មនុស្សប្រុសសុំបែក ច្រើនតែចង់ត្រឡប់បកក្រោយ តែមនុស្សស្រី បើបែកហើយ ទោះអត់អ្នកយកក៏ដោយ ក៏នាងមិនបកក្រោយវិញដែរ

ដូចពាក្យគេថា មនុស្សប្រុសងាយស្រឡាញ់ ងាយឈប់ ងាយក្បត់ ហើយក៏ងាយនឹងស្ដាយ ចង់ត្រឡប់ក្រោយដែរ ប៉ុន្តែសម្រាប់មនុស្សស្រី គឺមិនដូច្នេះទេ នាងអាចនឹងមិនងាយស្រឡាញ់ តែបើនាងស្រឡាញ់គឺ ស្រឡាញ់ខ្លាំង អាចលះបង់បានគ្រប់យ៉ាង តែបើពេលណាមួយដែលនាងឆ្អែតចិត្តខ្លាំង នាងសុំបែក ឬអ្នកសុំបែកនាងហើយនោះ គឺនាងគ្មានថ្ងៃនឹងត្រឡប់ក្រោយយកអ្នកវិញនោះឡើយ បើទោះជានាងគ្មានអ្នកណាយកក៏ដោយ ក៏នាងសុខចិត្តនៅម្នាក់ឯង ប្រសើរជាងជ្រើសយកអ្នកវិញម្ដងទៀត។

100050529_920371498403548_4955861667914186752_n

ថាមនុស្សស្រីទន់ជ្រាយក៏ថាបាន តែនាងក៏ចិត្តដាច់មិនធម្មតាទេ នាងងាយនឹងព្រមគ្រប់យ៉ាងតាមអ្នក នាងងាយនឹងស្រឡាញ់អ្នកខ្លាំងជាងខ្លួនឯង តែពេលដែលនាងអស់ចិត្ត ឬពេលដែលអ្នកធ្វើឱ្យនាងឆ្អែតចិត្តខ្លាំង នាងក៏នឹងដើរចេញ ដោយមិនសូម្បីតែក្រឡេកក្រោយមើលអ្នក។ ហើយបើទោះបីជាអ្នកចង់សុំនាងត្រូវគ្នាវិញក៏គ្មានផ្លូវដែរ ព្រោះនាងបានសម្រេចចិត្តបែក គឺបែកហើយ មិនអាចដូចដើមវិញបានទេ។

101404326_920371478403550_6393634496037519360_n

មិនដូចមនុស្សប្រុស ឆាប់និយាយពាក្យបែក សុំបែក តែចុងក្រោយ បែរជានិយាយថាស្ដាយក្រោយ មិនគួរបែក ចង់ត្រឡប់មកត្រូវគ្នាវិញ ចង់ត្រឡប់មកដូចដើម ចង់ឱ្យអ្វីៗដូចកាលគ្រាដំបូង ប៉ុន្តែ វាជាពាក្យដែលនិយាយនៅពេលដែលអ្វីៗបានហួសអស់ទៅហើយ គ្មានទេពាក្យថា ត្រឡប់ មនុស្សស្រីនាងសុខចិត្តនៅម្នាក់ឯង ឬជ្រើសយកអ្នកថ្មី ក៏មិនវិលមករកសង្សារចាស់ដែលធ្វើបាបចិត្តនាងនោះដែរ៕

99289286_920371548403543_4508946599661010944_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ