ដើម្បី​អប​អរ​ទិវា​សិទ្ធិ​នារី​អន្តរ​ជាតិ ដល់​នារី​ដែល​ធ្វើ​ដំណើរ​ទូ​ទាំង​ពិភព​លោក Vietjet ផ្តល់​ការ​បញ្ចុះ​តម្លៃ​៨៣% លើ​រាល់​ថ្លៃ​សំបុត្រ​ហោះហើរ​ទាំង​អស់

(ភ្នំ​ពេញ ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២០)៖ ដើម្បី​​ចូលរួម​អប​​អរ​ទិវា​សិទ្ធិ​នារី​អន្តរ​ជាតិ (៨ មីនា) ក្រុមហ៊ុន​អាស​ចរណ៍​ជំនាន់​ថ្មី  Vietjet នឹង​ផ្តល់​ជូន​ការ​បញ្ចុះ​តម្លៃ​ ៨៣%​ លើ​រាល់​សំបុត្រ​ហោះហើរ​តាមផ្លូវ​អាកាស​ទាំង​អស់​ជា​មួយ​នឹង​កូដ​ប្រម៉ូ​សិន «BOOKNOW83» និង​បញ្ចុះ​តម្លៃ​៣៨​% នៅ​លើសំបុត្រ​វីអាយ​ភី Skyboss ជាមួយ​កូដ​ប្រម៉ូ​សិន « SKYBOSS38»​​។

 

Vietjet   8.3 Promotion (1)

 

កម្ម​វិធី​ប្រម៉ូសិន​ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ រហូត​ដល់​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២០ និង​មាន​សុពល​ភាព​សម្រាប់​រាល់​ជើង​ហោះហើរ​ទាំង​អស់​ក្នុង​ប្រទេស​វៀត​ណាម ថៃ និង​ផ្លូវ​ហោះហើរ​អន្តរ​ជាតិ ដែល​ភ្ជាប់​​ប្រទេស​វៀត​ណាម​ជា​មួយ​នឹង​​កម្ពុជា ថៃ ឥណ្ឌា ជប៉ុន ឥណ្ឌូនេស៊ី តៃ​វ៉ាន់ សិង្ហ​បុរី ម៉ា​ឡេ​ស៊ី មី​យ៉ាន់​ម៉ា និង​គោ​ដៅ​ជាច្រើន​ទៀត​។ សំបុត្រ​ក្នុង​​ប្រម៉ូ​សិន​នេះ មាន​​សុពល​ភាព​សម្រាប់​ការ​ធ្វើ​ដំណើរ​ចាប់​ពី​ពេល​នេះ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែឧស​ភា ឆ្នាំ​២០២០​។ ក្រុម ហ៊ុន Vietjet ពិត​​ជា​រីក​រាយ​ក្នុង​ការ​ផ្តល់​ជូន​កា​ដូ​ទាំង​នេះ ដល់​រាល់​ស្ត្រី​ទាំង​អស់ ដែល​កំពុង​តែ​​​សម្លឹង​រក​ការ​ធ្វើ​ដំណើរ​​អំឡុង​ទិវា​សិទ្ធិ​នារី​អន្តរ​ជាតិ​នេះ​។

 

Vietjet   8.3 Promotion (2)

ជា​មួយ​នឹង​​កម្ម​វិធី​ប្រម៉ូ​សិន​ដ៏ពិសេស​នេះ អ្នក​ដំណើរ​​ទាំង​អស់ ក៏​អាច​រីក​រាយ​ជា​មួយ​នឹង​បទ​ពិសោធ​ដ៏​អស្ចារ្យ​នៃ​​​សំបុត្រ​ហោះហើរ​ប្រភេទ Skyboss ជាមួយ​នឹង​​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​ផងដែរ ដោយ​សារ​តែ​មាន​សេវា​បន្ថែម​ជាច្រើន។ សេវា​បន្ថែម​ទាំង​នោះ​រួម​មាន កន្លែង​រង់​ចាំពិសេស សិទ្ធិ​អាទិ​ភាព​ចុះ​ឈ្មោះ សិទ្ធិ​អាទិ​ភាព​ឡើង​យន្ត​ហោះ មាន​រថយន្ត​ SkyBoss ឯក​ជន​រង់​ចាំ​ទទួល ទទួល​បាន​កៅអី​អង្គុយ​ជួរ​មុខ និង​មាន​ផា​សុខ​​ភាព ​ផ្តល់​ជូន​អាហារ​ និង​ភេសជ្ជៈ​ដោយ​ឥ​តគិត​ថ្លៃ ជា​មួយ​នឹង​ជម្រើស​​ម្ហូប​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ និង​ក្តៅ​ៗ​ចំនួន​៩​មុខ​លើ​យន្ត​ហោះ អាច​​​ស្ពាយ​កាបូប​តាម​ខ្លួន​ទម្ងន់​១០​គីឡូក្រាម ដាក់​ឥវ៉ាន់ ឬ​កាបូប​វាយ​កូន​គោល​​បាន​ដល់​ទៅ​៣០​គីឡូ​ក្រាម​ដោយ​ឥត​គិត​ប្រាក់ និង​ផ្លាស់​ប្តូរ​​កាល​វិភាគ​ហោះ​ហើរ​ដោយ​សេរី បូក​រួម​ជាមួយ​នឹង​អត្ថ​ប្រយោជន៍​ជា​ច្រើន​ផ្សេង​ទៀត​​។

 

Vietjet   8.3 Promotion (3)

សំបុត្រ​ក្នុង​​ប្រម៉ូសិន​នេះ អាច​យក​ជាវ​បាន​​គ្រប់​ពេល​ទាំង​អស់ ចាប់​ពី​ពេល​នេះ រហូត​ដល់​ចុង​ថ្ងៃ​ទី​៨ ខែ​មីនា តាម​រយៈ​ប៉ុស្តិ៍​ទាំង​អស់ រួម​មាន លើ​គេហ​​ទំ​ព័រ  www.vietjetair.com កម្ម​វិធី​ដំឡើង​លើ​ទូរ​ស័ព្ទ «Vietjet Air» និង​ទំ​ព័រ

Facebook គឺ www.facebook.com/vietjetcambodia។ ក្រៅ​ពី​នេះ អ្នក​ដំណើរ​អាច​កក់​សំបុត្រ តាម​រយៈ​​ទូរ​ស័ព្ទ​លេខ +8419001886 និង​តាម​រយៈ​ភ្នាក់​ងារផ្លូវ​ការ និង​ការិយា​ល័យ​​​លក់​សំបុត្រ​របស់ Vietjet៕

(*) មិន​រាប់​បញ្ចូល​ពន្ធ និង​តម្លៃ​ផ្សេង​ៗ

(**) មិន​រាប់​បញ្ចូល​ថ្ងៃ​សម្រាក​​បុណ្យ​ជាតិ

 

Vietjet   8.3 Promotion (4)

 

Vietjet   8.3 Promotion (6)

 

Vietjet   8.3 Promotion (5)

 

អំពីក្រុម​ហ៊ុន Vietjet

ក្រុម​ហ៊ុន​អាកាស​ចរណ៍​ជំនាន់​ថ្មី Vietjet មិន​ត្រឹ​តែ​ជា​​ឧស្សា​ហកម្ម​អាកាស​ចរណ៍​ដែល​បង្កើត​ឲ្យ​មាន​​បដិ​វដ្តន៍​​ក្នុង​ប្រទេស​វៀត​ណាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​ជាក្រុមហ៊ុន​អាកាស​ចរណ៍​ដែលមាន​ការ​ច្នៃ​ប្រឌិត​ថ្មី​មួយ​ទូ​ទាំង​តំបន់​នេះ និង​ជុំ​វិញ​ពិភព​លោក​ផងដែរ​។ ជា​មួយនឹង​ការផ្តោត​លើ​សមត្ថ​ភាព​គ្រប់គ្រង​លើ​ការ​ចំណាយ​ថ្លៃ​ដើម ការ​ប្រតិ​បត្តិ​​ដ៏មាន​ប្រសិទ្ធិ​ភាព ក្រុមហ៊ុន Vietjet ផ្តល់​ឱកាស​ហោះហើរ​ជា​មួយ​នឹង​​តម្លៃសំបុត្រប្រកប​ដោយភាពសន្សំសំចៃ និង​បត់​បែន ក៏ដូច​ជា​សេវាកម្មចម្រុះ​ផ្សេង​គ្នា​ជាច្រើន ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញសិទ្ធិរបស់​សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ដោយទទួលបានវិញ្ញាបនប័ត្រ សវនកម្មសុវត្ថិភាពប្រតិបត្តិការ (IOSA) ពី IATA។ ក្នុង​នាម​ជាក្រុមហ៊ុន​អាកាស​ចរណ៍​ឯក​​ជន​ដ៏​ធំបំផុត​របស់​​វៀត​ណាម ក្រុមហ៊ុន​នេះ ក៏​ទទួល​បាន​រង្វាន់សុវត្ថិភាពខ្ពស់បំផុតលំដាប់ផ្កាយ 7 នៅឆ្នាំ 2018 និង​ឆ្នាំ​2019 ដោយគេហទំព័រដាក់ពិន្ទុសុវត្ថិភាព និងផលិតផលតែមួយគត់របស់ពិភពលោកឈ្មោះ AirlineRatings.com និង​បាន​​ជាប់​ឈ្មោះ​ក្នុង​ចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​ល្អបំផុតទាំង 50 របស់ពិភពលោក​ក្នុង​ឆ្នាំ 2018 និង​ឆ្នាំ2019 សម្រាប់​​ភាពរឹងមាំផ្នែក​ហិរញ្ញប្បទាន និងប្រតិបត្តិការ ដែលការ​ចាត់ថ្នាកនេះធ្វើឡើង​ដោយ Airfinance Journal​។ ក្រុមហ៊ុន​អាកាស​ចរណ៍​នេះ ក៏​​ទទួល​បាន​ពាន​រង្វាន់​​ក្នុង​នាម​ជា​​ ក្រុមហ៊ុន​អាកាស​ចរណ៍ល្អ​បំផុត សម្រាប់ការ​គិត​ថ្លៃ​សេវា​ដឹកជញ្ជូនទាប​បំផុត ដែល​ទទួល​ស្គាល់​​ដោយ​អង្គ​ភាព​ល្បី​ៗ​ជាច្រើន​ដូច​ជា Skytrax, CAPA, Airline Ratings និង​អង្គ​ភាព​ជាច្រើន​ទៀត​។

ជា​មួយ​នឹង​ការ​ប្រជុំ​ដោយ​​យន្ត​ហោះ​មាន​អាយុ​កាល​វ័យ​​ក្មេង និង​ទំនើប ដោយ​មានកម្រិត​អាយុ​ជា​មធ្យម​ត្រឹម​តែ​ ២,៧​ឆ្នាំ និង​ក្នុង​នាម​ជាក្រុមហ៊ុន​អាកាស​ចរណ៍​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ឈាន​​មុខ​គេក្នុង​ពិភព​លោក ដេល​ផ្តោត​លើ​

ប្រព័ន្ធ​សុវត្ថិ​ភាព គុណ​ភាព និង​ភាព​ជឿ​ទុក​ចិត្ត​បាន​លើ​បច្ចេកទេស ក្រុមហ៊ុន Vietjet ប្រតិ​បត្តិ​ការ​ហោះហើរ​ជាប្រចាំ​ថ្ងៃ​ចំនួន​៤០០​លើក និង​បាន​ដឹក​ជញ្ជូន​អ្នក​​ដំណើរ​ជិត​១០០​លាន​នាក់ មក​ទល់ពេលនេះ ទូ​ទាំង​បណ្តាញ​ដែលមានការ​ពង្រីក​របស់​ខ្លួន ក្នុងនោះ​រាប់​បញ្ចូល​ទាំង​គោល​ដៅ​ជាច្រើន ទូ​ទាំង​ប្រទេស​វៀត​ណាម និង​គោល​ដៅ​អន្តរ​ជាតិ​​នានា ក្នុង​ប្រទេស​ឥណ្ឌា ជប៉ុន កូរ៉េ​ខាង​ត្បូង តៃ​វ៉ាន់ សិង្ហ​បុរី ហុង​កុង ឥណ្ឌូនេស៊ី ថៃ ម៉ា​ឡេស៊ី មីយ៉ាន់​ម៉ា កម្ពុជា និង​ចិន​៕

សម្រាប់​ព័ត៌​មាន​បន្ថែម សូម​ចូល​​ទៅកាន់៖ www.vietjetair.com

ទំនាក់​ទំនង​ព័ត៌​មាន៖

ក្រុមហ៊ុន QED

កម្ពុជា (ភាសា​ខ្មែរ)

លោក អ៊ិន សុផេង

អ៊ីម៉ែល៖ [email protected]

លេខ​ទូរ​ស័ព្ទ៖ +855 87 222 817

កម្ពុជា (ភាសា​អង់​គ្លេស)

លោក Julian Rake

អ៊ីម៉ែល៖ [email protected]

លេខ​ទូរ​ស័ព្ទ៖ +855 93 324 283

ក្រុមហ៊ុន Vietjet

កញ្ញា Kieu Duong (ហៅ Amy)

អ៊ីម៉ែល៖ [email protected]

លេខ​ទូរ​ស័ព្ទ៖ +84 932 775 066