ប្រសើរណាស់! ផ្សារទំនើបមួយនៅក្នុងទីក្រុងបាងកក ត្រូវបានគេសរសើរ ព្រោះតែការដាក់តម្លើងឈ្នាន់លើកាំជណ្ដើរយន្ត ជំនួសឱ្យការចុចប៊ូតុងដោយដៃ

ផ្សារទំនើបមួយនៅទីក្រុងបាងកកនៃប្រទេសថៃ ត្រូវបានគេកោតសរសើរចំពោះការតំឡើងឈ្នាន់នៅលើជណ្តើរយន្តរបស់ពួកគេនាពេលថ្មីៗនេះ។

Seacon Square បានចែករំលែកនូវរូបថតនៃជណ្តើរយន្តដែលដំណើរការដោយជើងរបស់ពួកគេ ដែលត្រូវបានបង្កើតឡើងជាផ្នែកមួយនៃវិធានការការពាររបស់ពួកគេក្នុងកំឡុងពេលមានជំងឺកូវីដ១៩។

ជំនួសឱ្យការចុចប៊ូតុងលើកអតិថិជន និងអ្នកលក់អាចប្រើជើងរបស់ពួកគេដើម្បីចុចឈ្នាន់នៃទ្វារជណ្តើរយន្តបើក ឬបិទ និងដើម្បីទៅដល់ជាន់ដែលពួកគេចង់បាន។

3f1b

ផ្សារនេះក៏បានតំឡើងម៉ាស៊ីនលាងដៃនៅពេលលើក និងបិទនៅលើកំរាលឥដ្ឋដើម្បីសម្រួលដល់ដល់សាធារណជនអោយរក្សាចម្ងាយសុវត្ថិភាពពីគ្នា។

Seacon Square ក៏បានថ្លែងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា សង្ឃឹមថាវិធានការទាំងនេះនឹងក្លាយជាបទដ្ឋានថ្មីសម្រាប់ផ្សារទំនើបនៅក្នុងប្រទេស។

ដោយសារចំនួនករណីឆ្លងបានថយចុះ ថៃត្រូវបានផ្តល់ភ្លើងខៀវឱ្យបើកដំណើរការផ្សារទំនើបផ្សេងៗឡើងវិញជាលើកដំបូង បន្ទាប់ពីប្រទេសនេះបានបិទអស់រយៈពេល២ខែមកនេះ៕

5ae2

6556

A295

B594

C9b7

D7e8

ប្រភព ៖ says.