លេណដ្ឋានប្រណីតតម្លៃ ១៨លានដុល្លារ សង់ឡើងកាលពី ៥០ ឆ្នាំមុន ដើម្បីការពារពីការទំលាក់គ្រាប់បែកនុយក្លេអ៊ែរ

លេណដ្ឋាន doomsday ដ៏ចម្លែកមួយត្រូវបានសាងសង់នៅក្រោមផ្ទះមួយនៅជាយក្រុង Las Vegas ស្ថិតក្នុងតម្លៃទីផ្សារដ៏ខ្ពស់ ១៨ លានដុល្លារ។ សំណង់បេតុងនិងដែកថែបមានទំហំ ១៤.៦២០ ហ្វីតការ៉េ ដែលត្រូវបានគេស្គាល់ថាជាផ្ទះក្រោមដីត្រូវបានសាងសង់ឡើងដោយលោក Girard Henderson នៅឆ្នាំ ១៩៧៨ បន្ទាប់ពីគាត់ជឿជាក់ថាសង្គ្រាមត្រជាក់នឹងបញ្ចប់ដោយការបំផ្ទុះនុយក្លេអ៊ែរ។

អ្នកជំនួញដែលជានាយកក្រុមហ៊ុន Avon Products បានឧបត្ថម្ភក្នុងការតាំងពិព័រណ៍នៅខាងក្រោមផ្ទះនៅឯពិព័រណ៍ពិភពលោកញូវយ៉កក្នុងឆ្នាំ ១៩៦៤ មុនពេលសាងសង់លេនដ្ឋានផ្ទាល់ខ្លួននៅចម្ងាយតែ ២ ម៉ាយល៍នៅខាងកើតក្រុង Las Vegas។

ផ្ទះក្រោមដីនេះត្រូវបានរចនាឡើងដើម្បីរក្សាសុវត្ថិភាពលោក Henderson និងភរិយារបស់គាត់ក្នុងករណីមានការវាយប្រហារដោយមីស៊ីលនុយក្លេអ៊ែរមកលើទីក្រុង។ ទ្រព្យសម្បត្តិដែលនៅក្រោមដីនេះមានកម្ពស់ ២៦ ហ្វីតមានពីរជាន់ចុះក្រោម មានសួនច្បារក្រោមដី មានអាងហែលទឹក ស្ប៉ា កន្លែងបាញ់ទឹក និងផ្ទះសំណាក់ផ្ទាល់ខ្លួន។ ទីជម្រកគេចពីគ្រាប់បែកនុយក្លែអ៊ែររបស់លោក Henderson ក៏មានពិដានដែលត្រូវបានលាបពណ៌ដូចពពកនិងផ្ទៃមេឃពណ៌ខៀវ ព្រមជាមួយនឹងពន្លឺនៅពេលថ្ងៃ និងពេលព្រលប់។

ប៉ុន្តែទោះបីស្ថិតនៅក្រោមដីជ្រៅក៏ដោយក៏លេនដ្ឋាននេះមានអ៊ីនធឺណេតដែលអាចប្រើប្រាស់បាន មានម៉ាស៊ីនត្រជាក់ចំនួន ៨ ផងដែរ។

9722306 6695701 Image A 45_1549984198317

លានដ្ឋាននេះត្រូវបានតុបតែងស្រដៀងនឹងទីធ្លាដ៏ធំមួយដែលមានដើមឈើនិងផ្កាសប្បនិមិត្ត និងផ្ទាំងគំនូរជញ្ជាំងដែលបង្ហាញពីទេសភាពព្រៃនិងភ្នំ។

9722322 6695701 Image A 33_1549984110743

សំណង់បេតុងនិងដែកថែបមានទំហំ ១៤.៦២០ ហ្វីតការ៉េ ដែលត្រូវបានគេស្គាល់ថាជាផ្ទះក្រោមដីត្រូវបានសាងសង់ឡើងដោយ Girard Henderson នៅឆ្នាំ ១៩៧៨ បន្ទាប់ពីគាត់ជឿជាក់ថាសង្គ្រាមត្រជាក់នឹងបញ្ចប់ដោយការប្រើគ្រាប់បែកនុយក្លេអ៊ែរ។

9722318 6695701 Image A 39_1549984137358

បន្ទប់នីមួយៗមានទិដ្ឋភាពដូចជានៅក្នុងផ្ទះធម្មតាដូចជា ចង្រ្កាន និងពិដានលាតត្រដាងនៅក្នុងបន្ទប់ទទួលភ្ញៀវ និងផ្ទះបាយឆ្នាំ ១៩៧០ ដែលមានតុបតែងពណ៌ផ្កាឈូកយ៉ាងច្រើន។

9722310 6695701 Image A 32_1549984104750

លានដ្ឋានដ៏ប្រណិតនេះមានកម្ពស់ ២៦ ហ្វីតមានពីរជាន់ក្រោមដីនៅផ្ទះលេខ ៣៩៧០ ផ្លូវស្ពែនស៊ើរ រដ្ឋឡាសវេហ្គាស។

9722324 6695701 Image A 37_1549984132976

នៅខាងក្នុងសួនច្បារគឺជាអាគារមួយដែលមានដំបូល បង្អួច និងទ្វារផ្ទាល់ខ្លួន។

9724466 6695701 Image A 53_1549984687239

ដើមឈើក្លែងក្លាយ ផ្ទាំងរូបភាពលាបពណ៌បៃតង កំរាលព្រំស្មៅ និងពេលថ្ងៃ ពេលព្រលប់ និងពេលរាត្រីមានលក្ខណៈភ្លឺដូចគ្នានឹងស្ថានភាពនៅខាងក្រៅ។

9729358 6695701 Image A 74_1549991040111

លោក Henderson បានរស់នៅទីនេះរហូតដល់ទទួលមរណភាពនៅឆ្នាំ ១៩៨៣។ បន្ទាប់មកភរិយារបស់លោកបានសម្រេចចិត្តថានាងមិនចង់រស់នៅផ្ទះនេះតែម្នាក់ឯងទេហើយគាត់ក៏បានសាងសង់ផ្ទះមួយនៅខាងលើលេណដ្ឋាន។

បន្ទាប់ពីការស្លាប់របស់នាងសាច់ញាតិម្នាក់បានកាន់កាប់ផ្ទះដ៏អស្ចារ្យនេះ ហើយវាបានបន្តផ្លាស់ប្តូរម្ចាស់រហូតដល់ផ្ទះត្រូវបានបាត់បង់ទៅដោយការរឹបអូសយកទ្រព្យសម្បត្តិក្នុងឆ្នាំ ២០១២ ៕

ប្រភព៖ Dailymail | អត្ថបទដោយ៖ វីរៈ