អ្នកណាៗដែលថាមិនស្គាល់តារាស្រីថៃល្បី Baifern ដែលបានកសាងកេរ្តិ៍ឈ្មោះជាច្រើនតាមរយៈខ្សែភាពយន្នខ្នាតធំ និងភាគល្បីៗតាំងពីនៅវ័យជំទង់ ជាពិសេស Baifern កាន់តែមានគេស្គាល់ និងមានអ្នកគាំទ្រទូទាំងប្រទេសក្នុងការសម្តែងរឿង Friendzone ដ៏ល្បីល្បាញ។
ទេពកោសល្យរបស់តារាសម្តែងស្រីថៃមួយរូបនេះ បានធ្វើឱ្យនាងមានការងារជាច្រើនតាមរយៈការសម្តែងខ្សែភាពយន្ត និងការថតផ្សព្វផ្សាយយ៉ាងច្រើនរហូតមានការងារមមាញឹក ជាពិសេសថ្មីៗនេះទេពកោសល្យថ្មីមួយរបស់ Baifern បានធ្វើឱ្យអ្នកគាំទ្រកាន់តែមានការភ្ញាក់ផ្អើលខ្លាំង នោះគឺការបញ្ចូលសំឡេងនៅក្នុងខ្សែភាពយន្តតែម្តង។
-->ដោយថ្មីៗនេះតាមរយៈការបង្ហោះសារ និងរូបភាពពីផេកជាផ្លូវការរបស់ Disney បានឱ្យដឹងថា កញ្ញា Baifern នឹងធ្វើការបញ្ចូលសំឡេងជាតួអង្គឯក Mulan តែម្តង នៅក្នុងរឿងរបស់ Disney គឺរឿង Mulan ដែលជាការបង្កើតថ្មីពីសាច់រឿងតុក្កតា មកជារឿងបែបមនុស្ស Live Action ។
-->ដូច្នេះអ្នកដែលជាហ្វេនកញ្ញា Baifern និងចេះស្តាប់ភាសាថៃ កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាថា តើកញ្ញា Baifern មានសំឡេងពិរោះក្រអួនក្រអៅ បញ្ចូលមនោសញ្ចេតនា និងអារម្មណ៍តាមសាច់រឿងនេះ ល្អពិសេសនេះយ៉ាងម៉េចខ្លះ ដោយរឿង Mulan នឹងធ្វើការចាក់ផ្សាយនៅក្នុងរោងកុនប្រទេសថៃ ចាប់ពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២០ នេះហើយស្របនឹងថ្ងៃតែមួយដែលចាក់នៅព្រះរាជាណាចក្រកម្ពុជាដូចគ្នា៕