តាមការបញ្ជាក់របស់ក្លិបជើងឯក៦សម័យកាលភ្នំពេញក្រោនក្នុងបណ្ដាញសង្គមរបស់ខ្លួននៅព្រឹកថ្ងៃទី៣០ខែវិច្ឆិកានេះ បានឲ្យដឹងថាពួកគេបានចែកផ្លូវគ្នាជាមួយខ្សែការពារមានដើមកំណត់នៅខ្សែកម្ពុជាក្រោម រៀម ស៊ឹងហើយ។
អតីតកីឡាកររបស់ក្លិបគិរីវង់សុខសែនជ័យរូបនេះបានមកចូលរួមជាមួយក្រុមសិង្ហក្រហមបានមួយរដូវកាលប៉ុណ្ណោះដោយលេងបាន២២ប្រកួតទាំងក្នុងពាន Metfone Cambodian League និងពាន Hun Sen Cup 2019។
បើតាមព័ត៌មានចចាមអារ៉ាមកាលពីថ្មីៗនេះ!កីឡាករធ្លាប់លេងនៅលីគកំពូលវៀតណាមនឹងផ្ទេរទៅលេងនៅក្លិបអតីតជើងឯកលីគរដូវកាល២០១៨ ណាហ្គាវើលនៅរដូវថ្មីឆ្នាំ២០២០ខាងមុខនេះ។ កីឡាករមានឈ្មោះជាភាសាវៀតណាមថា Diệp Hoài Xuân រូបនេះធ្លាប់លេងក្លិបវៀតណាមជាច្រើនមកហើយដូចជា inh Long F.C., Ca Mau F.C., Kirivong Sok Sen Chey, Dong Thap, Hải Phòng, និងHồ Chí Minh Cityជាដើម៕
រូបភាព៖ PPC. Google
ប្រភព៖ភ្នំពេញក្រោន