ខេត្តកំពតគឺជាខេត្តមួយដែលល្បីថាសម្បូរទៅដោយរីហ្សត និងកន្លែងកម្សាន្តល្បីៗ ដែលនៅជិតទីក្រុងភ្នំពេញ ចំណាយពេលមិនយូរដើម្បីទៅកម្សាន្ត ថែមទាំងចំណាយលុយតិចផងដែរ។
ក្រៅពីតំបន់រីហ្សត រួមទាំងកន្លែងកម្សាន្តបែបធម្មជាតិព្រៃភ្នំ និងដងព្រែកល្បីៗនោះ កំពត ក៏មានហាងកាហ្វេទំនើប និងពិសេសៗជាច្រើនកន្លែងមិនចាញ់ទីក្រុងភ្នំពេញដែរ ក្រៅពីរសជាតិឈ្ងុយឆ្ងាញ់ ថែមទាំងមានទេសភាព និងបរិយាកាសប្លែកមិនអាចរំលងបាន។
តោះ! មកស្គាល់ហាងកាហ្វេល្បីៗ ដែលគួរតែឈាងទៅសាកម្តងរាល់ពេលទៅលេងខេត្តកំពត ដូចខាងក្រោមនេះ ៖
# Led Zep Cafe
Led Zep Cafe គឺជាហាងតែមួយគត់ ដែលមាននៅលើឧទ្យានជាតិកែប មានបម្រើកាហ្វេត្រជាក់ និងក្តៅ សាំងវ៉ិច និងអាហារសម្រន់ឆ្ងាញ់ៗជាច្រើនមុខផ្សេងទៀត ដោយមានតុ និងកៅអីអង្គុយប្របនឹងជើងភ្នំអាចមើលទេសភាពជុំវិញបណ្តើរ ទទួលទានកាហ្វេបណ្តើរប្រកបដោយអារម្មណ៍ត្រជាក់ចិត្ត។
គួរឱ្យដឹងផងដែរថា ហាងកាហ្វេ Led Zep Cafe មានទីតាំងនៅក្បែរ វណ្ណា បឹងកាឡូចម្ងាយជាង ១០០ម៉ែត្រតែប៉ុណ្ណោះព័ត៌មានបន្ថែមលោកអ្នកអ្នកសាកសួរអ្នកនៅម្តុំឧទ្យានកែបបាន។
ប្រភពរូបភាព៖ Part-Time Traveler/ Vuth
# Cafe Espresso Roastery Kampot
Cafe Espresso Roastery Kampot ត្រូវបានច្នៃឡើងពីសំណង់អគារឃ្លាំងស្តុកអំបិលចាស់មួយ ដោយជួសជុល និងតុបតែងជាសិល្បៈចម្រុះ ដូចជា រូបភាព ស្លាកយីហោ ម៉ូតូស៊េរីពីមុនចាស់ៗ រូបខ្មុកនៃតួអង្គល្ខោនបុរាណខ្មែរ ដោយម្ចាស់ហាងបានយកមកព្យួរ និងតាំងនៅក្នុងហាង។ ពិសេសកន្លែងអង្គុយមានលក្ខណៈជាឈើចាស់តែមានផាសុកភាព ជាដើមឈើជាម្លប់ធម្មជាតិ ដោយមានអាហារ និងភេសជ្ជៈបម្រើសុទ្ធតែមានឱជារស។
មានទីតាំងនៅក្នុងផែនទីទីតាំ់ងនេះ ៖ https://goo.gl/maps/awqzWwLMGGjqdv7c6។
ប្រភពរូបភាព៖ Eatery រឿងញ៊ាំរឿងធំ
#ហាងអាទើលីយេ, កំពត
ហាងអាទើលីយេ មិនត្រឹមតែជាហាងកាហ្វេ តែជា Bistro តូចមួយដែលនៅក្រៅដូចអគារចាស់បុរាណ តែការតុបតែខាងក្នុងវិញ គឺ Concept បែបសម័យទំនើបដោយសិល្បៈ ដែលថែមទាំងលាយបញ្ចូលជាមួយរុក្ខជាតិបៃតងស្រស់បរិយាកាសប្លែក។ ហាងនេះមានបម្រើអាហារសម្រន់ កាហ្វេ និងភេសជ្ជៈសុទ្ធតែមានឱរសជាតិ ថែមទាំងអាចថតរូបកម្សាន្តលេងទៀតផង។
ហាងអាទើលីយេ គឺមានទីតាំងគឺនៅតាមផ្លូវមាត់ព្រែកក្នុង ក្រុងកំពតតែម្តង។
ប្រភពរូបភាព៖ Planet Diew