ជំងឺកូវីដ១៩ / COVID-19 បានផ្ទុះឡើងដំបូងបង្អស់នៅទីក្រុងវូហានប្រទេសចិន និងត្រូវគេរកឃើញនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ ត្រឹមថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ នេះមានអ្នកឆ្លងចំនួនជាង ៣,៦៦ លាននាក់ពី១៨៧ ប្រទេស អ្នកស្លាប់ជាង ២៥៧មុឺននាក់ និងអ្នកជាសះស្បើយជាង ១,១៩ លាននាក់។
ចំណែកនៅកម្ពុជាយើង ក្នុងចំណោមអ្នកឆ្លង ១២២នាក់ មានអ្នកជាសះស្បើយ ១២០នាក់ ហើយនៅសល់អ្នកជំងឺតែ ២នាក់ទៀតទេ។ មិនថាកម្ពុជាក៏ដូចជាពិភពលោកទាំងមូល ការរាលត្បាតនៃជំងឺនេះ បានបង្ខំឲ្យរដ្ឋាភិបាលបិទសាលារៀន ក្លិបកំសាន្ត KTV ជើងយន្តហោះមួយចំនួន ....ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ដែលចង់ឬមិនចង់មានផលបះពាល់ដល់ចរន្តសេដ្ឋកិច្ច។
បើយើងក្រឡេកមើល អាជីវកម្មចាប់ផ្តើមថ្មីថ្មោង (StartUp) ផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ ពិតជាធ្ងន់ធ្ងរ។ អាជីវកម្មខ្លះត្រូវបានផ្អាកបណ្តោះអាសន្ន ខ្លះខកខានបើកប្រាក់ខែបុគ្គលិក ការលក់ធ្លាក់ចុះ ហើយគម្រោងមួយចំនួនត្រូវបានអតិថិជនពន្យាល ...ទាំងនេះគឺបញ្ហាខ្លះៗដែលពួកគេកំពុងប្រឈម។
ថ្មីៗនេះ ក្រុមការងារក្នុងស្រុក (Knongsrok.com) បានជួបសម្ភាសជាមួយ លោក ប្លង់ ផល្លា សហស្ថាបនិក បាយឡូយ (Buyloy.com) ជាទីផ្សារលក់ទំនិញអនឡាញដ៏ទុកចិត្តជាងគេនៅកម្ពុជាចាប់តាំងពីឆ្នាំ ២០១៨ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងដំណោះស្រាយក្នុងវិបត្តិជំងឺកូវីដ១៩ ដូចតទៅ៖
ជាទូទៅអាជីវកម្មចាប់ផ្តើមថ្មីថ្មោង ខ្វះសប់ខ្វះគ្រប់ ហើយចំពេលវិបត្តិជំងឺកូវីដ១៩ ធ្លាក់ចំពីលើ មួយតង់ទៀត ធ្វើឲ្យបញ្ហាប្រឈមកាន់តែធ្ងន់ធ្ងរ បើមិនរបួសក៏ស្លាប់ដែរ នេះបើនិយាយភាសាសាមញ្ញ។
ចំណូលធ្លាក់ចុះ ដោយសារតែអតិថិជនកាន់បន្ថយការចំណាយ ខ្វះលុយបង់ថ្លៃជួលការិយាល័យ និងប្រាក់ខែបុគ្គលិក ហើយប្រភពចំណូលការងារក្រៅម៉ោងពីក្រុមហ៊ុនផ្សេងដែលរំពឹងនឹងយកមកទូទាត់ការចំណាយក្នុងអាជីវកម្មត្រូវបានពន្យា ដោយសារតែពួកគេក៏ជួបប្រទះបញ្ហាដូចយើងដែរ គួបផ្សំនឹងកង្វះដើមទុនដើម្បីបន្តប្រតិបត្តិការអាជីវកម្មឲ្យដំណើរការទៅមុខទៀត។
ខ្ញុំឃើញមាន Khmer Enterprise - សហគ្រិនខ្មែរ ដែលជាសេនាធីការរបស់ក្រសួងសេដ្ឋកិច្ច និង ហរិញ្ញវត្ថុ បានរៀបចំកម្រងសំណួរ “កញ្ចប់ជំនួយសហគ្រិនខ្មែរ” ដែលបានប្រមូលពត៌មានពីសហគ្រិនធុរកិច្ចបង្កើតថ្មី និងម្ចាស់សហគ្រាសធុនតូចនិងមធ្យម ដើម្បីស្វែងយល់ពីផលប៉ះពាល់និងធ្វើការវាយតម្លៃលើក្រុមហ៊ុនទាំងនោះ ដើម្បីផ្តល់ការគាំទ្រណាមួយខាងក្រោម៖
ក - ទទួលបានការគាំទ្រហិរញ្ញប្បទាន ដើម្បីជាទុនបង្វិល (Grant)
ខ - ទទួលបានប្រាក់កម្ចីហិរញ្ញប្បទានដើម្បីបន្ដប្រតិបត្តិការអាជីវកម្ម
គ - ផ្ដល់ការិយាល័យធ្វើការរួម (ដើម្បីកាត់បន្ថយចំណាយថ្លៃជួល) (Rent/working space)
ឃ - ការវិនិយោគ (Investment)
ង - ការបណ្តុះបណ្តាលជំនាញបន្ថែម និងការណែនាំ (Capacity upgrading & Mentoring)
ខ្ញុំសង្ឃឹមថា ពួកគាត់និងស្ថាប័នពាក់ព័ន្ធផ្សេងៗ នឹងមានចំណាប់ការរួមគ្នាបានឆាប់រហ័ស ដើម្បីជួយសង្គ្រោះអាជីវកម្មថ្មីថ្មោង ឬ ខ្នាតតូច និងមធ្យមដែលកំពុងទទួលផលប៉ះពាល់ធ្ងន់ធ្ងរបានទាន់ពេលវេលា។
ក - កាត់បន្ថយការចំណាយមិនចាំបាច់ និងបន្ថយទំហំប្រតិបត្តិការអាជីវកម្មឲ្យមានកម្រិតអប្បបរមា
ខ - រកថវិកាជំនួយ ឬខ្ចីពីក្រុមគ្រួសារឬអ្នកជិតស្និទ្ធ ដើម្បីទូទាត់ការចំណាយប្រតិបត្តិការប្រមាណ ៦ ខែទៅមុខទៀត ឬរកអ្នកវិនិយោគដែលទុកចិត្តលើក្រុមការងារនិងគំរូអាជីវកម្មរបស់យើង
គ - ធ្វើការពិនិត្យ និងផ្លាស់ប្តូរគំរូឬម៉ូដែលអាជីវកម្មរបស់យើងដែលអាចជួយបង្វិលលំហូរសាច់ប្រាក់បានលឿន (fast cash flow)
“គ្មានអាជីវកម្មណាដែលមិនជួបបញ្ហានោះឡើយ គ្រាន់តែតិចឬច្រើន ហើយខ្ញុំនៅតែគិតថា៖ គ្រប់បញ្ហាទាំងអស់តែងតែមានដំណោះស្រាយ ប៉ុន្តែដើម្បីដោះស្រាយបាន យើងត្រូវប្តេជ្ញាចិត្តបន្តរកដំណោះស្រាយ និងមិនត្រូវបោះបង់ក្តីស្រម៉ៃឬអ្វីដែលយើងខិតខំបង្កើត បើទោះបីជាមានបញ្ហារាំងខ្ទប់ណាមួយនោះឡើយ” - លោក ប្លង់ ផល្លា