គ្រាន់តែប្ដីមានស្រី លេងសើចម្ដងម្កាលសោះ ខុសណាស់មែនទេ?

គេថា វាជាធម្មជាតិមនុស្សប្រុសហើយ ទោះមានប្រពន្ធ មានកូនរួចក៏ដោយ ក៏នៅតែមានស្រីលួចលាក់ ទាក់ទង ចូលខារ៉ាអូខេ ផឹកស៊ី ឱបថើស្រីញីបន្តិចបន្តួចនោះ បើគ្រាន់តែប៉ុណ្ណឹងខុស អ៊ីចឹងមនុស្សប្រុសទាំងអស់នៅលើលោកនេះ គឺសុទ្ធតែខុសទាំងអស់ គ្មានអ្នកណាត្រូវនោះឡើយ។

ទទួលស្គាល់ថា វាជាធម្មជាតិមនុស្សប្រុស ដឹងថា​វាជារឿងធម្មតារបស់ប្រុសៗហើយ គ្រាន់តែសប្បាយ កំដរអារម្មណ៍មួយពេល​ មិនមែនយកមកឱ្យនៅផ្ទះជាមួយ ឬក៏ឱ្យមកធ្វើជាមនុស្សជំនួសតំណែងប្រពន្ធឯណា។ ប៉ុន្តែសូមដឹងផងទៅថា វាគួរឱ្យខ្ពើមរអើមណាស់ ទោះយកជាប់ ឬមិនជាប់ក៏ដោយ តែវាជាទម្លាប់ដ៏ថោកទាបរបស់មនុស្សប្រុស ដែលមានប្រពន្ធ មានកូនហើយ នៅតែមិនព្រមចោលចរិតចោលម្សៀតនេះចោលនោះ។

36959c7292eefa9bd66b5ce168399caa_750x750

គ្មានមនុស្សស្រីណា ប្រពន្ធណា សប្បាយចិត្តនឹងប្ដីចេញទៅក្រៅឱបថើបស្រី ហើយមកដល់ផ្ទះឱបថើបទាំងទៀតនោះទេ ប្រើដដែលគ្នាវាស្មោគគ្រោក ស្រីខាងក្រៅនោះ ប្ដីអាចឱបបានតាមចិត្ត ក៏អាចឱ្យប្រុសផ្សេងឱបបានដូចគ្នាដែរ សួរថាទង្វើហ្នឹងថ្លៃថ្នូរត្រង់ណា? សួរថា ខ្ពើមរអើមខ្លះទេ? កុំនាំរោគ កុំនាំភាពកខ្វក់ ពីស្រីខាងក្រៅមកនៅក្នុងផ្ទះ កុំធ្វើឱ្យគ្រួសារបាត់បង់ភាពកក់ក្ដៅ កុំបង្កឱ្យគ្រួសារអាម៉ាស់មុខចំពោះមុខញាតិមិត្តបងប្អូន និងអ្នកជិតខាង។

កុំព្រោះតែចង់សប្បាយ កំដរអារម្មណ៍ បំពេញតណ្ហាខ្លួនឯង នាំឱ្យគ្រួសារក្ដៅក្រហាយ អ្នកអាចសប្បាយមួយពេល តែប្រពន្ធអ្នក កូនរបស់អ្នក នាងគ្មានក្ដីសុខទេ ទោះបីប្រពន្ធអ្នកចិត្តទូលាយប៉ុនណា ក៏មិនទូលាយ សប្បាយរីករាយ ចែកប្ដីឱ្យស្រីផ្សេងនោះដែរ បើអ្នកមិនចេះស្កប់ចិត្តរឿងស្រីញី មិនអាចបញ្ឈប់សារជាតិមួយនេះបានទេ កុំយកប្រពន្ធកូនអី នៅម្នាក់ឯងទៅល្អហើយ ចង់យកដប់ ម្ភៃនាក់ទៀតក៏គ្មានបញ្ហាដែរ។ មនុស្សប្រុសមានស្រីជាធម្មជាតិមនុស្សប្រុស តែចង់ឱ្យដឹងថា មានជាធម្មជាតិថោកទាប ធម្មជាតិដែលមិនល្អ៕

26610808725_66bd62a248_b

MV5BMTQ0ZjU2ODEtNzI1MC00NmZmLWEyZTMtNzY3Mjk2ZGI4YmFjXkEyXkFqcGdeQXVyMjQ0OTYxOTc@._V1_

អត្ថបទ ៖​ ភី អេក

ក្នុងស្រុករក្សាសិទ្ធ