បច្ចុប្បន្ននៅកម្ពុជាបានមានសេសសល់បណ្តាផ្ទះបុរាណខ្មែរជាច្រើនកន្លែង ដែលខ្លះមានអាយុកាលលើស ១០០ ឆ្នាំក៏មាន ហើយផ្ទះបុរាណទាំងនោះសុទ្ធសឹងជាគោលដៅទេសចររបស់ភ្ញៀវបរទេស ដែលចូលចិត្តដំណើរទេសចរណ៍បែបប្រវត្តិសាស្រ្ត។
ក្រឡេកទៅមើលផ្ទះខ្មែរមួយផ្សេងទៀតដែលជាផ្ទះកេរិ៍ដូនតាអតីតដង្ខៅធំ ស្ថិតក្នុងឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងការកែលម្អឲ្យស្អាតជាងមុនបន្ថែម។
តាមការចែករំលែកបន្តដោយទំព័រ Khmer Architectural ដែលសម្រង់រូបភាពចេញពីគណនី Seang Piseth Smile Love បានឲ្យដឹងថាផ្ទះនោះមានអាយុកាលដល់ទៅ ១២០ ឆ្នាំហើយ ពោលគឺសាងសង់ឡើងតាំងពីឆ្នាំ ១៩០០ ឯណោះ៕
ប្រភព៖Khmer Architectural