សព្វថ្ងៃនេះមានព័ត៌មានជាច្រើននៅលើភពផែនដីនេះដែលយើងអាចជ្រើសរើសបន្ថែមជាចំណេះដឹងសម្រាប់យើងរាល់ថ្ងៃ។ ប៉ុន្តែព័ត៌មានទាំងអស់មានច្រើនទម្រង់ ឬសូម្បីតែព័ត៌មានដែលគ្រាន់តែជាជំនឿមួយដែលមិនត្រូវបានបញ្ជាក់ដែលមាននៅលើគេហទំព័របរទេសដូច្នេះសូមមើលរូបភាពចំនួន ១២ សន្លឹកនេះដែលនិយាយ អំពីរាងកាយរបស់យើងដែលយើងធ្លាប់ជឿជាក់ ប៉ុន្តែតាមពិតវាជាព័ត៌មានដែលធ្វើឱ្យយើងយល់ច្រឡំ ចាំមើលថាតើតាមពិតគឺជាអ្វីទៅ ហើយអ្វីដែលជាព័ត៌មានត្រឹមត្រូវ?
ជំនឿ៖ កោសិកាខួរក្បាលឈប់អភិវឌ្ឍនៅពេលធំឡើង។
ការពិត៖ កោសិកាខួរក្បាលនឹងបន្តអភិវឌ្ឍពេញមួយជីវិតរបស់យើងរហូតដល់យើងស្លាប់។
ជំនឿ៖ បើយើងអានសៀវភៅនៅទីងងឹត ឬសម្លឹងមើលអេក្រង់កុំព្យូទ័រអស់រយៈពេលជាយូរមកហើយ នឹងធ្វើអោយភ្នែកខូច។
ការពិត៖ ភ្នែករបស់យើងនឹងនឿយហត់។ ដូចសរីរាង្គដទៃទៀតដែរ ការប្រើប្រាស់ហួសកំរិតនោះបណ្តាលឱ្យអស់កម្លាំង ពេលយើងគេងហើយភ្ញាក់ពីគេង ភ្នែកនឹងវិលមករកសភាពធម្មតាដូចមុន។
ជំនឿ៖ យើងអាចព្យាបាលការបែកចុងដោយប្រើសាប៊ូកក់សក់ឬប្រេងអប់សក់។
ការពិត៖ យើងមិនអាចព្យាបាលសក់បែកចុងបានទេ ប៉ុន្តែយើងអាចបានត្រឹមតែកាត់វាចេញប៉ុណ្ណោះ។ ផលិតផលផ្សេងៗ ផលិតឡើងដើម្បីការពារការបំបែកចុងរបស់សក់នោះទេ។
ជំនឿ៖ យើងមានញ្ញាណតែ ៥ ទេគឺ ចក្ខុវិញ្ញាណ សោតវិញ្ញាណ ជីវ្ហាវិញ្ញាណ ឃានវិញ្ញាណ និងកាយវិញ្ញាណ។។
ការពិត៖ ប៉ុន្តែតាមពិតយើងមានញ្ញាណ ២១ ដូចជាអារម្មណ៍នៃអាកាសធាតុ អារម្មណ៍ឈឺចាប់។ ល។
ជំនឿ៖ យើងនឹងងាយឈឺផ្តាសាយ ប្រសិនបើយើងចេញទៅកន្លែងត្រជាក់។
ការពិត៖ ពិតហើយជ យើងមានអារម្មណ៍ឈឺ។ ដោយសារតែវីរុស មិនត្រជាក់ ប៉ុន្តែអាកាសធាតុត្រជាក់អាចធ្វើឱ្យរាងកាយចុះខ្សោយនិងងាយឆ្លង។
ជំនឿ៖ ពេលយើងកណ្តាស់ បេះដូងរបស់យើងនឹងឈប់លោតមួយភ្លេត។
ការពិត៖ នៅពេលដែលយើងកណ្តាស់ ចង្វាក់បេះដូងនៅតែលោត ។
ជំនឿ៖ ការទទួលទានសុរាជួយឱ្យរាងកាយរបស់យើងមានភាពកក់ក្តៅ។
ការពិត៖ ស្រានឹងពង្រីកសរសៃឈាម។ ដូច្នេះធ្វើឱ្យយើងមានអារម្មណ៍កក់ក្តៅ ប៉ុន្តែតាមពិតវាធ្វើឱ្យយើងបាត់បង់កម្តៅក្នុងខ្លួនយ៉ាងងាយ។
ជំនឿ៖ បែកញើសអាចជួយកាត់បន្ថយជាតិពុលពីក្នុងខ្លួន។
ការពិត៖ វាគ្រាន់តែជួយធ្វើឱ្យរាងកាយរបស់យើងមានអារម្មណ៍ស្រួលខ្លួន ហើយចុះត្រជាក់។
ជំនឿ៖ ការ៉ុតធ្វើអោយភ្នែកប្រសើរឡើង។
ការពិត៖ ការ៉ុតនឹងជួយការពារការខ្សោះជីវជាតិនៃសាច់ដុំជុំវិញភ្នែក។ ប៉ុន្តែមិនធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពក្នុងការមើលឃើញដោយផ្ទាល់ទេ។
ជំនឿ៖ ធ្មេញរឹងមាំ, ធ្មេញស្អាត, ធ្មេញស។
ការពិត៖ ពណ៌ធ្មេញជាធម្មជាតិនឹងលេចចេញជាពណ៌លឿង មានមនុស្សតិចណាស់មានពណ៌ស។ អាស្រ័យលើរាងកាយរបស់មនុស្សម្នាក់ៗ។
ជំនឿ៖ មនុស្សប្រើតែ ១០% នៃខួរក្បាលរបស់ពួកគេហើយនឹងប្រើវានៅពេលពួកគេភ្ញាក់ផ្អើលឬពេលមានអាសន្ន។
ការពិត៖ ស្ទើរតែគ្រប់មនុស្សខួរក្បាលទាំងអស់ប្រើមុខងារពេញលេញទាំងអស់។ ទោះបីយើងកំពុងគេងក៏ដោយ។
ប្រភព៖ brightside
អត្ថបទដោយ៖ វីរៈ