ជំហត្រឹមកម្ពស់ជាង១.៦០ម៉ែត្រជាមធ្យមទាហានGurkha ជាទូទៅត្រូវបានគេងាយនឹងមើលរំលងមិមនដឹងថាជាទាហាននោះទេ។ ទោះយ៉ាងណាក្ដី! អ្វីដែលអ្នកឃើញនេះអាចជាគំនិតចុងក្រោយរបស់អ្នក ប្រសិនបើអ្នកបានជួបនឹងកងទ័ព Gurkha នៅក្នុងសមរភូមិដែលពួកគេមានបាវចនារបស់ពួកគេ ថា"ស្លាប់ប្រសើរជាងធ្វើមនុស្សកំសាក" ។
តាមពិតទៅពួកគេមានកំណើតជាយូរយាណាស់មកហើយដោយមានប្រភពចេញពីតំបន់ភ្នំនៃប្រទេសនេប៉ាល់ ។ កងទ័ព Gurkha ត្រូវបានគេឃើញជាលើកដំបូងក្នុងពិភពលោកនៅពេលដែលពួកគេទ្រាំមិនបាននឹងលុកលុយជាង ២០០ ឆ្នាំកន្លងមកដោយក្រុមទាហាននៅអង់គ្លេសនៅឥណ្ឌាខាងកើត(ទាហានអង់គ្លេសដាក់អាណានិគមប្រទេសឥណ្ឌា)។
ការប្រយុទ្ធជាមួយទាហាន Gurkha បានធ្វើឲ្យទាហានអង់គ្លេសបាត់បង់ជីវិតយ៉ាងសម្បើម ហើយមើលឃើញការពលីអាយុជីវិតកងកម្លាំងរបស់ខ្លួនផង និងចង់យកទាហាន Gurkha មកធ្វើជាផ្នែករបស់ខ្លួនផង អង់គ្លេសចង់ចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពជាមួយ ទាហាន Gurkha យ៉ាងឆាប់រហ័ស។ ទាហានអង់គ្លេសម្នាក់បានកត់ត្រានៅក្នុងកំណត់ហេតុរបស់គាត់ថា៖ «ខ្ញុំមិនដែលឃើញភាពរឹងមាំឬភាពក្លាហានជាងនេះទៀតនោះទេក្នុងជីវិតរបស់ខ្ញុំ។ ពួកគេមិនព្រមរត់ទេ ហើយពួកគេហាក់គ្មានការភ័យខ្លាចនៃសេចក្ដីស្លាប់នោះទេ” ។
យោងទៅតាមល័ក្ខខ័ណ្ឌនៃសន្ធិសញ្ញាសន្តិភាព ទាហាន Gurkha ត្រូវបានអនុញ្ញាតឱ្យចូលរួមជាមួយកងទ័ពរបស់កងទ័ពក្រុមហ៊ុនឥណ្ឌាខាងកើត( East India Company's army៌។ ចាប់តាំងពីពេលនោះមក ទាហាន Gurkha ជាង ២០០.០០០ នាក់បានចូលរួមប្រយុទ្ធស្ទើរតែរាល់យុទ្ធនាការយោធាទាំងអស់ដូចជាសង្គ្រាមលោក សង្គ្រាមអាហ្គានីស្ថាន និងសូម្បីតែសង្គ្រាម1982 Falklands War ដែលមានរយៈពេលខ្លីក្នុងឆ្នាំ ១៩៨២ក៏ពួកគេមានវត្តមានដែរ។ ទោះយ៉ាងណាក្ដី! ចក្រភពអង់គ្លេស មិនមែនជាប្រទេសតែមួយគត់ដែលជួលទាហាន Gurkha។ ប្រទេសសឹង្ហបូរី ម៉ាឡេស៊ី និងឥណ្ឌាសុទ្ធតែបានផ្តល់ការងារឲ្យពួកគេនៅក្នុងកងកម្លាំងយោធា និងកងកំលាំងប៉ូលីស។
ក្នុងមួយឆ្នាំៗមានបេក្ខជនជិត២៨.០០០ នាក់ចូលរួមប្រកួតប្រកួតប្រជែងហើយក្នុងកងទ័ពអង់គ្លេសរើសយកទាហានខ្លាំងតែ២០០នាក់តែប៉ុណ្ណោះ។ បញ្ជាក់ឡើងវិញ ទាហាន Gurkha គឺសុទ្ធតែជាជនជាតិនេប៉ាល់ឬក្រុមកុលសម្ព័ន្ធ Gurkha ។ ដើម្បីមានលក្ខណៈគ្រប់គ្រាន់ ពួកគេត្រូវធ្វើការលោត(bench jumps)ឲ្យបានចំនួន ៧៥ ដងក្នុងរយៈពេល ១ នាទី និង អង្គុយ (sit-ups)៧០ដងក្នុងរយៈពេល ២ នាទី។ បន្ទាប់មកការងាររបស់ពួកគេហាត់ក្បាច់គុនកុងហ្វូ - រត់ ៥ គីឡូម៉ែត្រឡើងភ្នំហិមាល័យដែលមានស្ពាយថ្ម ២៥ គីឡូក្រាមនៅលើខ្នងនៅក្នុងរយៈពេល ៥៥ នាទី។
ទាហាន Gurkha នីមួយៗត្រូវបានគេប្រគល់ឱ្យនូវអាវុធបុរាណដែលគេស្គាល់ថាជា"kukri."។ "kukri."គឺជាកាំបិតខ្លីរៀងកោងទំហំ ១៨ អ៊ីញនេះ។ពួកគេមានច្បាប់មួយថាបើកាន់កាំបិទនេះចូលសមរភូមិត្រូវតែយកជីវិតសត្រូវឲ្យបានហើយបើយកមិនបានទេ ត្រូវយកកាំបិទនេះបង្ហូឈាមខ្លួនឯង។
ទោះបីជារឿងនេះស្តាប់ទៅដូចជារឿងបុរាណក៏ដោយ ប៉ុន្តែភ័ស្តុតាងនៃទំនៀមទម្លាប់នេះត្រូវបានទាហាន Gurkha ដែលកំពុងប្រយុទ្ធគ្នានៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងឆ្នាំ ២០១១បង្ហាញឲ្យពិភពលោក ។ ដើម្បីបញ្ជាក់អំពីវីរភាពរបស់ពួកគេ ពេលសម្លាប់មេបញ្ជាការតាលីបង់បានហើយពួកគេយកាំបិទនេះកាត់ផ្នែកណាមួយនៃសាកសពទាំងនោះដាក់កាបូបយកចូលជំរំរបស់ពួកគេវិញជាសក្ខីភាព។
ដោយសារបច្ចេកវិទ្យា និងអាវុធមានភាពជឿនលឿនខ្លាំងទាហាន Gurkha អាចនឹងត្រូវបាត់បង់បន្តិចម្ដងៗក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ចំនួនរបស់ពួកគេនៅក្នុងកងទ័ពអង់គ្លេសបានថយចុះរួចទៅហើយដោយសារតែការកាត់បន្ថយថវិកាជាតិនិងកាត់ប្ថយយចំនួនពី ១៣.០០០ នាក់ក្នុងឆ្នាំ ១៩៩៤ នៅសល់ ៣០០០ នាពេលឥឡូវនេះ។
លើសពីនេះទៀត! ភាពចម្រូងចម្រាសជុំវិញការផ្ដល់ប្រាក់ខែមិនសមាមាត្រគ្នាពីចក្រភពអង់គ្លេសបានកើតឡើងកាន់តែខ្លាំង។ ទាហាន Gurkha ត្រូវបានគេរកឃើញថាទទួលបានប្រាក់ឈ្នួល៣៧ អឺរ៉ូក្នុងមួយខែ ខណៈដែលទាហានអង់គ្លេសធម្មតាបានទទួលប្រាក់ ៨០០ ផោនក្នុងមួយខែ។ ដោយសារតែប្រទេសនេប៉ាល់មិនមែនជាសមាជិក Commonwealth ទាហាន Gurkha មិនត្រូវបានគេចាត់ទុកថាមុខវិជ្ជារបស់ទាហានអង់គ្លេសទេ ។ នេះជាកម្មវត្ថុនៃភាពខុសគ្នានេះ។ មន្ត្រីអង់គ្លេសក៏បានអះអាងផងដែរថាការអនុញ្ញាតិឲ្យអតីត Gurkhas ចំនួន ៣៦.០០០ នាក់ចូលក្នុងចក្រភពអង់គ្លេសនឹងបង្កើតសម្ពាធយ៉ាងខ្លាំងសំរាប់សេវាកម្មអន្តោប្រវេសន៍និងសង្គម។
ទោះបីជា ការកាត់បន្ថយថវិកានិងការយកចិត្តទុកដាក់ខុសគ្នាក្នុងជួរកងទ័ពទាហានអង់គ្លេស អាចជះឥទ្ធិពលដល់អនាគតរបស់ទាហានទាំងនេះក៏ដោយ ក៏សកម្មភាពរបស់ពួកគេក្នុងសមរភូមិ ត្រូវបានដាក់បញ្ចូលនៅក្នុងទំព័រប្រវត្តិសាស្រ្តជាអ្នកប្រយុទ្ធដ៏កាចសាហាវមួយរបស់ពិភពលោករួចទៅហើយ៕