Dé Burlap Café Factory គឺជាហាងដែលទើបតែដំណើរក្នុងពាក់កណ្តាលខែមីនា ឆ្នាំ ២០២០ តែប៉ុណ្ណោះ តែទទួលបានការគាំទ្រ និងពេញនិយមជាខ្លាំងសម្រាប់អតិថិជនគ្រប់វ័យ ជាពិសេសយុវវ័យតែម្តង ដោយហាងនេះមានទីធ្លាធំទូលាយ បរិយាកាសល្អគួរឱ្យចង់អង្គុយលេងទទួលទានអាហារ ដែលហាងនេះក៏ជាទីពេញនិយមសម្រាប់ការជួបជុំ និងពិភាក្សាការងារ ឬធ្វើកិច្ចការសាលាសម្រាប់សិស្សនិស្សិតផងដែរ។
ដោយ Dé Burlap Café Factory មានបម្រើអាហារឆ្ងាញ់ៗទាំងអាហារពេលព្រឹក អាហារថ្ងៃត្រង់ រួមទាំង ម្ហូបកម្មុង់ជាច្រើនមុខសុទ្ធតែមានឱជារស ជាពិសេសក៏មានកាហ្វេ និងភេសជ្ជៈជាច្រើនមុខសុទ្ធតែមានក្លិនឈ្ងុយប្រកបដោយអនាម័យខ្ពស់ បរិយាកាសល្អ ដោយអាចមកទទួលទាននៅទីទាំងផ្ទាល់ក៏បាន ថែមទាំងមានសេវាដឹកជញ្ជូនដល់ទីតាំងរបស់លោកអ្នកថែមទៀតផង។
កាន់តែពិសេសពេលនេះ Dé Burlap Café Factory មានកម្មវិធីពិសេសជូនអតិថិជន ដោយគ្រាន់តែលោកអ្នកអញ្ជើញមកកាន់ហាងកាហ្វេ Dé Burlap Café Factory ដោយផ្ទាល់ រួចធ្វើការ CHECK-IN នោះ លោកអ្នកនឹងទទួលបាន ភេសជ្ជៈ១ កែវភ្លាមៗតែម្តង ដោយកម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី ៥ ខែមេសា រហូតដល់ថ្ងៃទី ១០ ខែ មេសា ឆ្នាំ២០២០ នេះតទៅ។
សូមបញ្ជាក់ផងដែរថា Dé Burlap Café Factory មានទីតាំងនៅលើវិថីចំការដូង ផ្លូវលេខ ២១៧ ទល់មុខវិទ្យាស្ថានវិទ្យាសាស្ត្រអគ្គីសនី ហៅ សាលាអគ្គីសនីកម្ពុជាចំការដូង សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 086 451 555/ 086 684 555 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
Credit photo :Phea Reaksmey