ថ្លែងនាសន្ទរកថាក្នុងកិច្ចប្រជុំនៃអង្គការក្រៅរដ្ឋាភិបាល AAAS ក្នុងទីក្រុង Seattle សហរដ្ឋអាមេរិក មហាសេដ្ឋីលំដាប់ពិភពលោកលោក Bill Gates បានព្រមានថាទ្វីបអាហ្វ្រិកនឹងអាចរងផលប៉ះពាល់ខ្លាំងជាងប្រទេសចិនទៅទៀត ប្រសិនមានការរាតត្បាតវីរុស COVID-19។
នោះក៏ដោយសារលោកបារម្ភពីប្រព័ន្ធសុខាភិបាលរបស់ប្រទេសស្ថិតក្នុងតំបន់អាហ្វ្រិក ថាមានទំហំកំណត់ និងទំនងជាមិនអាចជម្នះលើអ្វីដែលនឹងអាចផ្ទុះឡើងបាននោះទេ ទន្ទឹមដែលចំនួនប្រជាជនក៏មានច្រើនស្រាប់ផងនោះ។
តាមសារព័ត៌មាន The Telgraph លោក Bill Gates បានមានប្រសាសន៍ថា៖ "ជំងឺនេះប្រសិននៅអាហ្វ្រិកវិញ វានឹងកើនឡើងខ្លាំងជាងនៅប្រទេសចិនទៅទៀត ដោយនេះខ្ញុំមិននិយាយថានឹងអាចកើតឡើងបែបណាក្នុងប្រទេសចិនទេ ហើយវាអាចនឹងរាតត្បាតចូលទ្វីបអាហ្រ្វិកឬក៏អត់ គ្រាន់ថាប្រសិនមានពិតមែន តើប្រព័ន្ធសុខាភិបាលនៅទីនោះទប់ស្កាត់ឈ្នះដែរឬ"។
លោកបន្ថែម៖ "បើក្រឡេកមើលទៅវីរុស Ebola ការស្លាប់របស់មនុស្សភាគច្រើនក៏ដោយសារតែសេវាកម្មមន្ទីរពេទ្យបានបិទទ្វារ ពោលមិនមែនជាការប៉ះពាល់ត្រង់ៗនោះទេ តែវាក៏ទាក់ទងនឹងភាពជ្រួលច្របល់ ការកើនឡើងខ្លាំង រហូតដល់ថ្នាក់បុគ្គលិកមន្ទីរពេទ្យអាចជួយត្រឹមកម្រិតមានកំណត់មួយ"។
គួរបញ្ជាក់ថានៅទ្វីបអាហ្រ្វិកទើបកើតមាន ១ ករណីតែប៉ុណ្ណោះ ពោលគឺកើតនៅឯប្រទេសអេហ្សីប ប៉ុន្តែមានការជឿជាក់ថាតួលេខនឹងអាចហក់ឡើងបន្ថែមទៀតនៅថ្ងៃខាងមុខ៕
ប្រែសម្រួល៖ Knongsrok | ប្រភព៖ BI