ជាទូទៅតាមបណ្តាហាងលក់កាហ្វេស្លាកយីហោធំតូចទាំងអស់ គេរមែងតែជ្រើសរើសអ្នកឆុងកាហ្វេ (Barista) ទាំងភេទប្រុសស្រីដែលមានវ័យស្រករ ២០ ឬអាចក្រោមនោះ ហើយយកអ្នកមានរូបសម្បត្តិសមរម្យ។
ប៉ុន្តែប្លែកខុសពីគេសាខាកាហ្វេអាម៉ាហ្សូនថ្មីមួយនៅឯប្រទេសថៃដែលទើបតែបើកសម្ភោធកាលពីពេលថ្មីៗនេះ គេប្រទះឃើញបានបង្កើតនៅទស្សនីយភាពប្លែកភ្នែក ដែលនៅពេលដែលអ្នកដើរចូលទៅគឺនឹងឃើញមានតែមនុស្សមានវ័យចំណាស់រាប់ជាលោកតាលោកយាយប៉ុណ្ណោះដែលជាអ្នកបម្រើសេវាកម្ម។
ប្រភពពីទំព័រផ្លូវការបានសង្កត់ធ្ងន់ថានេះជាការផ្តល់ឱកាសសម្រាប់ជនចាស់ជរាដែលត្រូវការការងារធ្វើ ណាមួយការងារនេះក៏មិនជាតម្រូវប្រើប្រាស់កម្លាំងខ្លាំងអ្វីនោះដែរ។ ពាក្យចាក់ដោតមួយម៉ាត់ដែលគេនិយាយថា៖ "Barista ចាស់តែវ័យ ប៉ុន្តែបេះដូងគឺនៅតែត្រជាក់ជានិច្ច"៕
ប្រភព៖ Cafe Amazon