កាលពីម្សិលមិញមានរឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល និងរន្ធត់ជាខ្លាំងកើតឡើងនៅសហរដ្ឋអាមេរិច ក្រោយលេចឡើងនូវវីដេអូមួយដែលមានករណីមន្រ្តីប៉ូលីស បានសម្លាប់ជនជាតិស្បែកខ្មៅ ក្នុងការរើសអើងពូជសាសន៍មួយ ធ្វើឱ្យមានការរន្ធត់ពាសពេញពិភពលោក។
នៅថ្ងៃកើតហេតុ ដែលជាថ្ងៃចន្ទ ទី ២៥ ខែឧសភា ឆ្នាំ ២០២០ មានមន្រ្តីប៉ូលីសមួយរូបនៅប៉ុស្តិ៍នគរបាលនៅទីក្រុង Minneapolis បានចាប់ខ្លួនលោក George Floyd ជនជាតិស្បែកខ្មៅ អាយុ ៤៦ឆ្នាំ រស់នៅក្នុងតំបន់ជាយក្រុងនៃ Minneapolis ដោយគ្មានមូលហេតុ ហើយ មន្រ្តីប៉ូលីសរូបនេះបានប្រើជង្គង់សង្កត់លើ លោក George Floyd ក្នុងខណៈដែលគាត់បានស្រែកសុំអង្វរថា « សុំអង្វរ, ខ្ញ៉ំមិនអាចដកដង្ហើមបានទេ". “Please, I can’t breathe”, “Please”, “Please” “Please”។
រូបភាពវីដេអូនៃ មន្រ្តីប៉ូលីសស្បែកសង្កត់ជង្គង់លើជនជាតិស្បែកខ្មៅ ហើយប្រើកម្លាំងសង្កត់ចុះក្រោមធ្វើឲ្យមនុស្សគ្រប់គ្នាផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ហើយមនុស្សមួយចំនួនដើរឆ្លងកាត់ទីនោះក៏បានស្រែកប្រាប់មន្រ្តីប៉ូលីសទាំងនោះឱ្យដោះលែងលោក George Floyd តែគ្មានអ្នកណាម្នាក់អើពោះឡើយ សូម្បីតែមន្រ្តីប៉ូលីសផ្សេងៗទៀតបង្ហាញអកប្បកិរិយាធម្មតា ដូចគ្មានអ្វីកើតឡើយ ហើយ១០នាទីក្រោយមកលោក George Floyd ក៏បានបាត់បង់ជីវិតទៅ ទោះក្រោយមកត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យយ៉ាងណាក៏ដោយ។
អ្នកដែលដើរឆ្លងកាត់គ្មានអ្នកណាហ៊ានជួយលោក George Floyd ឡើយព្រោះខ្លាចអំណាចប៉ូលិស ហើយអ្វីដែលពួកគេធ្វើបានគឺនាំគ្នាថតរូប និងវីដេអូទុក ហើយវីដេអូនេះផងដែរបានធ្វើឱ្យមានការភ្ញាក់ផ្អើលពាសពេញបណ្ដាញសង្គម បង្កើតជាព្យុះកំហឹង និងមានចលនាបាតុកម្មលក្ខណៈទ្រង់ទ្រាយធំជាច្រើនបានកើតឡើងនៅក្នុងទីក្រុង ដោយអំពើហឹង្សាបានចាប់ផ្តើមកើតមានឡើងរវាងប៉ូលីស និងពលរដ្ឋ ប្រឆាំងនឹងការរើសអើងជាតិសាសន៍ដ៏ធំមួយបានកើតឡើងនៅទូទាំងសហរដ្ឋអាមេរិក។
នៅក្នុងនោះ តារាល្បីៗជាច្រើនដូចជា Justin Bieber, Ariana Grande, Melanie Martinez, Billie Eilish, Miley Cyrus និងតារាផ្សេងៗជាច្រើនរូប រួមទាំងប្រជាជនពិភពលោក បានបញ្ចេញពាក្យសម្ដី និង មតិជាច្រើនជាច្រើនថ្កោលទោសនឹងបញ្ហារើសអើងមួយនេះ។ ដោយគេបានដឹងថា ទោះអាមេរិចជាប្រទេសប្រជាធិបតេយ្យ តែបញ្ហារើសអើសជាតិសាសន៍ ពិសេសជនជាតិស្បែកខ្មៅនៅតែកើតមានរាល់ថ្ងៃ ថែមទាំងបង្កជាអំពើហិង្សាដែលមិនអាចទប់ស្កា់តជាប់ផងដែរ៕
ប្រភព៖ NYTime