ឃើញ​កង​កម្លាំង​ប្រដាប់​អាវុធ​ឈរ​គរ​ជើង​នៅ​ព្រលាន​យន្តហោះ​ភ្នំពេញ​ព្រឹក​នេះ សុំ​កុំ​ទាន់​ឆោឡោ​បងប្អូន!

បើ​តាម​ការ​ចែករំលែក​ដោយ​បងប្រុស ផែង វណ្ណ ជុំវិញ​លិខិត​មួយ​របស់​ក្រសួង​ព័ត៌មាន​ដែល​ចង់​ជម្រាប​ជូន​សាធារណៈ​ជន កុំ​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ​អំពី​ព្រឹត្តិការណ៍​ដែល​នឹង​ធ្វើ​ឡើង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី ១០ មករា​នេះ។

580ab294080f8782c5d73461e462b44c96490d85

Bb 1

Feature Kpt1000 1

បើ​តាម​លិខិត​របស់​ក្រសួង​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​នៅ​ព្រឹក​ថ្ងៃ​ទី ១០ មករា​ ឆ្នាំ ២០២០ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នឹង​មាន​ការ​ធ្វើ​លំហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ (AIRPEX19) ប្រចាំ​ឆ្នាំ​ក្រោម​ប្រធានបទ "ការ​សង្រ្គោះ​ចំណាប់​ខ្មាំង​លើ​យន្តហោះ"។

X 1 1

ឆ្លៀត​ឱកាស​នេះ​ក៏​មាន​ការ​ទទូច​ជម្រាប​ជូន​ឯកឧត្តម្ភ លោកជំទាវ លោក​ឧកញ៉ា លោក​លោក​ស្រី ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍ និង​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់​ថា​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នា​ព្រឹក​នេះ នឹង​មាន​ការ​ចូលរួម​ពី​ស្ថាប័ន កង​កម្លាំង​ប្រដាប់​អាវុធ រួម​ទាំង​មាន​យន្តហោះ រថយន្ត​ពន្លត់​អគ្គិភ័យ រថយន្ត​សង្រ្គោះ​បន្ទាន់ និង​រថយន្ត​កង​កម្លាំង​ប្រដាប់​អាវុធ។ល។

81571565_514479666084243_8420173170652217344_n

ដូច្នេះ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​កិច្ច​ប្រតិបត្តិការ​ឲ្យ​បាន​រលូន ទទួល​បាន​ជោគជ័យ និង​ដើម្បី​កុំ​ឲ្យ​សាធារណជន​មាន​ការ​ភាន់​ច្រឡំ៕

ប្រភព៖ Pheng Vannak News