ក្រសួងធនធានទឹក និងឧតុនិយមជូនជាដំណឹងដល់ប្រជាពលរដ្ឋធ្វើការប្រុងប្រយ័ត្ន ចំពោះស្ថានភាពធាតុអាកាសបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីប្រកាសនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ ជូនជាដំណឹងឱ្យប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន ចំពោះស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២០។

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖

* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៨ អង្សាសេ

* សីតុណ្ហភាពអតិបរមា មានពី ៣៦-៣៩ អង្សាសេ។ បណ្តាខេត្តនៅផ្នែកពាយ័ព្យ នឹងអាចមានភ្លៀងពីខ្សោយទៅបង្គួរ។ ឯផ្នែកដ៏ទៃទៀត អាចមានភ្លៀងពីខ្សោយទៅមធ្យម។ ចាប់ពីថៃ្ងទី១៥-១៩ ខែឧសភា ភ្លៀងនិងបន្តធ្លាក់រាយប៉ាយ ក្នុងកម្រិតតិចទៅបង្គួរ។

២៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖

* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ អង្សាសេ

* សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៨ អង្សាសេ។ បណ្តាខេត្តនៅជាប់ជួរភ្នំដងរែក អាចមានភ្លៀងពីខ្សោយទៅបង្គួរ។ ចាប់ពីថៃ្ងទី១៥-១៩ ខែឧសភា ភ្លៀងនិងបន្តធ្លាក់រាយប៉ាយ ក្នុងកម្រិតខ្សោយទៅបង្គួរ។

៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖

* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ អង្សាសេ

* សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ អង្សាសេ។ នឹងអាចមានភ្លៀងពីតិចទៅបង្គួរ។

ក្រសួងក៏បានអំពាវនាវសូមឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ដែលនឹងអាចកើតមាន ជាពិសេសបណ្តាខេត្តនៅតំបន់ វាលទំនាប ក្នុងនោះ មានជាអាទិ៍៖ ខេត្តបន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ បាត់ដំបង សៀមរាប ឧត្តរមានជ័យ និងខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១៣-១៦ ខែឧសភា៕

Fn 2020 05 11 12 09 56 0