ជម្លោះហ្វេនបាល់ទាត់ និង BTS ! ពិធីករកីឡាម្នាក់ចេញមុខមកបកស្រាយពីរឿងនេះច្បាស់ៗ (មានវីដេអូ)

មួយរយៈចុងក្រោយនេះ គេសង្កេតឃើញមាននូវការប្រើប្រាស់ពាក្យសម្តីមិនសម​រម្យ ក៏ដូចជាមានជម្លោះហូរហែសឹងតែផ្អើលបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងជម្លោះនៃអ្នកគាំទ្របាល់ទាត់ ក៏ដូចជាអ្នកគាំទ្រនៃក្រុមតារាចម្រៀង K-pop ដ៏មានប្រជាប្រិយភាពគឺ BTS។

ទន្ទឹមនឹងជម្លោះឆ្លងវិស័យនៃអ្នកគាំទ្រក្រុមតន្ត្រីកូរ៉េ ជាមួយអ្នកគាំទ្របាល់ទាត់នេះ ក៏បានជះឥទ្ធិពលមួយចំនួនតាមរយៈបណ្តាញសង្គម ដោយបុគ្គលមួយចំនួនបានប្រើប្រាស់ពាក្យសម្តីជេរប្រមាថតិះដៀល ព្រមទាំងពាក្យពេជន៍មិនសមរម្យជាច្រើនទៀតផង។ យ៉ាងណាមិញ ក្នុងជម្លោះនៃការប្រៀបធៀបដែលម្ចាស់សាមីខ្លួនទាំងឡាយនៃរឿងរ៉ាវនេះ ពោលគឺក្រុមតារាកូរ៉េ និងកីឡាករបាល់ទាត់ទាំងនោះ ពុំបានបង្ហាញប្រតិកម្មណាមួយឡើយ។

ដោយឡែក កាលពីពេលថ្មីៗនេះ ក៏មាននូវវត្តមានបុរសម្នាក់ដែលជាពិធីករកីឡាមួយរូប បានចេញមុខមកបកស្រាយ និងនិយាយពីជម្លោះខាងលើនេះ​ ដោយបានបង្ហោះវីដេអូមួយភ្ជាប់ជាមួយ Caption “ ទស្សនៈផ្ទាល់ !! ជម្លោះបាល់ទាត់ និង BTS បានអី ?? **បញ្ជាក់** សូមបញ្ចេញយោបល់របស់អ្នកដោយសីលធម៌ !”។​ ចង់ដឹងថា វីដេអូនោះប​កស្រាយយ៉ាងណា សូមមើលវីដេអូខាងក្រោមនេះ ៖

97994193_914418548984658_7981409791413059584_n