កំពត៖ ខេត្តកំពត សម្បូរទៅដោយកន្លែងកម្សាន្តជាច្រើន ដោយសារតែទេសភាពខេត្តមួយនេះពោរពេញទៅដោយជួរភ្នំ ដងព្រែក និងទស្សនីយភាពស្រស់បំព្រង ដែលជាហេតុធ្វើឱ្យខេត្តមួយនេះមានបើកជាកន្លែងសម្រាកលំហែជាច្រើនកន្លែងឱ្យជ្រើសរើស តែប្រសិនជាចង់បានកន្លែងថ្មីស្ងប់ស្ងាត់បរិយកាសប្លែក « ក្នុងស្រុក » សូមណែនាំកន្លែងសម្រាកថ្មីមួយកន្លែងមានឈ្មោះថា « លំហែកំពត »។
« លំហែកំពត » គឺជារមណីយដ្ឋានសម្រាប់បោះតង់មួយកន្លែង ដែលមានទីតាំងជាប់នឹងមាត់ព្រែកតែម្តង ថែមទាំងមានទេសភាព និងខ្យល់អាកាសបរិសុទ្ធ រួមទាំងអាចមើលឃើញភ្នំបូកគោដ៏ស្គឹមស្គៃនៅចំពីមុខផងដែរ។ សម្រាប់ការសម្រាកនៅទីនោះ ពិតជាមានទេសភាពប្លែក ដោយអាចទស្សនាទិដ្ឋភាពថ្ងៃលិច គេងគយគន់ព្រះចន្ទ្រ និងហ្វូងផ្កាយក្នុងពេលរាត្រី អមដោយពន្លឺចាំងផ្លេកៗឆ្លុះលើផ្ទៃទឹកផងដែរ។
នៅក្នុងនោះ លោកអ្នកអាចជ្រើសរើសការគេងសម្រាកបោះតង់ក៏បាន ឬក៏អាចគេងលើសំណាញ់ប្របមាត់ទឹក មេីលផ្កាយ ឬក៏ក្រោកពីព្រឹកមេីលថ្ងៃរះ រឹតតែពិសេស តែទាល់តែត្រៀមអាវក្រាស់ៗដើម្បីកុំឱ្យរងា ឬផ្តាសាយផងដែរ។ ដោយការគេងជួលតង់មួយយប់មានតម្លៃត្រឹមតែ 15$ តែប៉ុណ្ណោះ។
គួរឱ្យដឹងផងដែរថា លំហែកំពត ត្រូវបានគេដឹងថា មានទីតាំងស្ថិតនៅសង្កាត់ត្រើយកោះ ដែលមានទីតាំងជាប់នឹងមាត់ព្រែកតែម្តង លោកអ្នកអាចធ្វើការកក់ទុក និងសាកសួរព័ត៌មានតាមរយៈលេខទូរស័ព្ទ 076 66 11 711 ឬអាចចូលទៅកាន់ផែនទីមួយនេះ៖ https://goo.gl/maps/ZcWDJLBXCRqqfJMk8 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ លំហែកំពត - Lomhae Kampot/Chhaiheang Som