សហព័ន្ធកីឡាបាល់ទាត់ពិភពលោកហៅកាត់ថា FIFA បានធ្វើការបន្ទាន់សម័យកាលទៅលើចំណាត់ថ្នាក់ក្រុមបាល់ទាត់ជម្រើសជាតិក្នុងពិភពលោកនៅថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៩នេះ ខណៈក្រុមជម្រើសជាតិកម្ពុជាធ្លាក់ចំណាត់ថ្នាក់ពីលេខ១៧២ មកលេខ១៧៣ក្នុងខែវិច្ឆិកានេះដោយមានពិន្ទុ៩៦៤ក្នុងដៃ។
ចំណាត់ថ្នាក់១៧៣នេះមានន័យថាកម្ពុជាមានពិន្ទុ និងចំណាត់ថ្នាក់ស្មើឥណ្ឌូណេស៊ី(១៧៣ដូចគ្នានិងពិន្ទុដូចគ្នា) ឡាវ (១៨៨) ព្រុយណេ(១៩១)និងទីម័រខាងកើត(១៩៦)។ចំណែកក្រុមនៅអាស៊ានសទៃទៀតគឺវៀតណាមឡើងបីកាំ(៩៥) ថៃធ្លាក់បួនកាំ(១១៣)ហ្វីលីពីនឡើង២កាំ(១២៤) មីយ៉ាន់ម៉ាឡើង១១ចំណាត់ថ្នាក់មកលេខ១៣៦ ម៉ាឡេស៊ីឡើង៤ចំណាក់ថ្នាក់មកលេខ១៥៤ និងសិង្ហបុរី(១៥៧)។
ក្រុមខ្លាំងក្នុងលំដាប់អាស៊ីគឺជប៉ុនរក្សាចំណាត់ថ្នាក់ទី១នៅអាស៊ីនិងលេខ២៨នៅពិភពលោក ខណៈអ៊ីរ៉ង់ធ្លាក់មកលេខ២នៅអាស៊ីនិងលេខ៣៣ពិភពលោក។ក្រុមបន្តទៀតគឺ កូរ៉េខាងត្បូង អូស្រ្តាលី កាតា អ៊ីរ៉ាក់ អារ៉ាប់រួម ចិន និងស៊ីរី។ ចំណែកក្រុមលំដាប់ពិភពលោកគ្មានការប្រែប្រួលច្រើននោះទេគ្រាន់តែក្រូអាតឡើងមកលេខ៦ពិភពលោកជំនួសព័រទុយហ្គាល់ដែលធ្លាក់មកលេខ៧ប៉ុណ្ណោះ៕