វៀតណាម! បុរស៣នាក់ ត្រូវបានតុលាការកាត់ទោសប្រហារជីវិត ពីបទជួញដូរគ្រឿង.ញៀន

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress បានឱ្យដឹងថា តុលាការខេត្ត Ha Tinh បានធ្វើសេចក្ដីប្រកាសនៅថ្ងៃទី ១៤ ឧសភា ឆ្នាំ២០២០ សម្រេចកាត់ទោសប្រហារជីវិតបុរស៣នាក់ ពីបទជួញដូរគ្រឿងញៀន។

ក្នុងចំណោមបុរសទាំង៣នាក់នោះ ម្នាក់រស់នៅក្នុងទីក្រុង Ha Tinh និង២នាក់ ទៀត រស់នៅក្នុងទីក្រុង Nghe An។ បន្ទាប់ពីឆ្មាំព្រំដែនធ្វើការចាប់ខ្លួនលោក Hoang Ngoc Tan អាយុ២៩ឆ្នាំ ដែលបានឆែកឆេរឃើញមានហេរ៉ូអ៊ីនចំនួន៦កញ្ចប់នៅក្នុងឃ្លុបម៉ូតូរបស់លោក ដែលគោលដៅដឹកជញ្ជូនពីស្រុកហួងសឺន ក្នុងខេត្ត Ha Tinh នេះ​ទៅកាន់​ទីក្រុងហូជីមិញ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន។ ចំណែកឯលោក Hoang Nghia Van អាយុ ៤៥ ឆ្នាំ និងឈ្មោះ Cho Mua អាយុ​៣៧ ឆ្នាំមកពីខេត្ត Bolikhamsai ក្នុងប្រទេសឡាវ ក៏ត្រូវបានកាត់ទោសប្រហារជីវិតពីបទជួញដូរគ្រឿងញៀននេះផងដែរ។

Bicaotan30051589449903 1589511 7589 2303 1589511735_680x408

គួរបញ្ជាក់ផងដែរថា ប្រទេសវៀតណាម មានច្បាប់ផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះការជួញដូរគ្រឿងញៀន ដោយផ្តល់ការកាត់ទោសប្រហារជីវិតដល់អ្នកដែលត្រូវបានផ្តន្ទាទោសពីបទកាន់កាប់ ឬរត់ពន្ធគ្រឿងញៀនជាង ៦០០ ក្រាម ឬមេតំហ្វេតាមីនជាង ២,៥ គីឡូក្រាម និងអ្នកផលិត ឬលក់ហេរ៉ូអ៊ីន ១០០ ក្រាម ឬ ៣០០ ក្រាមនៃគ្រឿងញៀនខុសច្បាប់ផ្សេងទៀត។ បើទោះជាវៀតណាម មានច្បាបប់កាត់ទោសប្រហារជីវិតនេះក៏ដោយ ប៉ុន្តែវៀតណាម នៅតែមានការជួញដូរ និងចែកចាយគ្រឿងញៀនជាបន្តបន្ទាប់ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមិនខ្លាចសំណាញ់ច្បាប់ដ៏សាហាវនេះឡើយ៕

ប្រភព ៖ Vnexpress