ក្នុងចំណោមរូបទាំង៤នេះ រូបណាមួយដែលអ្នកគិតថា ជាអ្នកមានជាងគេ នោះបញ្ជាក់ពីចរិតលក្ខណៈរបស់អ្នក ជាមនុស្សប្រភេទណា ឃោឃៅ ឬកាចសាហាវប៉ុនណា នៅពេលដែលអ្នកខឹងម្ដងៗ។
រូបអក្សរ A វាបញ្ជាក់ថា នៅពេលដែលអ្នកខឹងម្ដងៗ គ្មានអ្វី អាចមកបញ្ឈប់អ្នកបានឡើយ។ ព្រោះតែកំហឹង ភាពឆេវឆាវ រួមផ្សំជាមួយនឹងចរិតលក្ខណៈដ៏កាចសាហាវរបស់អ្នក អាចធ្វើឱ្យអ្នក ធ្វើរឿងដែលមិនគប្បី និងឃោឃៅបំផុតបាន នៅពេលដែលអ្នកខឹងម្ដងៗ
ដូច្នេះ បើអាច អ្នកគប្បីរៀនអត់ធ្មត់ សង្កត់ចិត្ត ហើយព្យាយាមឃ្លាតឆ្ងាយពីគេឯង នៅពេលដែលអ្នកខឹង កុំឱ្យកំហឹង ជះទៅកាន់អ្នកជុំវិញខ្លួន។
អាចថាអ្នកជាមនុស្សកាច ឃោឃៅណាស់ដែរ តែអ្នកជាមនុស្សមានហេតុផល និងច្បាស់លាស់ ទោះបីពេលខឹង មើលទៅអ្នកគួរឱ្យខ្លាច តែអ្នកក៏នៅតែជាមនុស្សដែលគេឯងចង់រាប់រក និងនៅក្បែរ។
ព្រោះតែភាពកាច និងច្បាស់លាស់របស់អ្នកនេះហើយ អ្នកសក្តិសមធ្វើជាអ្នកសម្របសម្រួល និងជាអ្នកដឹកនាំដ៏ល្អថែមទៀតផង ព្រោះអ្នកជាមនុស្សមានការគិតល្អិតល្អន់ និងចេះពិចារណា វិភាគបានគ្រប់ជ្រុងជ្រោយ។
បញ្ជាក់ថា អ្នកជាមនុស្សគួរឱ្យខ្លាច និងអាចបង្កគ្រោះថ្នាក់ខ្លាំងបំផុតដល់ដែលបានធ្វើឱ្យអ្នកខឹង ព្រោះថាអ្នកជាមនុស្សមិនចេះលើកលែងឱ្យនរណាម្នាក់ឡើយ។ ម្យ៉ាងទៀត អ្នកក៏ជាមនុស្សគុំកួនខ្លាំងថែមទៀតផង អ្នកនឹងមិនអាចលើកលែងឱ្យពួកគេនោះឡើយ។
អ្នកជាមនុស្សកាចសាហាវ ឃោឃៅ ហួសកំណត់ហើយ ពេលដែលអ្នកខឹងម្ដងៗ អ្នកពិតជាជះកំហឹងទៅកាន់មនុស្សជុំវិញខ្លួន ដោយមិនខ្វល់ថា អ្នកណាធ្វើឱ្យខខឹង ឬអ្នកណាមិនដឹងអីនោះទេ ឱ្យតែនៅក្បែរខ្លួនអ្នក អ្នកនឹងមិនទុកនោះឡើយ។
ហើយព្រោះតែកំហឹងនេះហើយ ទើបធ្វើឱ្យអ្នកក្លាយជាមនុស្សដែលមានវិប្បដិសារី និងសោកស្ដាយព្រោះតែកំហុស កើតឡើងពេលដែលអ្នកខឹង៕
ប្រែសម្រួល ៖ ភី អេក ( ក្នុងស្រុក )
ប្រភព ៖ Thai Web