គួរឱ្យអាណិតណាស់! ឆ្កែដ៏ស្មោះត្រង់មួយក្បាលរង់ចាំម្ចាស់ដែលស្លាប់ដោយជំងឺ Covid-១៩ រហូតដល់ទៅ៣ខែ នៅឯមន្ទីរពេទ្យវូហាន

កាលពីខែកុម្ភៈ ជាពេលដែលប្រទេសចិនកំពុងតែរងព្យុះនៃជំងឺ Covid-១៩ រាតត្បាតយ៉ាងខ្លាំង ពេលនោះដែរ ក៏មានអ្នកជំងឺCovid-១៩ វ័យចំណាស់ម្នាក់ បានទៅមន្ទីរពេទ្យ Wuhan Taikang ក្នុងខេត្ត Hubei ភាគកណ្តាលប្រទេសចិន ជាមួយនឹងឆ្កែមួយក្បាលរបស់គាត់។

ប៉ុន្តែគួរឱ្យស្ដាយអ្នកជំងឺ Covid-១៩ វ័យចំណាស់ម្នាក់នោះ ក៏បានបាត់បង់ជីវិតបន្ទាប់ពីបានមកសម្រាកនៅមន្ទីរពេទ្យបាន៥ថ្ងៃ ប៉ុន្តែឆ្កែរបស់គាត់ មិនបានដឹងទេថា ម្ចាស់របស់ខ្លួនបានស្លាប់បាត់ទៅហើយ។

28802568 8355085 Image A 69_1590421091254

កូនឆ្កែកម្សត់មួយក្បាលនោះ បានរង់ចាំម្ចាស់ទាំងគ្មានដំណឹងអ្វីសោះ អស់រយៈពេលជាង៣ខែ ដែលមានអ្នកអនាម័យនៅមន្ទីរពេទ្យ ជាអ្នកដាក់ចំណីអាហារឱ្យកូនឆ្កែនោះជាប្រចាំ។

រហូតដល់ថ្ងៃទី១៣ ខែមេសា តាមផ្សារទំនើបនៅក្នុងទីក្រុងវូហាន ក៏បានបើកឱ្យដំណើរការជាធម្មតាវិញ ម្ចាស់ហាងមួយកន្លែង ក៏បានឃើញឆ្កែកម្សត់នោះ ដោយក្ដីស្រឡាញ់ ម្ចាស់ហាងបានដាក់ឈ្មោះថ្មីឱ្យឆ្កែនោះថា Xiao Bao។ យ៉ាងណាមិញ Xiao Bao គឺជាកូនឆ្កែដែលស្មោះត្រង់ចំពោះម្ចាស់បំផុត និងគួរឱ្យអាណិតណាស់ ដែលសុខចិត្តរង់ចាំម្ចាស់អស់រយៈពេលជាង៣ខែ ទាំងមិនបានដឹងថា ម្ចាស់របស់ខ្លួន បានបាត់បង់ជីវិតសោះឡើយ៕

28802564 8355085 Image A 75_1590421225627

28802566 8355085 Image A 70_1590421104741

28802570 8355085 Image M 74_1590421214636

28802572 8355085 Image A 71_1590421130969

ប្រភព ៖ Daily Mail