អ្នកមានឈាមប្រភេទ A មានអត្រាខ្ពស់ ងាយប្រឈមមុខនឹងការឆ្លងវីរុស កូវីដ១៩ ជាងគេ

ក្រុមអ្នកស្រាវជ្រាវវេជ្ជសាស្ត្រនៃប្រទេសចិន បានយកគម្រូក្រុមឈាម អ្នកជំងឺជាង២០០០នាក់ ដែលបានឆ្លងវីរុសកូវីដ១៩ នៅទីក្រុង វូហាន និងស៊ិនជិនទៅប្រៀបធៀបជាមួយនឹងអ្នកដែលមានសុខភាពល្អធម្មតា។ ជាលទ្ធផលបានបង្ហាញឱ្យឃើញថា អ្នកដែលមានឈាមប្រភេទ A មានអត្រាខ្ពស់ងាយនឹងឆ្លងវីរុសកូវីដ១៩នេះជាងគេ។

ខណៈដែលអ្នកស្រាវជ្រាវបាននិយាយថា ការសិក្សាដំបូងនឹងត្រូវការការងារច្រើនទៀត ពួកគេក៏បានជម្រុញឱ្យ រដ្ឋាភិបាល និងកន្លែងផ្តល់សេវាវេជ្ជសាស្ត្រ ឱ្យពិចារណាលើភាពខុសគ្នានៃប្រភេទឈាមនៅពេលគ្រោងវិធានការកាត់បន្ថយ ឬព្យាបាលអ្នកជំងឺ។

អ្នកស្រាវជ្រាវ ដែលដឹកនាំដោយលោក Wang Xinghuan បាននិយាយថា ប្រជាជននៃក្រុមឈាម A ប្រហែលជាត្រូវការការការពារផ្ទាល់ខ្លួនយ៉ាងខ្លាំងដើម្បីកាត់បន្ថយឱកាសនៃការឆ្លងមេរោគមួយនេះ។

លោក Wang ក៏បានបន្ថែមទៀតថា “ អ្នកជំងឺ ដែលមានក្រុមឈាម A ប្រហែលជាត្រូវការទទួលការឃ្លាំមើលនិងការព្យាបាលយ៉ាងប្រុងប្រយ័ត្នបំផុត”៕

-->

Screen Shot 2020 03 17 At 6.32.45 PM

ប្រភព ៖ scmp.com