន​ជីវិតសត្រូវជាង​៧០០​នាក់​អំឡុង​សង្គ្រាម​នោះ។

Sidorenko ​ធ្លាប់​ទទួល​រងរបួស​ជា​ច្រើន​លើកពេល​ចូល​ទៅ​ប្រយុទ្ធក្នុង​សមរភូមិ។ថ្នាក់លើរបស់គាត់គិតថា មនុស្សម្នាក់​នេះពិតជាមានតម្លៃណាស់​ហើយមិន​ត្រូវបាត់​បង់​ងាយៗនោះឡើយ ហើយបន្ទាប់ពីរងរបួសក្នុង​ការ​ប្រយុទ្ធចុងក្រោយគាត់ត្រូវបានណែនាំឱ្យធ្វើជាគ្រូបង្វឹក។​ពេល​សង្គ្រាម​លោក​លើក​ទី​២​ចប់ គាត់​ចូលនិវត្តន៍​ពី​ដំណែងមេបញ្ជាការ​ហើយ​មកធ្វើ​ជា​មេជាងនៅ​ក្នុងអណ្ដូងរ៉ែធ្យូងថ្មមួយ។ គាត់​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី១៩ខែកុម្ភៈឆ្នាំ១៩៩៤៕

រៀបរៀងនិងប្រែសម្រួល៖ ក្នុងស្រុក

រក្សាសិទ្ធិ៖ ក្នុងស្រុក