ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាស គិតត្រឹមម៉ោង ០៧ ៖ ០០ នាទី ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២០នេះ បានរកឃើញករណីវិជ្ជមានចំនួន១ករណី ជាជនជាតិខ្មែរ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅខេត្តត្បូងឃ្មុំ ដែលបានត្រឡប់មកពីសិក្ខាសាលានសាលាមួយនៃប្រទេសថៃ ដោយបានធ្វើដំណើរតាមរយៈ រថយន្តក្រុង ១២កៅអី។ ចំណែកអ្នករួមដំណើរជាមួយគាត់សរុបទាំងអស់ ១០នាក់ រួមទាំងអ្នកបើក។ បច្ចុប្បន្នបុរសរូបនេះ កំពុងតែដាក់ឱ្យសម្រាកព្យាបាលនៅ មន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្តាយមានជ័យ។
ក្នុងនោះដែរ ក៏មានបុរសម្នាក់ទៀត ដែលរួមដំណើរជាមួយនោះ កំពុងតែរងចាំទទួលលទ្ធផលនៃការធ្វើតេស្តផងដែរ។
បន្ថែមពីនេះទៀត ចំពោះករណីព្យាបាលជាសះស្បើយ គឺមានចំនួន១នាក់ ជាស្ត្រី ជនជាតិខ្មែរ អាយុ ៣៩ឆ្នាំ នៅសង្កាត់ទឹកថ្លា រាធានភ្នំពេញ៕