អស្ចារ្យមែន! មនុស្សកាលពី ១០០ ឆ្នាំមុន បានស្រម៉ៃគិតថាជីវិតទៅថ្ងៃអនាគតនឹងមានដូចថ្ងៃនេះ

នៅចុងសតវត្សរ៍ទី ១៩ កាតប៉ុស្តាល់ដែលគូរដោយវិចិត្រករអឺរ៉ុបផ្សេងៗ បានទស្សន៍ទាយឈុតឆាកពីអនាគតត្រូវបានលាក់នៅក្នុងកញ្ចប់បារីនិងប្រអប់សូកូឡា។

ថ្ងៃនេះ Knongsrok សូមចែករំលែកជាមួយអ្នកនូវរូបភាពគួរឱ្យចាប់អារម្មណ៍ទាំងនេះដែលបង្ហាញអំពីពិភពលោកដូចដែលវាត្រូវបានគេស្រមៃថាដូចសព្វថ្ងៃនេះ។

១. ចំណេះដឹងត្រូវបានបញ្ជូនចូលទៅក្នុងក្បាលរបស់សិស្សតាមរយៈកាសស្តាប់នៅសាលា។

២. ជាងកាត់សក់ បានកាត់សក់អតិថិជនរបស់ពួកគេទាំងអស់ក្នុងពេលតែមួយដោយប្រើម៉ាស៊ីនពហុមុខងារតែមួយ។

៣. តាក់ស៊ីដែលអាចហោះបាន និងហោះហើរជុំវិញទីក្រុងនិងផ្តល់ការលើកកម្ពស់ដល់ការរស់នៅ។

៤. អ្នកពន្លត់អគ្គិភ័យពាក់ស្លាបដើម្បីជួយពួកគេពន្លត់អគ្គិភ័យនិងជួយសង្គ្រោះអ្នករាល់គ្នា។

៥. ប៉ូលិសដែលមានឧបករណ៍ហោះហើរត្រូវតាមឧក្រិដ្ឋជននៅលើអាកាស។

៦. សង្គ្រាមបានផ្ទុះឡើងនៅលើមេឃពាក់ព័ន្ធនឹងនាវាចម្បាំងមួយដែលភ្ជាប់ទៅនឹងបាឡុងដ៏ធំមួយ។

៧. កសិករធ្វើស្រែលើដីរបស់ពួកគេដោយគ្រាន់តែអង្គុយនៅមុខឧបករណ៍អគ្គិសនីចុចប៊ូតុងនិងដាក់លេខ។

៨. អ្នកបំរើម្នាក់សម្អាតផ្ទះដោយមានជំនួយពីម៉ាស៊ីនបោសសំអាចអគ្គិសនី។

៩. មនុស្សធ្វើដំណើរនៅក្រោមមហាសមុទ្រដោយឡានក្រុងក្រោមទឹកដែលដោយប្រើត្រីបាឡែនអូសទាញ ។

១០. ជិះលើត្រីប្រណាំងគ្នា

១១. មនុស្សលេង Croquet នៅបាតសមុទ្រ។

១២. មនុស្សនេសាទតាមវីធីផ្សេងទៀត។

១៣.​ អគារដែលអាចដឹកបានត្រូវបានដឹកដោយរថភ្លើងដឹកទំនិញ។

១៤. មនុស្សប្រើបាឡុងដឹកទំនិញជាទម្រង់នៃការដឹកជញ្ជូនប្រចាំថ្ងៃ។

១៥. មនុស្សដើរលើទឹកដោយមានជំនួយពីបាឡុងខ្យល់។

១៦.កប៉ាលដែលអាចឡើងគោកបានតាមផ្លូវដែក

១៧. ដំបូលត្រូវបានតំឡើងនៅលើទីក្រុងទាំងមូលដើម្បីការពារប្រជាជនពីការធ្លាក់ភ្លៀងនិងព្យុះ។

១៨. ចិញ្ចើមផ្លូវផ្លាស់ប្តូរដោយស្វ័យប្រវត្តិដឹកមនុស្សគ្រប់ទិសដៅ។

១៩. ម៉ាស៊ីនបញ្ជាអាកាសធាតុដេញតាមព្យុះពពកទៅឆ្ងាយ។

២០. ការហៅជាវីដេអូនិងការទំនាក់ទំនងដែលមិនអាស្រ័យលើចម្ងាយ។

អត្ថបទដោយ៖ វីរៈ