ព្រូដិនសលកម្ពុជា រៀបចំវេទិកាពិភាក្សាអំពីកិច្ចការជំនួញ ដើម្បីជួយឱ្យម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម រីកចម្រើន

ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ - សហគ្រិន    និងម្ចាស់អាជីវកម្មប្រមាណ ៨០ នាក់បាន ចូលរួមវេទិកានាំម្ចាស់អាជីវកម្មទៅរកភាពជោគជ័យក្នុងការរក្សាបុគ្គលិកឆ្នើម ដើម្បីស្វែងយល់ពីវិធីថ្មីៗក្នុងការលើកទឹកចិត្តឱ្យបុគ្គលិករបស់ខ្លួនបំពេញការងារឲ្យកាន់តែសកម្ម និងឲ្យចំមុខជំនាញរបស់ពួកគេ ប្រកបដោយប្រសិទ្ធភាពខ្ពស់នៅក្នុងអាជីវកម្ម។ វេទិកានេះរៀបចំឡើងកាលពីថ្ងៃសៅរ៍ ទី ២៩ ខែកុម្ភះ ដោយ ក្រុមហ៊ុនព្រូដិនសលកម្ពុជា សហការដៃគូជាមួយក្រុមហ៊ុន Aplus Consulting និង ODI Asia

Photo_2020 03 04_11 49 08

វេទិ​កាពិភាក្សាអំពីកិច្ចការជំនួញ PRUiSME នេះត្រូវបានរៀបចំឡើង ដើម្បីចែករំលែកបទពិសោធន៍គ្រប់គ្រងផ្នែកធនធានមនុស្សរបស់ ក្រុមហ៊ុនព្រូដិនសល ផ្ទាល់ និងមានគោលបំណងលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ធ្វើឱ្យអាជីវកម្មរីកចម្រើន និងរក្សាបាននូវបុគ្គលិកឆ្នើមក្នុងស្ថាប័នរបស់ខ្លួន។​

វេទិកាពិភាក្សានេះ ក៏បានបង្ហាញជូននូវវិធីសាស្រ្តថ្មីៗដូចជា ការបង្កើនទំនាក់ទំនងជាមួយបុគ្គលិក  ការផ្តល់ប្រាក់បៀវត្សរ៍ ឬប្រាក់ឈ្នួល និងការលើកទឹកចិត្ត  ការបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍បុគ្គលិក  ក៏ដូចជាបញ្ហាប្រឈមក្នុងផ្នែកធនធានមនុស្សសំខាន់ៗមួយចំនួន  ដែលអាចមានផលប៉ះពាល់ដល់ការងារអាជីវកម្ម។ 

នៅក្នុងកម្មវិធីសិក្ខាសាលា  លោកស្រី ហួត សាន់នី នាយិកាផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានឱ្យតម្លៃខ្ពស់លើការលើកទឹកចិត្តដល់បុគ្គលិក និងទំនាក់ទំនងនៅកន្លែងធ្វើការ។

Photo_2020 03 04_11 49 11

លោកស្រីមានប្រសាសន៍ថា៖ «​ទំនាក់ទំនងរវាងបុគ្គលិក និងអ្នកគ្រប់គ្រង ដើរតួនាទីយ៉ាងសំខាន់ក្នុងធ្វើឱ្យក្រុមហ៊ុនរីកចម្រើន។ ការចំណាយពេលក្នុងការស្វែងយល់ពីចំណង់ចំណូលចិត្តរបស់បុគ្គលិកម្នាក់ៗ ហើយភ្ជាប់ចំណង់ចំណូលទាំងនោះទៅក្នុងគោលបំណងរបស់ក្រុមហ៊ុន អាចជួយកសាងក្រុមការងារមួយ ប្រកបដោយសាមគ្គីភាព និងការតាំងចិត្តខ្ពស់  ដែលនឹងធ្វើឱ្យអាជីវកម្មរីកចម្រើន។»

លោកស្រី វណ្ណ ដាណា ជាអ្នកចូលរួម និងជាម្ចាស់ក្រុមហ៊ុន Northern Dragon Trading Company បានចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការចូលរួមវេទិ​កាពិភាក្សានេះ។

លោកស្រីបានមានប្រសាសន៍ថា៖ «នាងខ្ញុំមានសេចក្តីរីករាយ ដែលមានឱកាសចូលរួមវេទិ​កាពិភាក្សាអំពីកិច្ចការជំនួញនេះ។ ក្នុងនាមជាម្ចាស់អាជីវកម្មខ្ញុំបានរៀនសូត្រច្រើនពីអាកប្បកិរិយារបស់បុគ្គលិក ក៏ដូចជារបៀប និងផ្នត់គំនិត ដែលជួយឱ្យខ្ញុំចេះវាយតម្លៃសមត្ថភាពបុគ្គលិក និងជម្រុញឱ្យពួកគេរីករាយជាមួយនឹងការងារបន្ថែមទៀត។»

Photo_2020 03 04_11 49 14

វាគ្មិនកិត្តិយស លោកស្រី សែម សាវី ប្រធានផ្នែកធនធានមនុស្សក្រុមហ៊ុន ODI Asia មានប្រសាសន៍ថា “វេទិ​កាពិភាក្សាអំពីកិច្ចការជំនួញ PRUiSME យើងបានចែករំលែកផ្នត់គំនិតសំខាន់ៗមួយចំនួន អំពីរបៀបគ្រប់គ្រងធនធានមនុស្សដែលអាចជួយឲ្យសហគ្រិនទទួលបានអត្ថប្រយោជន៍ពីអាជីវកម្មរបស់ពួកគេបន្ថែម។ នាងខ្ញុំបានចូលរួមវេទិ​កាពិភាក្សាការគ្រប់គ្រងធនធានមនុស្សពីមុនមក តែខ្ញុំឃើញថា វេទិ​កាពិភាក្សាអំពីកិច្ចការជំនួញ PRUiSME ដែលឧបត្ថម្ភដោយក្រុមហ៊ុន ព្រូដិនសល ពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។ ថ្ងៃនេះអ្នកចូលរួមរបស់យើងមានភាពស្វាហាប់ ហើយចង់សិក្សាបន្ថែមទៀត” ។

ថ្លែងនៅក្នុងវេទិកា លោក ស គីណាល់ អគ្គនាយកក្រុមហ៊ុន Aplus Consulting បានមានប្រសាសន៍ថា“ចំណុចសំខាន់មួយដែលម្ចាស់អាជីវកម្មត្រូវស្វែងយល់មុនពេលជ្រើសរើសបុគ្គលិកគឺកម្រិតនៃបទពិសោធន៍របស់ពួកគេ ឧទាហរណ៍ស្វែងយល់ថាតើពួកគេធ្លាប់ធ្វើការនៅក្នុងវិស័យណាពីមុខមក… មានបេក្ខជនវ័យក្មេងជាច្រើនដែលចូលចិត្តរីករាយ នឹងរបៀបរស់នៅរបស់ពួកគេ ដូច្នេះអ្នកត្រូវស្វែងរកយុទ្ធសាស្ត្រពេលអ្នកជ្រើសរើសពួកគេ។»​

ក្រុមហ៊ុនព្រូដិនសលកម្ពុជា ប្តេជ្ញាជួយឱ្យអាជីវកម្មខ្នាតធុនតូច និងមធ្យមនៅកម្ពុជាឱ្យទទួលបានជោគជ័យ តាមរយៈការផ្តល់ជូននូវផលិតផលធានារ៉ាប់រងអាយុជីវិតលំដាប់ថ្នាក់ល្អបំផុត ដើម្បីបំពេញតាមតម្រូវការពារការសុខភាព និងហិរញ្ញវត្ថុរបស់ពួកគេ។ វេទិកា PRUiSME គឺជាការចាប់ផ្តើមនៃកិច្ចសហការគ្នាជាច្រើនរវាង ក្រុមហ៊ុនព្រូដិនសលកម្ពុជា និងអាជីវកម្មខ្នាតតូច និងមធ្យមក្នុងប្រទេសកម្ពុជានាពេលអនាគត។

អំពីក្រុមហ៊ុនព្រូដិនសល​កម្ពុជា

ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក (ហៅកាត់ថា ព្រូដិនសលកម្ពុជា) បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅ ខែមករា ឆ្នាំ ២០១៣។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិតដែល ស្របតាមតម្រូវការ​អតិថិជន ក៏ដូចជាការធ្វើសិក្ខាសាលានានា ស្តីពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ព្រូដិនសលកម្ពុជា បាននិងកំពុងជួយប្រជាជនកម្ពុជា ក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។​ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងនៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ ក្រុមហ៊ុន ព្រូដិនសល មានយន្តការចែកចាយដ៏ជោគជ័យ និងច្រើនរូបភាពក្នុងការផ្តល់ជូននូវឱកាសក្នុងការការការពារ និងសន្សំជូនអតិថិជនរបស់ខ្លួន។ 

ក្រុមហ៊ុន ព្រូដិនសល ភី.អិល.ស៊ី គឺជាក្រុមហ៊ុនដែលផ្តោតតែលើទីផ្សារអាស៊ី ដែលកំពុងមានកំណើនខ្ពស់។

អាជីវកម្មនេះជួយបុគ្គលម្នាក់ៗឱ្យរួចផុតពីហានិភ័យក្នុងជីវិត និងដោះស្រាយនូវកង្វល់ផ្នែកហិរញ្ញវត្ថុធំបំផុតតាមរយៈសេវាធានារ៉ាប់រងអាយុជីវិត  និងសុខភាព ហើយនិងដំណោះស្រាយពេលចូលនិវត្តន៍ និងការគ្រប់គ្រងទ្រព្យសម្បត្តិ។ ក្រុមហ៊ុនព្រូដិនសលភីអិលស៊ីមានអតិថិជន ២០ លាននាក់ ហើយត្រូវបានចុះបញ្ជីក្នុងផ្សារហ៊ុននៅទីក្រុងឡុង ទីក្រុងហុងកុង ប្រទេសសិង្ហបុរី និងទីក្រុងញូវយ៉ក។

ក្រុមហ៊ុន ព្រូដិនសល ភី.អិល.ស៊ី. មិនមានទំនាក់ទំនងជាមួយ ក្រុមហ៊ុនព្រូដិនសល ហិរញ្ញវត្ថុ (Prudential Financial, Inc) ដែលជាក្រុមហ៊ុនដែលមានទីតាំងអាជីវកម្មធំនៅសហរដ្ឋអាមេរិក និងមិនមានទំានាក់ទំនងជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតព្រូដិនសល (Prudential Assurance Company) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន M&G ភីអិលស៊ី ដែលជាក្រុមហ៊ុនរួមបញ្ចូលនៅក្នុងចក្រភពអង់គ្លេស។

ទំនាក់ទំនងផ្នែកព័ត៌មាន

លោក វណ្ណដេត តារារដ្ឋ

លេខទូរស័ព្ទ: 012 510 590

អ៊ីមែល: [email protected]

លោក ឃឹម សម្បូណ៌រតនា

លេខទូរស័ព្ទ: 078 616 268

អ៊ីមែល: [email protected]