ជាថ្មី! រកឃើញករណីវិជ្ជមាន១ករណី នៅថ្ងៃទី ២១ ឧសភានេះ

ក្រសួងសុខភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសថ្ងៃទី ២១ ឧសភា ឆ្នាំ២០២០នេះ គិតត្រឹមម៉ោង ១៨ : ០០នាទីលទ្ធផលធ្វើតេស្តសំណាកអ្នកដំណើរពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បង្ហាញថា មានភាពវិជ្ជមានវីរុសកូវីដ១៩ចំនួន ១នាក់ ជាបុរសជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានទីលំនៅឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត។

បុរសរូបនេះបានធ្វើដំណើរវិលត្រឡប់ពីប្រទេសហ្វីលីពីន បានមកដល់កម្ពុជានៅវេលាម៉ោង ២២ : ០០នាទី ថ្ងៃទី២០ ឧសភា ឆ្នាំ២០២០។ ពេលនេះ ក្រសួងសុខាភិបាល បានបញ្ជូនបុរសរូបនោះ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរ-សូវៀតរួចហើយ។

98597007_3027088283996924_7948267779352690688_n

100059252_3027088307330255_2917339995888943104_n