ក្រុមជម្រើសជាតិកម្ពុជាវ័យក្រោម១៩ឆ្នាំបានឡើងទៅជុំផ្ដាច់ព្រ័ត្រពានរង្វាន់ AFC U-19 Championship 2020នៅប្រទេសអ៊ុយបេគីស្ថាន ហើយក្នុងនាមជាក្រុមលេខ២ល្អបំផុតទាំង៥ បន្ទាប់រង់ចាំអ៊ុតការប្រកួតក្នុងពូល A ដែលទើបបញ្ចប់។
ឱកាសឡើងទៅវគ្គជុំផ្ដាច់ព្រ័ត្រល់ើកដំបូងក្នុងប្រវត្តិសាស្រ្តកម្ពុជា ដោយសារការប្រកួតរវាង គុយវែត ជាមួយ ប៉ាឡេស្ទីន បានបញ្ចប់ទៅដោយលទ្ធផល ៣ទល់៣ ដែលលទ្ធផលនេះហើយនឹងឲ្យ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ បានកៅអីទៅប្រកួតជុំផ្ដាច់ព្រ័ត្រ នៅឆ្នាំ២០២០នៅប្រទេសអ៊ុយបេគីស្ថាន ថ្វីបើ U19អ៊ីរ៉ាក់និងអូម៉ង់យ៉ាងណាក៏ដោយ។ដោយសារ ក្រុមលេខ ២ល្អក្នុងពូលនេះ គុយវ៉ែត រកបានត្រឹម ៥ពិន្ទុ។
ដូច្នេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ នឹងត្រូវឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រពានរង្វាន់ជើងឯកទ្វីបអាស៊ី អាយុក្រោម១៩ឆ្នាំ ( AFC U-19 Championship 2020 ) នៅប្រទេសអ៊ូបីគីស្ថាន ឆ្នាំ២០២០ ជាមួយក្រុមចំនួន ១៥ផ្សេងទៀត ជាមួយម្ចាស់ផ្ទះ អ៊ូបីគីស្ថាន, កាតា, តាជីគីស្ថាន, អ៊ីរ៉ង់, បារ៉ែន, អារ៉ាប់ប៊ីតសាវឌីរ, ម៉ាឡេស៊ី, អូស្ត្រាលី, កូរ៉េខខាងត្បូង, ជប៉ុន, ឥណ្ឌូណេស៊ី, ឡាវ, វៀតណាម, និងយេមែន និងក្រុមចុងក្រោយអាចជា អ៊ីរ៉ាក់ ឬក៏ប៉ាឡេស្ទីន។
ចំពោះការប្រកួតជុំផ្ដាច់ព្រ័ត្រពានរង្វាន់ដដែលនេះ គឺគ្រោងនឹងធ្វើឡើងនៅអំឡុងខែតុលា ឆ្នាំ២០២០ ពោលគឺចន្លោះពីថ្ងៃទី១៤ ដល់ថ្ងៃទី៣១ ខែតុលា ដោយនឹងមានការបែងចែកចេញជា ៤ពូល ក្នុងមួយពូលមាន ៤ក្រុម ផងដែរ៕