ទាហានបាញ់ស៊ីបកាណាដាម្នាក់បានផ្ដាច់ជីវិត ក្រុមសកម្មប្រយុទ្ធ ISIS ជាមួយនឹងការបាត់ចំគោលដៅឆ្ងាយជាង២ម៉ាយល៍គិតជាម៉ែត្រ ៣៥៤០ម៉ែត្រហើយកំណត់ត្រានេះបានបង្កើតឡើងក្នុងឆ្នាំ២០១៧ថ្មីៗនេះខណៈទាហានកាណាដាម្នាក់នោះមិនត្រូវបានគេបង្ហាញអត្ថសញ្ញាណនោះទេ។ នេះបើតាមរបាយការណ៍ Globe and Mail។
ទាហានបាញ់ស៊ីបរូបនេះមិនបង្ហាញឈ្មោះនោះទេ ហើយគាត់ជាសមជិករបស់កងទ័ពពិសេសកាណាដា Joint Task Force 2ដែលជាកងពិសេសមួយរបស់កងទ័ពកាណាដាដែលជំនាញប្រយុទ្ធនិងតាកទិកក្នុងសង្គ្រាមប្រហាក់ប្រហែលកងពិសេសអាមេរិក Navy's SEAL Team 6។ ការបាញ់ចំគោលដៅនេះគឺកើតទៅលើក្រុមឧទ្ទាមISIS ដែលចូលមកលុកលុយក្រុមសន្តិសុខអ៊ីរ៉ាក់។
ប្រភពមួយបានប្រាប់កាសែតខាងលើថា៖ " ជនអាក្រក់( ISIS)មិនបានដឹងថាមានរឿងអ្វីកើតឡើងលើខ្លួនពួកគេនោះទេ។ គួរឲ្យស្ដាយ!ដោយសារហេតុផល សន្តិសុខ ការសម្ងាត់ផ្ទៃក្នុងយោធា និងដើម្បីការពារសិទ្ធិរបស់កងទាហានសម្ព័ន្ធមិត្តនិងក្រុមពិសេស សកម្មភាព ទីកន្លែង ឈ្មោះ ប្រតិបត្តិការនេះមិនត្រូវបង្ហាញឲ្យដឹងនោះទេ"។
ទាហានពិសេសម្នាក់នោះប្រើប្រាស់កាំភ្លើងស៊ីប McMillan TAC-50 ខណៈពេលដែលគាត់បាញ់ចេញពីកំពូលខ្ពង់រាបមួយក្នុងប្រទេសអ៊ីរ៉ាក់។ គ្រាប់ហោះចំណាយពេល១០វិនាទីទើបដល់ចំគោលដៅត្រូវទាហាន ISIS នោះស្លាប់តែម្ដង។ ប្រភពពីយោធាមួយរូបបាននិយាយថា“ ការបាញ់សម្លាប់នេះពិតជាធ្វើឱ្យគ្រោងការវាយប្រហាររបស់ក្រុមឧទ្ទាម Daesh [ក្រុមរដ្ឋអ៊ីស្លាម]បរាជ័យក្នុងការវាយប្រហារ ទៅលើកម្លាំងសន្តិសុខអ៊ីរ៉ាក់” ។ ដំបូងឡើយ! ប្រតិបត្តិការណ៍នេះចង់ទម្លាក់គ្រាប់បែកតែខ្លាចប៉ះពាល់ដល់ជីវិតជនស៊ីវិលហើយណាមួយរយៈចម្ងាយនៃការបាញ់ឆ្ងាយផងនោះ ក្រុមឧទ្ទាមមិនបានដឹងថាមានគេរង់ចាំផ្ដាច់ជីវិតពួកគេនោះទេ"។
ចម្ងាយនៃការបាញ់ចំគោលដៅបានធ្វើឲ្យមានការវិភាគវែកញែកយ៉ាងខ្លាំង ប៉ុន្តែនេះគឺជាពិតហើយវីដេអូនៃសកម្មភាបបាញ់ចំគោលដៅនិងទិន្នន័យទាំងអស់បានកត់ត្រាទុក។ អ្វីដែលបញ្ជាក់បានគឺគាត់ប្រើកាំភ្ល់ងម៉ាក McMillan TAC-50ដេលជាកាំភ្លើងបាញ់ស៊ីបរយៈចម្ងាយឆ្ងាយហើយម្យ៉ាងវិញទៀតគ្រាប់កាំភ្លើងទំហំ .50 caliber roundsដែលជាគ្រាប់ផលិតសម្រាប់ទម្លុះវត្ថុរឹងរបាំងហើយល្បឿនហោះ៨២២.៩ម៉ែត្រក្នុងមួយវិនាទី ហើយជាគ្រាប់មានលំនឹងពេលចំគោលដៅ។
នេះគឺជាកំណត់ត្រានេះបាញ់ចំគោលដៅឆ្ងាយបំផុតក្នុងប្រវត្តិសាស្រ្តសង្គ្រាមហើយកំណត់ត្រានេះបានបំបែកកំណត់ត្រារបស់ទាហានពិសេសអង់គ្លេស SAS អង់គ្លេសលោក Craig Harrisonដែលបាញ់ចំគោលដៅ២៤៧៥ម៉ែត្រកាលពីឆ្នាំ២០០៩៕