អ្នកណាដែលថាមិនចូលចិត្តគ្រឿងសមុទ្រនោះ បើបានគ្រឿងសមុទ្រស្រស់ៗទៀតរឹតតែពិសេស ព្រោះតែវាមានរសជាតិឆ្ងាញ់ ថែមទាំងប៉ូវកម្លាំង និងសុខភាពរាងកាយច្រើនយ៉ាងទៀតផង តែការស្វែងរកគ្រឿងសមុទ្រស្រស់ៗពិបាកបន្តិច ដោយសារតែដឹកជញ្ជូនផ្លូវឆ្ងាយ ត្រូវប្រើប្រាស់ថ្នាំឬទឹកកកជាដើមធ្វើឱ្យបាត់បង់រសជាតិស្រស់មួយភាគធំ។
តែថ្មីៗនេះ នៅក្នងប្រទេសថៃ បានផ្តិតយកទិដ្ឋភាពនៃការទទួលទានគ្រឿងសមុទ្របែបថ្មី ធានាថាស្រស់ឆ្ងាញ់តែម្តង នោះគឺការទទួលទានអាហារសមុទ្រលើទូកនេសាទ។
បើតាមការរៀបរាប់បានឱ្យដឹងថា នៅក្នុងខេត្តរ៉ាក់យ៉ង ប្រទេសថៃ បានបង្កើតសេវាកម្មបន្ថែមបែបទំនើបថ្មី សម្រាប់អ្នកទេសចរណ៍កម្សាន្ត ដោយភ្ញៀវទេសចរណ៍មិនត្រឹមតែអាចជិះទូកកម្សាន្តតាមមាត់សមុទ្រ និងកោះនានានោះទេ តែនៅក្នុងនោះក៏មានសេវាកម្មជាអាហារដ្ឋានលើទូកទទួលទានគ្រឿងសមុទ្រ ដូចជា ត្រី មឹក និងសត្វសមុទ្រស្រស់ៗជាច្រើនមុខ ដោយការនេសាទភ្លាមៗនឹងមានចុងភៅសម្អាត ចិត ហាន់ សាច់នេះស្រស់ៗ ជ្រលក់ជាមួយទឹកត្រី ឬទឹកស៊ីអ៊ីវវ៉ាសាប៉ិភ្លាមៗទាន់ចិត្តសម្រាប់ភ្ញៀវទទួលទានតែម្តង។
គួរឱ្យដឹងផងដែរថា សម្រាប់សេវាកម្មនេះពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ដោយស្រុកខ្មែរយើងក៏អាចចាប់យកសេវាកម្មនេះផងដែរ តែត្រូវទាមទារអ្នកជំនាញខាងម្ហុបអាហារ និងពិនិត្យសាច់ត្រីឱ្យបានដិតដល់បន្តិច ព្រោះសាច់ត្រី និងអាហារសមុទ្រខ្លះក៏មិនអាចទទួលទានស្រស់ៗឆៅបែបនេះបានដែរ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព និងព័ត៌មាន៖ บริการเรือตกหมึก ตกปลา - ไต๋บุ๊ค แสมสาร