ជាដំណឹងល្អសម្រាប់អ្នកគាំទ្រភាពយន្តបែបប្រយុទ្ធនិងបាញ់ប្រហារ Extraction។ Netflix បានប្រកាសថាពួកគេកំពុងចាប់ផ្ដើមធ្វើការលើ Extraction 2 ជាផ្លូវការហើយ។
អ្នកនិពន្ធ Joe Russoនឹងត្រឡប់មកវិញហើយបានស៊ីញេកុងត្រាជាមួយក្រុមហ៊ុន Netflix រួចហើយដើម្បីសរសេរស្រ្គីបរឿងវគ្គ២នេះ។ តួឯក Chris Hemsworth និងអ្នកដឹកនាំលោក Sam Hargrave ក៏រំពឹងថានឹងត្រឡប់មកកាន់ដំណែងរបស់ខ្លួនវិញ គ្រាន់តែថា Netflix មិនទាន់ប្រកាសជាផ្លូវការនៅឡើយ។
នៅក្នុងបទសម្ភាសន៍ជាមួយ Deadline លោក Russo បាននិយាយថាកិច្ចព្រមព្រៀងនេះត្រូវបានបិទសម្រាប់រតែគាត់ក្នុងការសរសេរ Extraction 2។ គាត់បានបន្ថែមថា ពេលនេះពួកគេបានស្ថិតក្នុងដំណាក់កាលសរសេរ ស្រ្គីប រៀងហើយ។
"យើងមិនទាន់ប្តេជ្ញាចិត្តថាតើរឿងនោះបន្តទៅមុខឬថយក្រោយទេ។ យើងបានបន្សល់ទុកចន្លោះមួយនៅចុងបញ្ចប់ដ៏ធំមួយសម្រាប់ទស្សនិកជនមានការងឿងឆ្ងល់"។
ជាការពិត! តាមរយៈសម្ដីរបស់លោក Russo, Extraction បានបន្សល់ទុកឲ្យអ្នកគាំទ្រមាននក្ដីរំពឹងអំពីភាគបន្ទាប់នឹងកើតឡើង និងបានធ្វើឱ្យអ្នកទស្សនាឈានដល់ការសន្និដ្ឋានថាខ្សែភាពយន្តមួយនេះអាចត្រូវបានគេរំពឹងទុកក្នុងពេលឆាប់ៗនេះថានឹងកើតឡើង។
អ្នកដឹកនាំរឿងលោក Sam Hargrave កាលពីមុនបាននិយាយជាមួយ Digital Spy ថារឿងបានធ្វើឲ្យអ្នកគាំទ្រមានការរំពឹងទុក។ Hargrave បានសារភាពថា គាត់បានបន្សល់ទុកការងឿងឆ្ងល់មួយដើម្បីពិនិត្យមើលប្រតិកម្មរបស់ទស្សនិកជន។ សាច់រឿងនឹងមិនធ្វើឡើងដោយបន្តពីភាគមុននោះទេ ហើយភាគក្រោយៗនឹងមានសាច់រឿងដាច់ដោយឡែក។
“ យើងទាំងអស់គ្នានឹងរង់ចាំមើល ថាតើអ្នកគាំទ្រមានប្រតិកម្មយ៉ាងណា ចំពោះខ្សែភាពយន្តនេះ ហើយដោយផ្អែកលើនោះមានការពិភាក្សាអំពីរឿងរ៉ាវផ្សេងៗគ្នាដែលអាចកើតឡើងនៅពេលវេលាផ្សេងៗគ្នាទាំងពេលទៅមុន និងពេលក្រោយ "។
សម្រាប់វគ្គក្រោយ អ្នកដឹកនាំរឿងក៏មានជម្រើសដែរថារឿងវគ្គថ្មីក៏នៅតែអាចកើតឡើងទោះបីជា Hemsworth សម្រេចចិត្តមិនបន្តការងារសម្រាប់វគ្គថ្មី។តែយ៉ាងណា! Chris Hamsworth បាននិយាយថារូបគេរង់ចាំការមានវត្តមានជាលើកទី២ក្នុង Extraction។ Extraction 2020 ទទួលបានភាពជោគជ័យយ៉ាងខ្លាំងដោយរឿងទទួលបានប្រាក់ចំណេញ៦៥លានដុល្លារ៕
View this post on Instagram