ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យជ័យវរ្ម័ទី៧ ខេត្តសៀមរាប ប្រារព្ធពិធីបុណ្យសព លោកវេជ្ជបណ្ឌិត Peter Studer អនុប្រធាន និងជាប្រធានប្រតិបត្តិមូលនិធិគន្ធបុប្ផា Dr.Beat Richner ស្វីស

នាព្រឹកថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ នៅមន្ទីរពេទ្យជ័យវរ្ម័ទី៧ ខេត្តសៀមរាប បានធ្វើពិធីគោរពវិញ្ញាណក្ខន្ធ និងសូត្រមន្តឧទិសកុសល ជូនលោកវេជ្ជបណ្ឌិត Peter Studer ដែលជាអនុប្រធាន និងជាប្រធានប្រតិបត្តិមូលនិធិគន្ធបុប្ផា Dr.Beat Richner ស្វីស។

គួរបញ្ជាក់ផងដែរថា លោកវេជ្ជបណ្ឌិត Peter Studer បានទទួលមរណភាព នៅវេលាម៉ោង២១ យប់ ថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ នៅប្រទេសស្វីស ដោយរោគាពាធ ក្នុងជន្មាយុ ៧៣ឆ្នាំ ។

សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធទាំងឡាយលើលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត Peter Studer បានទៅកាន់ទីសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

95641503_3681023018634535_5306329543273873408_o

95821459_3681022898634547_2948292313362726912_o

95873990_3681021405301363_5883681892133240832_o

95937043_3681021931967977_8926628941033111552_o

95964371_3681020231968147_7402027482095812608_o

96066521_3681021065301397_3570382231283171328_o

96086530_3681024315301072_135523123180077056_o

96235243_3681021358634701_3829033610048962560_o

96372989_3681020478634789_9181053925950750720_o

96390138_3681024221967748_2400267465784295424_o