អាដុល ហ៊ីត្លែ( Adolf Hitler ) ជាវីរបុរស ឬ ជាបិសាចដ៏ឃោរឃៅ?

អាដុល ហ៊ីត្លែ( Adolf Hitler ) គឺជាអ្នកដឹកនាំផ្តាច់ការណាស៊ីសដ៏សាហាវយង់ឃ្នង់បំផុតក្នុងប្រវត្តិសាស្ត្រសម័យថ្មី ។ ឧក្រិដ្ឋជនប្រកាន់គំនិតជាតិនិយមជ្រុលរូបនេះដែលបានសម្លាប់រង្គាលជនជាតិជ្វីហ្វរាប់លានអ្នក តែសំរាប់ជនជាតិអាល្លឺម៉ង់បែរជាចាត់ទុកថា គាត់ជាវីរបុរសដែលជួយស្តារស្ថានភាពប្រទេសជាតិដែលកំពុងតែដុនដាបអោយក្លាយជាមហាអំណាច សារជាថ្មីម្តងទៀត។

Hitler In Crowd 3324060 5c89a8e4c9e77c0001f2ad96

ហ៊ីត្លែ កើតនៅទីក្រុង បេណារ៉ាវ ប្រទេសអូទ្រីស ដោយឪពុកលោកគឺជាជនជាតិជីហ្វ និងជាមនុស្សដ៏តឹងរឹងបំផុត តែងប្រើទារុណកម្មក្នុងការអប់រំកូន ។ នៅពេលរៀនកាន់តែខ្ពស់លទ្ធផលរៀនសូត្រកាន់តែធ្លាក់ខ្សោយជាបន្តបន្ទាប់ ធ្វើអោយឪពុកខឹងច្រលោតជាខ្លាំង ចំណែកឯមិត្តភក្តិទាំងប៉ុន្មានក៏ចាកចេញពីគាត់អស់ទៀត ។ សម្ពាធផ្លូវចិត្តទាំងនេះបានបង្វែរចំណាប់អារម្មណ៏របស់ហ៊ីត្លែរអោយងាកទៅរកការតស៊ូវិញ ។ លោកមានការចាប់អារម្មណ៏ជាងគេគឺមុខវិជ្ជាសិល្បៈទើបធ្វើឱ្យលោកធ្វើដំណើរទៅក្រុងវីយ៉ែនដើម្បីរៀនវិជ្ជានេះ។ ហ៊ីត្លែស្នាក់នៅផ្ទះជួលដើម្បីរៀនមុខវិជ្ជានេះ ដែលម្ចាស់ផ្ទះនោះជាជនជាតិជ្វីហ្វ សូម្បីមិត្តរួមសិល្បះក៏ជាជនជាតិជ្វីហ្វ ដែលជាហេតុនាំអោយលោកមានអារម្មណ៏ឈឺចាប់នឹងចងគំនុំបន្តិចម្តងៗ បូកផ្សំនឹងម្តាយជាទីស្រលាញ់របស់លោកត្រូវស្លាប់ដោយជំងឺមហារីកដោយសារការថ្លោះធ្លោយពីសំណាក់គ្រូពេទ្យជាជនជាតិជ្វីហ្វទៀត ធ្វើឱ្យកំហឹងរបស់លោកជាមួយអម្បូរជ្វីហ្វក៏កាន់តែខ្លាំងឡើងៗ ។

Bundesarchiv_Bild_146 1990 048 29A,_Adolf_Hitler_retouched

-->

ហ៊ីត្លែមានមោទកភាពចំពោះប្រទេសអាឡឺម៉ង់ដែលរីកចំរើនជាងប្រទេសអូទ្រីសតាំងពីខ្លួននៅតូចម្លេះជាដើមហេតុនាំឱ្យលោកចូលបំរើស្ម័គ្រចិត្តក្នុងកងទ័ពអាឡឺម៉ង់ ថែមទាំងត្រូវបានគេកោតសសើររថាជាទាហានដែលស៊ូស្លាប់។ បន្ទាប់ពីសង្គ្រាមលោកលើកទី១លោកបានចាប់ផ្តើមប្រឡូកក្នុងឆាកនយោបាយ ហើយដោយសារតែការអត់ទ្រាំតស៊ូអស់រយៈយ៉ាងយូរទើបលោកបានឈានឡើងជាប្រធានគណបក្សណាស៊ី។

ហ៊ីត្លែបានលើកកម្ពស់គុណភាពជីវិតជនជាតិអាឡឺម៉ង់ឱ្យមានកិត្តិយសខ្ពង់ខ្ពស់ដូចដែលយើងបានឃើញសព្វថ្ងៃ ។ ដូចនេះវាមិនចំលែកទេដែលជនជាតិអាឡឺម៉ង់ខំសសើរ ហ៊ីត្លែរហើយសុខចិត្តបូជាជីវិតដើម្បីគាំទ្រគាត់និងអាណាចក្រ រ៉ៃខ៌ទី3 (Riech lll) រហូតដល់វិនាទីចុងក្រោយនោះ ។

CcelebritiesfotoHitler

-->

បន្ទាប់ពីចាញ់សង្គ្រាមលោកបានធ្វើអត្តឃាតដោយយកកាំភ្លើងបាញ់សៀតផ្កាខាងឆ្វេងរបស់ខ្លួនហូរឈាមរហូតដល់ស្លាប់។ រីឯភរិយាត្រូវស្លាប់ដោយសារតែផឹកថ្នាំពុល ។ សាកសពអ្នកទាំងពីរត្រូវបានទាហានជំនិតរបស់ខ្លួនស្រោចសាំងកំទេចចោល។

- នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ១៩៤៥ កងទ័ពសូវៀតវាយចូលក្នុងមន្ទីរឃុំឃាំងជនជាតិជ្វីហ្វ រកឃើញជនជាតិជ្វីហ្វដែលត្រូវបានសម្លាប់រហូតដល់ 1.500.000 នាក់។

-ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ១៩៤៥ ហ៊ីត្លែធ្វើអត្តឃាតក្នុងបន្ទប់របស់ខ្លួន ៕

ចុះអ្នកអានវិញយល់យ៉ាងណាដែរ?

Hitler 1

កែសម្រួលពីអត្ថបទរបស់: NaNa