ដល់កហើយ! ​សំបុត្រយន្តហោះថោកជាងម៉ាស់ទៅទៀត ​តែពេលវេលាមិនស័ក្តសមឡើយ

ក្រោយការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ​Covid-19  លើប្រទេសជាច្រើនលើពីភពលោក ​បានធ្វើឱ្យសេដ្ឋកិច្ចប្រទេសចិន និងប្រទេសមួយចំនួនមានការធ្លាក់ចុះជាខ្លាំង​ ជាពិសេសគឺប្រទេសដែលនាំមុខនូវវិស័យទេសចរណ៍នោះតែម្តង។

ហើយសូម្បីតែការធ្វើដំណើរលើយន្តហោះក៏មានការធ្លាក់ចុះ  រហូតបានធ្វើឱ្យក្រុមហ៊ុនទេសចរណ៍មួយចំនួនបានទម្លាក់ថ្លៃសំបុត្រធ្វើដំណើរស្ទើរតែមិនគួរឱ្យជឿ ​ពោលការធ្វើដំណើរទៅកាន់ប្រទេសខ្លះមានតម្លៃថោកជាងការទិញម៉ាស់មួយដុំទៅទៀត។

150324_flights Hero Image_1330x742

តាមរយៈគណនីហ្វេសប៊ុកផេកធ្វើដំណើរ Travelust បានឱ្យដឹងថា៖ « រឿងដែលមិនធ្លាប់គិតថាជួប នៅពេលសំបុត្រ​យន្តហោះទៅមក​ ធ្លាក់ថ្លៃថោកជាងម៉ាស់មួយដុំ​ ខ្លះថោកជាងទឹកអាល់កុលលាងដៃមួយកូនដបទៅទៀត

តម្លៃខ្លះៗ

- ភ្នំពេញ-គូឡាឡាំពួ​ ទៅមកសល់​ 41$

- គូឡាឡាំពួ- ប៉េណាំង​ ទៅមក​ ធ្លាក់ដល់5.98$ (ថោកជាងម៉ាស)

- គូឡាឡាំពួ- សេអ៊ូល​ ទៅមក​ 42$

-គូឡាឡាំពួ- ចាកាតា​ ទៅមក​ 21$

ទាំងនេះដោយសារតែកូរ៉ូណា​ ថោកយ៉ាងណាក៏មិនហ៊ានដេីរ😒

ពួកយេីងមិនចង់បានអាថោកចឹងទេ​ សុំតែម៉ាដេីរលេងស្រួលប៉ុណ្ណោះ​ ឥឡូវបានត្រឹមដេកផ្ទះអង្គុយមេីលតម្លៃសំបុត្រ

Note: តម្លៃបានមកពី​ AirAsia App #VidVid19 you win us now ​»។

S 86

នេះពិតជាតម្លៃពិសេសដែលមិនធ្លាប់ជួបពីមុនពិតមែន ​តែពេលវេលាពិតជាមិនស័ក្តសមឡើយសម្រាប់ការធ្វើដំណើរទៅក្រៅប្រទេស ​ព្រោះអ្នកអាចប្រឈមមុខនឹងវីរុស ​Covid-19  ខ្ពស់ជាងនៅក្នុងស្រុក៕

Avio1

89352162_493471301326066_2188509020992569344_o

89301157_493471224659407_740295337826058240_o

89078518_493471281326068_2466627016904933376_o

89034941_493471247992738_3751296338373902336_o